សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អាជីវករ​ប្រមាណ ៧០ភាគរយ នៅតាម​ផ្សារ​រដ្ឋ​ទាំង២៥ បាន​ចូល​លក់ដូរ​ឡើងវិញ ខណៈ​អាជីវ​ករលក់​គ្រឿង​ហូបចុក បន្លែ ត្រី​សាច់ មក​លក់​ពេញ ១០០ភាគរយ

ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​គ្រប់​អាជីវកម្ម-ការលក់ដូរ ជា​ប្រក្រតី​ឡើងវិញ ក្នុង​ក្របខ័ណ្ឌ​ផ្សារ​រដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ ក្រោយពី​បាន​បិទ​ខ្ទប់​មិនឱ្យ​ដំណើរការ ចាប់តាំងពី​អំឡុង​ខែ មេសា ឆ្នាំ២០២១កន្លងមក និង​បាន​បើក​ឡើងវិញ​ក្នុង​កម្រិត​ត្រឹមតែ​លក់​គ្រឿង​ហូបចុក បន្លែ ត្រី​សាច់ កាលពី​ថ្ងៃទី២៤ ខែឧសភា កន្លងទៅ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

នៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ​នេះ​ផងដែរ មាន​ជីវ​ករ​ប្រមាណ ៧០ភាគរយ​ប៉ុណ្ណោះ បាន​ចូលមក​លក់ដូរ​វិញ ដោយសារ​ថា សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី បានចេញ​នៅពេល​យប់ ដូចនេះ​អាជីវករ​មួយចំនួន​បានដឹង និង​មួយចំនួនទៀត​មិនទាន់​បានដឹង​នៅឡើយ ។ ប៉ុន្តែ​ចំពោះ​អាជីវករ​ដែល​លក់​គ្រឿង​ហូបចុក បន្លែ ត្រី​សាច់​បានមក​លក់​ពេញ ១០០ភាគរយ​ហើយ។

ការបើក​ឱ្យ​ដំណើរការ​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃ១៥ ខែមិថុនា​នេះ ឃើញថា នៅតាម​បណ្តាល​ផ្សារ​រដ្ឋ​នានា ក្នុង​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ជាធម្មតា ជាមួយនឹង​ការអនុវត្ត​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយបាន​អនុវត្តន៍​វិធានការ​សុវត្ថិភាព ពាក់​ម៉ាស, ការរក្សា​គម្លាត​សុវត្ថិភាព, ការធ្វើ​អនាម័យ​សម្លាប់​មេរោគ, ការ​វាស់​កម្ដៅ, ការ​ស្កេ​ន QR Code ជាដើម ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ។

លោក ចំរើន សុខ​លីម ប្រធាន​ផ្សារ​ទួល​ទំពូង បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី១៥ ខែមិថុនា នេះ​ថា ផ្សារ​ទួល​ទំពូង​ចាប់ផ្តើម​បើក​លក់​នៅ​ព្រឹក​នេះ បាន​គោរព​តាម​វិធាន​សុខាភិបាល និង​ការ​ណែ នាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។ ច្រកចេញ-ចូល​ផ្សារ​ចំនួន ១០ ត្រូវបាន​បើកទ្វារ​សម្រាប់​អាជីវករ បាន​លក់ដូរ​ជាធម្មតា​ឡើងវិញ ដោយ​នៅតាម​ច្រកចេញ-ចូល លោក​បាន​ចាត់ចែង​ឱ្យមាន​កម្លាំង​សន្តិសុខ​ជួយ​សម្រួល ដោយ​ការ​វាស់​កម្តៅ លាង​សម្អាត​ដៃ​ជាមួយ​អាល់កុល និង​ធ្វើការ​ស្កេ​ន QR Code ផងដែរ មុននឹង​អនុញ្ញាតឱ្យ​អាជីវករ​ចូល​ទិញ​លក់​នៅក្នុង​ផ្សារ ។ ចំណែក​បងប្អូន​អាជីវករ បាន​ពាក់​ម៉ាស​គ្រប់គ្នា​ជាមួយនឹង​ការដាក់​ដប​អាល់កុល​សម្រាប់​ភ្ញៀវ​បាន​បាញ់សម្លាប់​មេរោគ នៅ​គ្រប់​តូប​ផងដែរ។

