សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យមើលបច្ចេកទេស ការងារស្ថាបនា ការពារការបាក់ច្រាំងទន្លេចំនួន ៣កន្លែង

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ ចាម នៅព្រឹកថ្ងៃទី១៥ មិថុនា ២០២១នេះ បានដឹកនាំក្រុម ការងារ មន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលបច្ចេក ទេស ការងារស្ថាបនា ទប់ការបាក់ច្រាំងទន្លេ ៣កន្លែង នៅស្រុកស្រីសន្ធរ និងស្រុកកងមាស ដែលមានប្រវែង សរុប ២.០០០ ម៉ែត្រ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្តម អ៊៊ន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ចំណុចស្ថាបនា ការពារបាក់ច្រាំងទន្លេ ចំនួន ៣កន្លែងនោះ ១កន្លែងស្ថិតនៅក្នុងឃុំឫស្សីស្រុក ,២ នៅក្នុងឃុំកោះអណ្តែត ក្នុងស្រុកស្រីសន្ធរ និងកន្លែងទី៣ ស្ថិតក្នុងឃុំសូគង ស្រុកកងមាស ដែលសរុបប្រវែង ២.០០០ ម៉ែត្រ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា កន្លងមកនៅរដូវទឹក ជំនន់ ច្រាំងទន្លេក្នុងភូមិ សាស្ត្រ នៃស្រុកទាំងពីរខាងលើ គឺមានការបាក់ច្រាំងទន្លេ និងប៉ះពាល់ដល់ដីធ្លី បង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម បានឲ្យដឹងទៀតថា ដោយមើលឃើញអំពីបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋដូច្នេះ ទើបអាជ្ញាធរខេត្តកំពង់ចាម បានស្នើសុំទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ទើបសម្ដេច បានអនុញ្ញាតឲ្យក្រុមហ៊ុន ធ្វើការស្ថាបនា ដើម្បីការពារច្រាំងទន្លេនេះ កុំឲ្យបាក់បន្តទៀត ។ ការស្ថាបនា ការពារច្រាំងទន្លេខាងលើ ជាលទ្ធ ផលរហូតមកដល់ពេលនេះ គឺខាងក្រុមបច្ចេកទេស សាង សង់បានក្នុងរង្វង់ ៦០ ភាគ រយហើយ ។ ជាមួយគ្នានេះអាជ្ញាធរខេត្តរំពឹងទុកថា កិច្ចការខាងលើ នឹងស្ថាបនារួចរាល់ នៅក្នុងរដូវវស្សានេះ ពោលគឺមុនទឹកទន្លេមេគង្គឡើង ៕

#អរគុណសន្តិភាព