សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ខ្នុរ​ការ៉ុត​កំពុងមាន​ទីផ្សារ​ខ្លាំង​សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន

កំពង់ធំ ៖ កសិករ​នាំគ្នា​ដាំ ដំណាំ​ខ្នុរ​ការ៉ុត​ដើម្បី​បង្កើន​ការផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ប្រទេស​ចិន ដោយសារតែ​ដំណាំ​ប្រភេទ​នេះ មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ងាយស្រួល​ដាំ និង​ឆាប់​ប្រមូល​ផល​បាន​លឿន ហើយ​មាន​តម្រូវការ​ទីផ្សារ​ខ្លាំង។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក​សារី អី​សារ ប្រធាន​ក្រុមហ៊ុន ម៉ា​កា​ស់លែ​ន ដែល​វិនិយោគ​លើ​ផ្លែ​ខ្នុរ​ការ៉ុត ស្ថិតក្នុង​ឃុំ​ក្រយារ ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ប្រាប់​វិទ្យុ ជាតិ​កម្ពុជា​ថា លោក​បាន​ចាប់យក​ការវិនិយោគ​ដាំ​ដុះ​លើ​ដំណាំ​ខ្នុរ​ការ៉ុត​អស់​រយៈពេល ២ឆ្នាំ​ជាង​មកហើយ សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​ផង និង​នាំ ចេញទៅ​កាន់​ប្រទេស​ចិន​ផង ខណៈដែល​ឈ្នួ​ញ​ខ្លះ បាន​ចុះ ទៅ​ទិញ​ដល់​ចម្ការ​តែម្តង។

លោក​ប្រធាន​បន្ថែមថា ផ្លែ​ខ្នុរ​ការ៉ុត​មាន​រសជាតិ​ឆ្ងាញ់​ណាស់ ហើយ​វា​គឺជា​ប្រភេទ​ដាំ​ណាំ​ធម្មជាតិ ដែល​មិនមាន​ប្រើប្រាស់​ជីគីមី​អ្វី​ទេ សំខាន់​គឺ​វា​មាន​ភាពងាយស្រួល​ក្នុង​ការដាំ និង​ឆាប់​ប្រមូល​ផល​បាន​លឿន ។ លោក​ប្រធាន​បាន​បញ្ជាក់ថា ក្នុង​មួយឆ្នាំ​អាច​ប្រមូល​ផល ផ្លែ​ខ្នុរ​បាន៣ដង ហើយ​ក្នុង​មួយ​ផ្លែ​មាន​ទំងន់​ពី១០ទៅ២០គីឡូក្រាម ដែល​យើង​ត្រូវ​ប្រើ​រយៈពេល២ឆ្នាំ​ក្នុង​ការដាំ​នៅ​កន្លែង​ដែលមាន​ទឹក​គ្រប់គ្រាន់ ជាពិសេស យើង​ត្រូវការ​ប្រើប្រាស់​ជី​ឱ្យ​ត្រូវ​តាម​ស្ដង់ដារ​បច្ចេកទេស ដើម្បីឱ្យ​ឆាប់​ចេញ​ផ្កា បាន​ផល​លឿន។

” ទីមួយ​ឃើញថា​ទិន្នផល​ចំណេញ​បាន​ច្រើន ហើយ​យើង​ប្រើ​រយ:ពេល​លឿន​ឆាប់ យើង​ប្រើ​រយ:ពេល​តែ២ឆ្នាំ​យើង​បាន​ផល​មកវិញ ហើយ​ទិន្នផល​យើង​បាន​ច្រើន​ក្នុង​មួយឆ្នាំ​យើង​បេះ​បាន៣ ផង សម្រាប់​តម្លៃ​យើង​បាន​ថ្លៃ​ក្នុង១គីឡូក្រាម១ដុល្លារ​យើង​បោះ​ដុំ ក្នុង១ដើម​បាន១០០ គីឡូក្រាម​ក្នុង១ដើម ចឹ​ង​ក្នុង ១ដើម​យើង​បាន១០០ដុល្លារ​វិញ​ក្នុង​មួយឆ្នាំ​ចឹ​ង​វា​បាន​ច្រើន​ហើយ​យើង​មាន​ក្រុមការងារ​បច្ចេកទេស​កា​រ​រៀបចំ​ដីការ​រៀបចំ​ជី ក៏ដូចជា​កា​រត​ប្រព័ន្ធ​ទឹក ដោយសារ​ខ្នុរ​បើ​យើង​ចង់បាន​ការប្រមូល​ផល​បី​ដង​ក្នុង​មួយឆ្នាំ​យើង​ត្រូវ​ការរៀបចំ​ប្រព័ន្ធ​ទឹក មានន័យថា​ខែ ប្រាំង​ក៏​យើង​បាន​ផល​ដែរ”។

លោក​ប្រធាន​ក្រុមហ៊ុន បាន​អំពាវនាវ​ទៅដល់​ប្រជា ពលរដ្ឋ​ដែលមាន​បំណង​ចង់​ដាំ​ខ្នុរ​ការ៉ុត​អាចមក​សិក្សា​រៀនសូត្រ ឬក៏​មក​វិនិយោគ​ផ្ទាល់​ដល់​កន្លែង​តែម្ដង ដើម្បី​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​ពី​បច្ចេកទេស​ក្នុង​ការដាំ និង​ការ​វេច​ខ្ចប់​ឱ្យ​ត្រូវ​តាម​ស្តង់ដារ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ម៉ា​កា​ស់លែ​ន បាន​បង្កើត​តាំងពី​ឆ្នាំ២០១០ ដោយ​សព្វថ្ងៃ​កំពុង​ដាំ​ដុះ​ដំណាំ​ខ្នុរ​ការ៉ុត លើ​ផ្ទៃដី៤០ហិកតា ស្មើនឹង ៣៣០០០ដើម ដែលជា​ពូជ​ខ្នុរ​ការ៉ុត​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​លក់​ក្នុងតម្លៃ​លក់​បោះ​ដុំ ១គីឡូក្រាម ៤០០០រៀល និង​លក់រាយ ៥០០០រៀល ៕

#អរគុណសន្តិភាព