សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបត្ថម្ភ​អំណោយ​ដល់​រដ្ឋបាល​ខេត្តកណ្តាល​សម្រាប់​ប្រើប្រាស់​ក្នុងអំឡុងពេល​កូ​វីដ-១៩

កណ្ដាល៖ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គង់​សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល នៅ​ថ្ងៃ​អង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ បាន​ចូលរួម​ទទួល​អំណោយ​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជូន​ដល់​រដ្ឋបាល​ខេត្តកណ្តាល សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​គ្រប់គ្រង បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ជូ វិ​ជិ​ត្ត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​តំណាងឱ្យ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​អំណោយ​ទាំងនោះ​រួមមាន៖ អង្ករ ៥០តោន មី ៤.០០០កេស ត្រីខកំប៉ុង ២.០០០យួរ ទឹកត្រី ៦.៧៥៩យួរ ទឹកស៊ីអ៊ីវ ១.០០០យួរ ឱសថ​បុរាណ​ចិន លៀន​ហ័​រ គីង​វិ​ន ១៤.០០០ប្រអប់ ៕

#អរគុណសន្តិភាព