សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋាភិបាល​ថ្មី​អ៊ី​ស្រា​អ៊ែ​ល​ចាប់ផ្តើម​ការងារ​ខណៈដែល​ពិធី​ផ្ទេរ​ជា​ផ្លូវ​ការមិន​ត្រូវបាន​ធ្វើឡើង​នៅឡើយ

បរទេស៖យោងតាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងា​រិ​ចិន​ស៊ិន​ហួ​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ឲ្យ​ដឹងថា​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល​ក្រោម​ការដឹកនាំ​របស់លោក Natafli Bennett គឺចាប់ផ្តើម​ការងារ​រប​ស់​ខ្លួន​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​ទោះបីជា​ការផ្ទេរ​ជា​ផ្លូវការ​នៅ​មិនទាន់បាន​ធ្វើឡើង​ក្តី។យោងតាម​ការបញ្ជាក់រ​បស់​ការិយាល័យ​លោក Bennett បាន​ឲ្យ​ដឹងថា​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​ថ្មីជាមួយនឹង​នាយករដ្ឋមន្ត្រី​អា​ណិ​ត្ត​មុន​លោក Benjamin Netanyahu បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរតំណែង​នេះ​ប៉ុន្តែ​មិនមែនជា​ពិធី​ផ្លូវការ​នោះទេ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

មេធាវី​របស់លោក Netanyahuបានបញ្ជាក់​ថា​លោក Netanyahu នឹងមិន​ធ្វើ​ពិធី​ផ្ទេរតំណែង​នេះ​ជា​ផ្លូវការ​ឡើយ​ពីព្រោះថា​លោក​នៅតែមាន​អារម្មណ៍​ថា​រដ្ឋាភិបាល​ថ្មីជា​រដ្ឋាភិបាល​ដែលមាន​ការបោកប្រាស់។

គួរ​ឲ្យ​ដឹង​ដែរ​ថា​រដ្ឋាភិបាល​ថ្មី​ត្រូវបាន​គេ​មើលឃើញថា​ជា​រដ្ឋាភិបាលចម្រុះ​ដែល​មានន័យថា​លោក Bennett នឹង​បម្រើ​ការងារ​ជា​នាយករដ្ឋមន្ត្រី​ក្នុង​រយៈពេល២ឆ្នាំ​ដំបូង​នៃ​អាណត្តិ​ហើយ​បន្ទាប់មក​គឺ​ត្រូវប្រគល់​តំណែង​ដែល​នៅសល់២ឆ្នាំ​ទៀត​ទៅហើយ​លោក Yair Lapid ដែលជា​ប្រធាន​គណបក្ស Yesh Atid ៕

#អរគុណសន្តិភាព