សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បំភ្លឺ ជុំវិញ​ការអនុវត្ត​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​លើ​ជនបរទេស​ខុសច្បាប់ និង​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដង​ទន្លេ

ភ្នំពេញ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានលើកឡើង​ថាថ្មីៗនេះ បានទទួល​មតិ​របស់​លោកនាយក​សារព័ត៌មាន​ក្នុងស្រុក​មួយ ជុំវិញ​ការអនុវត្ត​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​លើ​ជនបរទេស​ខុសច្បាប់ និង​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដង​ទន្លេ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សូម​ធ្វើការ​បំភ្លឺ​ដូចខាងក្រោម៖

ការគ្រប់គ្រង​ការតាំង​ទីលំនៅ និង​ការរៀបចំ​សណ្តាប់ធ្នាប់​លំនៅដ្ឋាន គឺជា​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​ដែនដី ដែល​មិន​ស្ថិតក្រោម​តួនាទី​ភារកិច្ច របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឡើយ។

ភារកិច្ច​ស្នូល​អគ្គនាយកដ្ឋាន មាន​តួនាទី​ភារកិច្ច​ធ្វើជា​សេនាធិការ​ជូន​ក្រសួងមហាផ្ទៃ លើ​ការគ្រប់គ្រង​ជនបរទេស ក៏ដូចជា​ការអនុវត្ត​ច្បាប់​ចំពោះ​ជនបរទេស​ដែល​ស្នាក់នៅ និង​បម្រើ​ការងារ​ដោយ​ខុសច្បាប់ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

កន្លងមក​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍ បាន​ពង្រឹង​ការអនុវត្ត​ច្បាប់​ជាប្រចាំ ចំពោះ​ជនបរទេស​ខុសច្បាប់​តាម​គ្រប់​រូបភាព ដោយ​ធ្វើការ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ និង​អនុវត្ត​កា​រប​ណេ្ត​ញ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍។

ជាក់ស្ដែង​ចាប់តាំងពី​ឆ្នាំ២០១៤ រហូត ដល់០៥ខែ ដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើការ​បណ្ដេញ​ជន​បរទេស​ខុសច្បាប់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា សរុប​ចំនួន ១៨,៤៧០នាក់ ស្រី ៣,០៦០នាក់ មាន ១០៤សញ្ញា​តិ។

ដោយឡែក​ដើម្បី​ប្រែក្លាយ​ស្មារតី​នេះ ទៅជា​លទ្ធផល​ជាក់ស្ដែង អគ្គនាយកដ្ឋាន​ស្នើសុំ​លោកនាយក​សារព័ត៌មាន ផ្តល់​កិច្ចសហការ តាមរយៈ​ការផ្ដល់​ព័ត៌មាន​ជាក់លាក់ អំពី​ជនបរទេស​ខុសច្បាប់ ដើម្បី​អគ្គនាយកដ្ឋាន ចាត់​កម្លាំង​ទៅធ្វើ​ការត្រួតពិនិត្យ ស្របតាម​នីតិវិធី​ច្បាប់៕

#អរគុណសន្តិភាព