សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​រដ្ន​បាល​ស្រុក​បន្ទាយស្រី​ចុះ​ពិនិត្យ​ឡ​កុលាលភាជន៍​បុរាណ​នៅ​ជើងភ្នំ​គូលែន

ភ្នំពេញ៖ មន្ត្រី​សណ្តាប់​ឆ្នាប់​និង​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​រដ្ឋបាល​ស្រុក​បន្ទាយស្រី​និង​អាជ្ញាធរ​ភូមិ​ឃុំ បាន​ចុះ​ពិនិត្យ​ទីតាំង​ឡ​ផលិត​កុលាលភាជន៍​បុរាណ​នៅ​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​ទទួលរង​ការ​ឈូសឆាយ​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ ដើម្បី​ពូន​ថ្នល់​ចូល​ដី​របស់​ខ្លូន។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

អាជ្ញាធរ​ជាតិ​អប្សរា ឱ្យដឹង​នៅ​ថ្ងៃទី ១៧ ខែមិថុនា នេះ​ឱ្យដឹងថា អាជ្ញាធរ​ជាតិ​អប្សរា​និង​ដៃគូ​ស្រាវជ្រាវ​អន្តរជាតិ​ធ្លាប់បាន​សិក្សា​បុរាណវិទ្យា​លើ​ស្ថានីយ​ទ្ប​ដុត​កុលាលភាជន៍​នេះ​កន្លងមក និង​ទើបបាន​ចុះ​ក្នុង​បញ្ជី​បុរាណ​ដ្ឋា​ន​រួចហើយ​ដែរ។

ស្ងា​នី​យ​នេះ​ជា​អតីត​កន្លែង​ផលិត​កុលាលភាជន៍​បុរាណ​ដើម​សម័យអង្គរ ប្រភេទ​ស្រទាប់​រលោង​ពណ៌​បៃតង​ដែល​ផ្តើម​ផលិត​នៅ​រវាង​សតវត្ស​ទី៩-១០នៃ​គ.ស។ កុលាលភាជន៍​ប្រភេទ​នេះ​ធ្លាប់​ប្រទះឃើញ​តាម​ស្ថានីយ៍​កំណាយផ្សេងៗក្នុង​ខេត្តសៀមរាប តំបន់ផ្សេងៗ និង​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម​សព្វថ្ងៃ។

ថ្មីៗនេះ​មានការ​ឈូសឆាយ​ធ្វើ​ថ្នល់​ចូល​សហគមន៍​របស់​អ្នកស្រុក​ក្នុង​តំបន់ ដោយ​កាត់​តាម​ជើង​នៃ​ទីទួល​ទ្ប​មួយផ្នែក ដោយបាន​ប៉ះពាល់​ជើង​ទួល​ផ្នែក​ខាងលិច​មួយ​ចំហៀង។ តាម​ការពិនិត្យ​ជាក់ស្តែង ការ​ឈូសឆាយ​ធ្វើ​ផ្លូវ​នៅ​ផ្នែក​ខាងលិច បាន​យក​ដី​មួយផ្នែក​នា​ជើង​ទួល មិនទាន់បាន​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​និង​គ្រឿង​បង្គុំ​ទ្ប​ទេ។

 

ប៉ុន្តែ​បាន​ប៉ះពាល់​ដល់​គំនរ​អំបែង​ភាជន៍​និង​សំណល់​ដែល​សល់​ពី​ទ្ប​ចាស់ ដែល​បានកា​យមក​ទុក​នៅ​ជើង​ទួល។

វិធានការណ៍​បន្ទាន់​មួយ ត្រូវបាន​ដាក់ចេញ​ដោយ​មន្ត្រី​សណ្តាប់​ឆ្នាប់ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន គឺ​បានដាក់​របាំង​ការពារ​និង​ហាមឃាត់​ការ​ឈូសឆាយ​បន្ត​និង​អប់រំ​ណែនាំ​ប្រជាជន​រស់នៅ​ក្បែរ​ស្ថានីយ​ឲ្យ​ជួយ​អភិរក្ស​ស្ថានីយ​នេះ។

វិធានការណ៍​បន្ទាប់ ដោយមាន​ការឯកភាព​ពី​រដ្ឋបាល​ស្រុក គឺ​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​កាយ​ប្រមូល​ដី​ដែល​បាន​យក​ពី​ជើង​ទួល ពូន​កន្លែង​ខូចខាត​ទ្បើង​វិញ និង​ថ្នល់​ថ្មី​ត្រូវ​រក្សា​គម្លាត​ទីទួល​បុរាណ​នេះ។ ក្នុងពេល​ខ្លី​ខាងមុខ អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​បោះបង្គោល​ព្រំ​ការពារ​បុរាណ​ដ្ឋា​ន​ទាំងនេះ ដោយ​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ដើម្បី​បញ្ជៀ​សការ​ឈូសឆាយ ដើម្បី​អភិរក្ស​និង​លើក​តម្លៃ​ស្ថានីយ​នេះ​ឲ្យ​បាន​គង់វង្ស។

បន្ថែម​លើ​នេះ ស្ថាប័ន​ទាំងពីរ​នឹង​រៀបចំ​ឲ្យ​មាន​វេទិកា​អប់រំ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​អំពី​សារសំខាន់ លក្ខណៈពិសេស និង​តម្លៃ​ប្រវត្តិសាស្ត្រ​របស់​តំបន់ ដើម្បី​ឲ្យ​សហគមន៍​មូលដ្ឋាន​ចូលរួម​ថែរក្សា​ការពារ​សម្បត្តិ​បេ​តិក​ណ្ឌ​រួមគ្នា៕

#អរគុណសន្តិភាព