លោក​បន្តថា សម្រាប់​ថ្ងៃទី១៥ ខែមិថុនា​នេះ មាន​អាជីវករ​មក​លក់ដូរ​បាន​ប្រមាណ ៧០ភាគរយ​ប៉ុណ្ណោះ ដោយសារ​ថា សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​បានចេញ ចេញ​នៅពេល​យប់ អាជីវករ​មួយចំនួន​បានដឹង និង​មួយចំនួនទៀត​មិនទាន់​បានដឹង ។ ប៉ុន្តែ​ចំពោះ​អាជីវករ លក់​គ្រឿង​ហូបចុក បន្លែ ត្រី​សាច់ បានមក​លក់​ពេញ ១០០ភាគរយ។

លោក ឯក និមល ប្រធាន​គណៈកម្មការ​ផ្សា​របឹង​កេងកង បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី១៥ ខែមិថុនា​នេះដែរ​ថា ចំពោះ​អាជីវករ​មក​បើក​តូប​លក់ដូរ​នា​ថ្ងៃ​បើក​ផ្សារ​ទូលំទូលាយ​ពេលនេះ បាន​ប្រមាណ ៧០ភាគរយ​ប៉ុណ្ណោះ ។

លោក បន្តថា ផ្សារ​បាន​បើក​ច្រកចេញ-ចូល ៥ច្រក ក្នុង​ច្រកនីមួយៗ មាន​ដាក់​ម៉ាស៊ីន​វាស់​កម្ដៅ និង​ស្កេ​ន QR code ពិសេស​ស្លាក ៣កុំ ៣ការពារ របស់​សម្តេច​តេ​ជោ ។ ដោយឡែក​ចំពោះ​អាជីវករ ដែល​មិនទាន់បាន​បើក​លក់ដូរ គឺ​គាត់​មក​បើក​តូប ដើម្បី​បោសសម្អាត និង​រៀបចំ​អីវ៉ាន់ ដើម្បី​លក់​នា​ថ្ងៃ​បន្ទាប់ ។ ក្នុងនាម​អាជីវករ​ផ្សារ ក៏​ដូច​អតិថិជន លោក​សូម​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល ពិសេស​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង ដែល​បាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​លក់ដូរ​ផ្សារ​ទាំង ២៥ឡើងវិញ ។

ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ធំថ្មី លោកស្រី ប៉ុន ដា​នី បាន​មានប្រសាសន៍​លើកឡើងថា ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ណាស់ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ ដោយ​កន្លងមកនេះ​ផ្សារ​ទាំង២៥នៅក្នុង​រាជធានី​ភ្នំបេញ ត្រូវបាន​ឯកឧត្តម ឃួ​ង ស្រេង ចែក​ម៉ាស អាល់កុល ម៉ាស៊ីន​វាស់​កម្ដៅ បាញ់​កម្ដៅ​ជាច្រើនលើក​មកហើយ ដើម្បី​ធ្វើយ៉ាងណា​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩នេះ​ឱ្យបាន។

លោកស្រី​បន្តថា ក្នុង​ផ្សារ​ធំថ្មី អាជីវករ​បាន​ពាក់​ម៉ាស​គ្រប់គ្នា រួមទាំង​ការ​វាស់​កម្ដៅ​ពេលចេញ-ចូល​ផ្សារ ដែលមាន៩កន្លែង, ការដាក់ QR Code រួមទាំង​ការណែនាំ​បងប្អូន​ជាប់​ជាប្រចាំ ទាំង​អ្នកលក់ អ្នកចេញ-ចូល​ផ្សារ និង​មាន​កន្លែង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ជែ​ល​ផងដែរ ។ លោកស្រី បាន​បញ្ជាក់ថា ការបើក​ផ្សារ​ឡើងវិញ​លើក​នេះ គណៈកម្មការ​ផ្សារ​បាន​យកចិត្តទុកដាក់​ខ្លាំង​ជាង​មុន​ទៀត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ។

លោក គួច ចំណាន ប្រធាន​គណៈកម្មការ​ផ្សារ​ច្បារអំពៅ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា នៅ​ផ្សារ​ច្បារអំពៅ បាន​បើក​តូប​ប្រហែល ៤០ភាគរយ និង​មាន​អតិថិជន ប្រហែល ៣០ភាគរយ ចូល​លក់​វិញ​ហើយ ៕

#អរគុណសន្តិភាព