សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ប្រជុំថ្នាក់រដ្ឋមន្ត្រីអ៊ឺរ៉ុបព្រមព្រៀងគ្នាទៅលើគោលការណ៍ថ្មីមួយចំនួនពីវិស័យកសិកម្ម

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាសមាជិកថ្នាក់រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់សហភាពអ៊ឺរ៉ុបកាលពីថ្ងៃអង្គារម្សិលមិញនេះបានឈានទៅដល់កិច្ចព្រមព្រៀងមួយក្នុងការអនុវត្តន៍គោលការណ៍ថ្មីមួយចំនួន។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ប្រភពដដែលបានឲ្យដឹងទៀតថាកិច្ចព្រមព្រៀងដែលត្រូវបានគេដឹងថាធ្វើឡើងនៅក្នុងទីក្រុង Lisbon ប្រទេសប៉ទុយហ្គាល់និងត្រូវបានអនុម័តដោយប្រធានាធិបតីនៃប្រទេសប៉ទុយហ្គាល់Marcelo Rebelo de Sousaនិងក៏ជាប្រធាននៃក្រុមប្រឹក្សាសភាពអ៊ឺរ៉ុបផងដែរ។

គួរឲ្យដឹងដែរថាលោក Ricardo Santos រដ្ឋមន្ត្រីកសិកម្មរបស់ប៉ទុយហ្គាល់បាននិយាយដែរថាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះក៏បានធ្វើឡើងដើម្បីពីភាក្សាគ្នាអំពីអនាគតនៃគោលនយោបាយកសិកម្មទូទៅសម្រាប់ឆ្នាំ២០២៣-២០២៧ផងដែរ។

ដោយឡែករដ្ឋមន្ត្រីកសិកម្មរបស់ប្រទេសអេស្បាញក៏បាននិយាយដែរថា៖សហគមន៍អ៊ឺរ៉ុបត្រូវតែរក្សាវិស័យជលផលប្រកបដោយនិរន្តរភាពនិងការប្រកួតប្រជែងដែលវានឹងអាចផ្តល់នូវប្រាក់ចំណូលនិងការងារជាច្រើនសម្រាប់យើងនាពេលអនាគត៕

#អរគុណសន្តិភាព