សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត អញ្ជើញ​ទទួល​អំណោយ​សប្បុរសធម៌​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​រួមចំណែក​បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩

កំពត៖ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មានការ​ចូលរួម​ពី​លោក-លោកស្រី​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​អង្គភាព​ចំណុះ​សាលាខេត្ត ថ្ងៃ​អង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯក​ឧ​ត្បា​ន​ទទួល​អំណោយ​សប្បុរសធម៌​ពី​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ដើម្បី​រួមចំណែក​ក្នុងស្ថានភាព ដែល​រដ្ឋបាល​ខេត្តកំពត កំពុង​អនុវត្ត​សកម្មភាព​យកចិត្តទុកដាក់​ប្រយុទ្ធ និង​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

អំណោយ​ដែល​បានប្រគល់​និង​ទទួល​ឱកាស​នោះ​រួមមាន

-ថវិកា ចំនួន១ម៉ឺន​ដុល្លារ ដើម្បី​ជួយឧបត្ថម្ភ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត។

-អង្ករ ២០តោន ម៉ាស់ ១២កេស ស្មើ៦០០ប្រអប់ មាន៣ម៉ឺន​ម៉ាស់ និង​ទឹក​អាកុល​ចំនួន១០កាន ស្មើ៣០០លីត្រ​សម្រាប់​រដ្ឋបាលខេត្ត។

ក្នុង​ពិធី​នោះ លោក ច​ច នី​កូ​ឡាស់ នាយក​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត​កំពត ដែល​កន្លងមក​តែង​បាន​អនុវត្ត​វិធាន​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ មាន​លក្ខណៈ​ល្អប្រសើរ ធ្វើ​ឲ្យ​សកម្មភាព​សេវាកម្ម​គ្រប់​ប្រភេទ ក្នុង​ខេត្តកំពត​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់។ តែ​ទោះបីយ៉ាងណា​លោកនាយក​ក្រុមហ៊ុន នៅតែ​សម្ដែង​ការជួយឧបត្ថម្ភ​គាំទ្រ​ក្នុង​ស្មារតី​ទឹកចិត្ត​សប្បុរសធម៌​ដោយ​ស្ម័គ្រស្មោះ ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋបាលខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចការងារ​សង្គម​និង​មនុស្សធម៌ ពិសេស​ក្នុងស្ថានភាព​ដែល​រដ្ឋបាល​ខេត្តកំពត​កំពុង​សកម្ម​យកចិត្តទុកដាក់ ប្រយុទ្ធ​និង​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ ។

មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ប្រពៃ​របស់​ក្រុមហ៊ុន​ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ដែល​កន្លងមក​តែងតែ ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ថវិកា ស្បៀងអាហារ​និង​សម្ភារៈ ក្នុងការ​រួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្តកំពត ដើម្បី​ជួយ​ដល់​ការងារ​មនុស្សធម៌​និង​កិច្ចការ​សង្គម ពិសេស​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ក្នុងស្ថានភាព​រដ្ឋបាលខេត្ត​កំពត​កំពុង​យកចិត្តទុកដាក់​ប្រយុទ្ធ​និង​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩នាពេលនេះ​ជាដើម។

ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា អំណោយ​ទាំងនេះ ឯកឧត្តម និង​ចាត់ចែង​បញ្ជូន​ឲ្យ​បានជា​បន្ទាន់​ទៅដល់​រដ្ឋបាល​ក្រុង ស្រុក​ទាំង៨ និង​ឃុំ សង្កាត់​ទាំង៩៣ក្នុង​ខេត្ត ដើម្បី​ផ្ដល់ជូន​បន្ត​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ពិសេស​ប្រជាពលរដ្ឋ​កំពុង​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ១៩ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​ផងដែរ៕

#អរគុណសន្តិភាព