ការ​ដាក់​បង្ហាញ​គំនូរ​សិល្បៈ​អបអរសាទរ​ខួប​ទី​ ៥៥ឆ្នាំ ​នៃ​ចំណង​ការទូត​កម្ពុជា-សិង្ហបុរី​ នៅ​ក្រុង​ព្រះសីហនុ

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដាក់​បង្ហាញ​គំនូរ​សិល្បៈ​អបអរសាទរ​ខួប​ទី៥៥ឆ្នាំ នៃ​ចំណង​ការទូត​កម្ពុជា-សិង្ហ​បុរី នៅក្នុង D’Seaview Clubhouse ស្ថិតនៅ​ភូមិ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​អង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។

ការ​ដាក់​បង្ហាញ​គំនូរ​សិល្បៈ​អបអរសាទរ​ខួប​ទី​ ៥៥ឆ្នាំ ​នៃ​ចំណង​ការទូត​កម្ពុជា-សិង្ហបុរី​ នៅ​ក្រុង​ព្រះសីហនុ

លោក Dylan Ong Jia Jing នាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន ហុង ឡៃ ហ៊ួ​ត គ្រុប លី​មី​ធី​ត បានឱ្យដឹងថា ការដាក់​បង្ហាញ​គំនូរ សិល្បៈ​ដើម្បី​អបអរ​ដល់​ចំណង មិត្តភាព​ទ្វេភាគី​រវាង​កម្ពុជា-សិង្ហ​បុរី ខួប​លើក​ទី ៥៥ឆ្នាំ  តាមរយៈ​សិល្បៈ និង​វប្បធម៌​ទាំងពីរ នៅក្នុង D’Seaview Clubhouse ដែលមាន​ផ្ទាំងគំនូរ​សិល្ប:ទាំងពីរ ត្រូវ​បានដាក់​បង្ហាញ​ជា​សា ធា​រណៈ​នៅក្នុង​បរិវេណ D’Seaview Clubhouse សម្រាប់​ទស្សនា។

លោក​បន្តថា គិត​ត្រឹម ខែធ្នូ ឆ្នាំ២០១៩ អគារ​លំនៅឋាន​ទាំងពីរ​នៃ​ខុន​ដូ D’Seaview ត្រូវបាន​បញ្ចប់​ការសាងសង់ និង​ប្រគល់​បន្ទប់​ទាំងនោះ​ទៅ​ម្ចាស់រៀងខ្លួនៗ អតិថិជន​កាន់ តែ​យល់ច្បាស់​នៃ​ទំហំ​បន្ទប់ ជាក់ស្ដែង​ដែល​គាត់​បាន​ទិញ និង​ការ​ប្រគល់ជូន​ដល់​អតិថិជន ជាហេតុ​ធ្វើឱ្យ​អ្នកទិញ​មានការ ជឿជាក់​មកលើ​ម្ចាស់​គម្រោង។ អតិថិជន ដែល​រស់នៅក្នុង អគារ​ខុន​ដូ D’Seaview អាច​ធ្វើការ​លំហែកាយ​ជាមួយ​អគារ​ពាណិជ្ជកម្ម​ចម្រុះ និង​ការរួម បញ្ចូល​គ្នា​នៃ​ក្លឹប​ហាត់ប្រាណ​ឯកជន ដែល​ផ្តល់នូវ​កន្លែង​កម្សាន្ត​ដូចជា អាង​ហែល​ទឹក អាងទឹក​ក្តៅ និង​ទឹក​ត្រជាក់ ក្លឹប​ហាត់ប្រាណ បន្ទប់​យូ​ហ្គា បន្ទប់​ហាត់​រាំ ស្ទី​ម សូ​ណា ស្ប៉ា និង​ភោជនីយដ្ឋាន​ជប៉ុន ស៊ី​ហ្កា​បារ ទាំងនេះ​បាន​ចូល រួមចំណែក​ក្នុង​តម្រូវការ​លំនៅឋាន សម្រាប់​ប្រជាជន​កម្ពុជា នឹង​បន្ត​ធ្វើឱ្យ​ប្រសើរឡើង និង​ខិតខំ​ផ្ដល់ឱ្យ​អស់ពី​សមត្ថភាព ដើម្បី បំពេញ​តាម​តម្រូវការ​លំនៅឋាន​ដល់​អតិថិជន​នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​អនាគត។

ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​កម្ពុ​ជាមាន ប្រសាសន៍ថា ខ្ញុំ​ពិតជា​បានឃើញ​ការស្ដារ​ឡើងវិញ និង​ផ្លាស់ប្ដូរ​នៃ​ទីក្រុង​នេះ​តាមរយៈ​ការ ដឹកនាំ​ដោយមាន​សមត្ថភាព​រប​ស់​ឯកឧត្តម គួច ចំរើន និង​ក្រុមការងារ។ ឯកឧត្តម បន្តថា កាលពី​ថ្ងៃទី០៨ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជា ភ្ញៀវ​កិត្តិ យស​នៅ​ស្ថានទូត​សិង្ហ​បុរី យើង​បាន​បើក​បង្ហាញ​ផ្ទាំងគំនូរ​ទ្វេភាគី​ដែល​បង្កើត​រួមគ្នា ដោយ​វិចិត្រករ​ជនជាតិខ្មែរ សញ្ជាតិ កាណាដា លោក FONKI ដើម្បី​បង្ហាញ​ពី​មិត្តភាព រវាង​ប្រជាជាតិ និង​ប្រទេស​ទាំងពីរ បង្កើតជា​ផ្ទាំងគំនូរ​ចំនួន ១១ផ្ទាំង ក្នុង​កម្មវិធី​សិល្បៈ​គំនូរ លើ​ជញ្ជាំង ឬ Street Art Fest ដើម្បី​អបអរសាទរ​ខួប​ទី ៥៥ឆ្នាំ នៃ​ទំនាក់ទំនង​ទ្វេភាគី រវាង សិង្ហ​បុរី និង​កម្ពុជា ផ្ទាំងគំនូរ​ត្រូវបាន​លក់ ហើយ​ទឹកប្រាក់ ៧០.០០០ដុល្លារ​អាម៉េរិក ដើម្បី ឧបត្ថម្ភ​សម្រាប់​អង្គការ​ចំនួន​ពីរ គឺ​មូលនិធិ​កុមារ​កម្ពុជា និង​សិល្បៈ​អមត:។ ផ្ទាំងគំនូរ​ទ្វេភាគី ត្រូវដាក់​បង្ហាញ​នៅក្រៅ​ស្ថាន ទូត​សិង្ហ​បុរី នៅ​រាជធានី​ភ្នំពេញ ក្លាយជា​អនុស្សាវរីយ៍​ដ៏​មាន​អត្ថ ន័យ​រំលឹក​អំពី​មិត្តភាព​ដ៏​យូរអង្វែង និង​នៅ​ច្រើន​វិស័យ​ផ្សេងទៀត​រវាង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី មានប្រសាសន៍​បន្តថា នៅ​ចន្លោះ​ឆ្នាំ២០១៨-២០១៩ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​របស់​សិង្ហ​បុរី ការធ្វើ​ពាណិជ្ជកម្ម ការមកដល់​នៃ​ភ្ញៀវទេសចរ​ការ កសាង​សមត្ថភាព និង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន​ជាមួយ​ប្រទេស​កម្ពុជា បាន​កើន ឡើង​ខ្ពស់ជាង​ពេលណា​ទាំងអស់ ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​មានតម្លៃ ៤.៨ពាន់​លាន​ដុល្លារ​អាម៉េរិក​នៅ​ឆ្នាំ ២០១៨ នឹង ៤.២ពាន់​លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ២០១៩ ។ ប្រទេស​សិង្ហ​បុរី ជា​អ្នក​វិនិយោគិន​ធំជាងគេ​លំដាប់​ទី៤ នៅ​កម្ពុជា ក្នុង​ឆ្នាំ២០១៩ មានកា​រវិ​និ យោគ​ចំនួន ២១៦លាន​ដុល្លារ​អាម៉េរិក ហើយ​នៅ​ចុងឆ្នាំ​នេះ​មាន​គម្រោង​មួយចំនួន​ផ្សេងទៀត ដែល​កំពុង​ត្រូវបាន​អនុវត្តន៍។ ខ្ញុំ​យល់ថា ក្រុមហ៊ុន ហុង ឡៃ​ហ៊ួ​ត គ្រុប លីមីត​ធី​ត បាន វិនិយោគ​ជាង ១៧០លាន​ដុល្លារ​អាម៉េរិក ក្នុងការ​អភិវឌ្ឍ​អចលនទ្រព្យ​វិស័យ​កសិកម្ម​នៅ កម្ពុជា​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់ខ្ញុំ ចំពោះ​ក្រុមហ៊ុន​សិង្ហ​បុរី​នៅ​កម្ពុជា​ដោយមាន ទំនួល​ខុសត្រូវ​ក្នុង​សកម្មភាព​របស់​ពួកគេ ក្នុងការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ពិសេស​ខេត្ត ព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ការដាក់​បង្ហាញ​គំនូរ​សិល្បៈ​អបអរសាទរ​ខួប​ទី៥៥ឆ្នាំ នៃ​ចំណង​ការទូត​កម្ពុជា-សិង្ហ​បុរី និង​បើក ដំណើរការ​ក្លឹប​ហាត់ប្រាណ D’Seaview Clubhouse ជា​សក្ខីភាព​បង្ហាញ ឱ្យឃើញ​ពី​ការជឿ ជាក់​របស់​អ្នកវិនិយោគទុន មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកប ដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រួមចំណែក​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ជួយ​កាត់ បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ជាពិសេស​បានផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង ខេត្ត​ព្រះសីហនុ។ ក្រុមហ៊ុន ហុង ឡៃ​ហ៊ួ​ត គ្រុប លីមីត​ធី​ត បាន​សម្ពោធ​ក្លឹប​ហាត់ប្រាណ (D’Seaview Clubhouse) អាង​ហែល​ទឹក អាងទឹក​ក្តៅ និង​ទឹក​ត្រជាក់ កន្លែង​ហាត់ប្រាណ បន្ទប់​ហាត់​យូ​ហ្គា និង​រាំ ភោជនីយដ្ឋាន​ជប៉ុន ស៊ី​ហ្គា​បា កន្លែង​ស្ប៉ា ស្ទី​ម និង​សូ​ណា​ជាដើម។

ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់ថា ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ហាក់​មិនសូវ​ល្អ ដោយសារ​មាន​សកម្មភាព​ការវាយដំ និង ការបាញ់បោះ​ក្នុង​ក្រុង​របស់​យើង ក្រោយ​ចប់​កម្មវិធី​នេះ ខ្ញុំ​នឹង​ដឹកនាំ​ចាត់វិធានការ​នានា​ពាក់ ព័ន្ធ​ទៅនឹង​ស្ថានភាព​អាក្រក់​បែបនេះ។

ក្នុងនាម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ខ្ញុំ​ពិត ជា​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា សន្តិសុខ​នៅទីនេះ រួមទាំង​កងកម្លាំងប្រដាប់អាវុធ​របស់​យើង នឹង​ចាត់វិធានការ​ជាក់ស្ដែង ថែមទៀត ក្នុងការ​គ្រប់គ្រង​សន្តិសុខ​ដល់​អ្នកវិនិយោគ និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​របស់​យើង។ ពិតណាស់ថា ការចាត់វិធានការ វា​មាន​បញ្ហា​ខ្លះ​នឹងត្រូវ​កើតឡើង​នៅតាម​ទីកន្លែង​មាន​ភាព ស្មុគស្មាញ​មួយចំនួន និង​ការធ្វើដំណើរ​នៅតាម​ដងផ្លូវ​សាធារណៈ​យ៉ាងណាក៏ដោយ​ក្នុងពេល សមត្ថកិច្ច​របស់​យើង​ចុះ​ធ្វើ​ប្រតិបត្តិការ វា​ពិតជា​បងប្អូន​មិន​សប្បាយចិត្ត វា​អាច​ប៉ះពាល់​ដល់ ការធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ​ដោយ ចំណែក​ខ្លះ ដើម្បី​គ្រប់គ្រង​ការងារ​សន្តិសុខ​ឱ្យ បានល្អ​ឡើងវិញ កិច្ចការ​នេះ​ក៏​ជា​ដំណើរការ​គាំទ្រ​ដល់​ការវិនិយោគ ភ្ញៀវទេសចរ និង​ប្រ ជា​ពលរដ្ឋ​ក្នុង​ខេត្ត​របស់​យើង​ផងដែរ៕