សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ក្រសួង​សាធារណកា៖ ការ​កាត់​ពិន្ទុ​លើ​បណ្ណ​បើកបរ នឹងត្រូវ អនុវត្ត​នា​ដើមឆ្នាំ​ក្រោយ​នេះហើយ

ភ្នំពេញ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ លើ​កា​រព​ន្លឿ​ន​នីតិវិធី​អនុវត្ត​ការ​កាត់​ពិន្ទុ​លើ​បណ្ណ​បើកបរ ដែល​អាចអនុវត្ត​បាន​នៅ​ដើមឆ្នាំ២០២២ ខាងមុខ ដើម្បី​ពង្រឹង​ការអនុវត្តន៍ ច្បាប់​ចរ​រា​ចរណ៍​ផ្លូវគោក និង​ឈានទៅ​កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍​ឱ្យនៅ​កម្រិត​ទាប​បំផុត។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក មានប្រសាសន៍ថា នីតិវិធី​នៃ​ការ​កាត់​ពិន្ទុ​បណ្ណ​បើកបរ នឹងត្រូវ​ធ្វើឡើង​តាមរយៈ​កម្មវិធី​នៅលើ​ទូរស័ព្ទ ដៃ ស្មា​ត​ហ្វូ​ន ដែល​អនុញ្ញាតឱ្យ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ធ្វើ​ការដក​ពិន្ទុ​បណ្ណ​បើកបរ ដោយ​ស្វ័យប្រវត្តិ និង​ជូនដំណឹង​ទៅកាន់​ស្ថាប័ន​ចេញ​បណ្ណ​បើកបរ និង​ម្ចាស់​បណ្ណ​ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការរៀបចំ​នីតិវិធី​អនុវត្ត​ការ​កាត់ ពិន្ទុ​លើ​បណ្ណ​បើកបរ ដើម្បី​ពង្រឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែលមាន​ការចូលរួម​ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី១៥ ខែមិថុនា​ម្សិលមិញ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារ​ជំនាញ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន និង​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មួយ​នេះ​ឡើង ដើម្បី​ចាប់យក​រូបភាព​យាន យន្ត​ដែល​បើកបរ​ល្មើស​នឹង​ច្បាប់ ដោយ​ការ​ស្កេ​ន​លើ​បណ្ណ​បើកបរ​ដើម្បី​កាត់បន្ថយ​ពិន្ទុ ចំពោះ​អ្នកបើកបរ​យានយន្ត​ខុសច្បាប់​ទៅតាម​ស្ថានភាព​នៃ​បទល្មើស​ដូចជា៖ មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង ផ្ទុក​មនុស្ស​លើស​កំណត់ ឬ​ល្មើស​ភ្លើង​សញ្ញា ជាដើម។

យោងតាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បានកំណត់​ឱ្យ​គ្រប់​បណ្ណ​បើកបរ ត្រូវមាន​ពិន្ទុសរុប១២ពិន្ទុ ហើយ​ចំនួន​ពិន្ទុ​នេះ ត្រូវ​កាត់បន្ថយ​ទៅតាម​ស្ថានភាព​នៃ​ការប្រព្រឹត្ត​បទល្មើស​ចរាចរណ៍ ចាប់ពី១ពិន្ទុ​ដល់៦ពិន្ទុ ហើយ​ក្នុងករណី​អស់​ពិន្ទុ គឺ​បណ្ណ​បើកបរ​ត្រូវ​ទុកជា​មោ​ឃៈ ហើយ​បើ​អ្នកបើកបរ​ចង់ បាន​បណ្ណ​បើកបរ​ថ្មី ត្រូវ​រៀន និង​ប្រឡង​យក​បណ្ណ​បើកបរ​ឡើងវិញ ក្នុង​រយៈពេល​យ៉ាងតិច៦ខែ គិត​ចាប់​ពីថ្ងៃ​ដែល បណ្ណ​បើកបរ​ត្រូវ​ទុកជា​មោ​ឃៈ៕

#អរគុណសន្តិភាព