ក្រសួង​អប់រំ និង​ក្រុមហ៊ុន EZECOM សហការគ្នា ដើម្បី​ជំរុញ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមហ៊ុន​អ៊ីនធឺណិត EZECOM បាន​សហការគ្នា​លើ​គម្រោង​ដើម្បី​ជំរុញ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា ដែល​អាចជា​ចំណុច​ដំបូង​ដ៏​សំខាន់​ក្នុង​ដំណើរ​អភិវឌ្ឍន៍​ឈានឡើង​នៃ​វិស័យ​អប់រំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រសួង​អប់រំ និង​ក្រុមហ៊ុន EZECOM សហការគ្នា ដើម្បី​ជំរុញ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា

ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​ការជំរុញ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្រោម​យុទ្ធនាការ “មក​សិក្សា​ជាមួយ​យើង” រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមហ៊ុន EZECOM នា​ព្រឹក​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅ​ទីស្ដីការក្រសួង​អប់រំ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍ថា សកម្មភាព​ស្នូល​នៃ​គម្រោង​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ e-learning គឺជា​ការបង្កើត​វេទិកា​ឌីជីថល​សម្រាប់​សិស្សានុសិស្ស​អាច​ចូលទៅ​ប្រើប្រាស់ ក៏ដូចជា​ត​ភ្ជាប់​វេទិកា​ដ៏​មាន​អត្ថប្រយោជន៍​នេះ​ដល់ដៃ​សិស្សានុសិស្ស​នៅ​ទូទាំងប្រទេស។

លោកស្រី Yuni Lee Heathcote អគ្គនាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន EZECOM បានបង្ហាញ​ការរីករាយ​យ៉ាងខ្លាំង​ចំពោះ​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ​លើ​គម្រោង​នេះ។ លោកស្រី​បាន​បន្ដថា ក្រុមហ៊ុន​ពិតជា​មាន​កិត្តិយស​ណាស់ ដោយបាន​ធ្វើជា​ដៃគូ និង​ជា​អ្នកគាំទ្រ​មួយ​ក្នុង​គម្រោង​ដ៏​មាន​សារៈសំខាន់​នេះ​ដើម្បី​ជំរុញ និង​លើកកម្ពស់​សកម្មភាព​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្នុង​ប្រទេស​កម្ពុជា៕

Related Posts

Leave a Reply

Your email address will not be published.