ធនាគារពិភពលោក ៖ កម្ពុជា​នឹងមាន​កំណើនសេដ្ឋកិច្ច​ជិត4ភាគរយ

ភ្នំពេញ៖ សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​រើប​ឡើងវិញ​បន្តិចម្តងៗហើយ  ជាមួយ ការ ព្យាករណ៍​ទុក​ថា​វា  នឹង ទទួល បាន កំណើន ជិត  ៤ភាគរយ ក្នុង ឆ្នាំ ២០២១ បន្ទាប់ ពី រួញ​ទំហំ​អស់  ៣,១ភាគរយ ក្នុង ឆ្នាំ២០២។ យ៉ាងណាក្តី ការ រើប​ឡើងវិញ​នេះ មាន​លក្ខណៈ​មិន​ដូចគ្នា​ទេ​នៅតាម​ផ្នែក​នានា​នៃ សេដ្ឋកិច្ច ហើយ វា​ក៏​ស្ថិតនៅក្នុង​សភាព​ផុយស្រួយ​នៅឡើយ​ដែរ មួយផ្នែក​ដោយសារតែ​វិធាន​ការបិទ​ខ្ទប់​ត្រូវ បាន ដាក់ អនុវត្ត ម្តងទៀត ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ការឆ្លង​វីរុស​កូ​វីដ១។

ធនាគារពិភពលោក បាន និយាយ​ដូច្នេះ​នៅក្នុង របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច របស់ កម្ពុជា ក្រោម​ចំណងជើង​ថា ដំណើរ​ឆ្ពោះ ទៅ​ការ រើប​ឡើងវិញ។

ខណៈដែល​វិស័យ​មួយចំនួន មាន ការរីកចម្រើន ផ្នែក​ដទៃទៀត​នៅ​គាំង​ទ្រឹង ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ។ វិស័យ កសិកម្ម នៅ​រក្សា ភាព​ធន់ បាន គួរសម​ដោយសារ​តែមាន​តម្រូវការ​ខ្លាំង អមដោយ ការ នាំចេញ​ក្រោម​កិច្ច​ព្រម ព្រៀង ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​និង​ចិន​បាន​ចុះហត្ថលេខា​ជាមួយគ្នា។ ផ្នែក​ឧស្សាហកម្ម​ផលិត ក៏ បាន រើប​ឡើងវិញ​ជាបណ្តើរៗដែរ ដោយ​ត្រូវ សម្រប​ខ្លួន ទៅតាម លក្ខខណ្ឌ​ប្រែប្រួល​នៅ​ខាងក្រៅ។ អាជីវកម្ម បោះ​ដុំ និង លក់រាយ បាន ប្រឹង​រើប​ឡើងវិញ យឺតៗដែរ នៅពេលដែល​សកម្មភាព សេដ្ឋកិច្ច ក្នុង ស្រុក​ងើបឡើង​វិញ​បន្តិចម្តង។ ផ្ទុយទៅវិញ ផ្នែក​នានា​នៃ​វិស័យ​សេវា ដូចជា ផ្នែក ស្នាក់នៅ, ភោជនីយដ្ឋាន និង ផ្នែក​ដឹកជញ្ជូន នៅតែ​បន្ត​រង​ការ ប៉ះទង្គិច​ខ្លាំង​ពី​ការធ្លាក់ចុះ​នៃ​ទេសចរណ៍​ក្នុងស្រុក និង អន្តរជាតិ។ ការវិនិយោគ​ផ្ទាល់ ពី​បរទេស​នៅតែ​ហូរ​ចូល ឥត​ដាច់ ព្រម ទាំង ជួយ ទ្រ ទ្រង់ ដល់ វិស័យ ក្រៅប្រទេស ផង ដែរ។

ទៅមុខទៀត ចក្ខុវិស័យ សម្រាប់ កំណើន​របស់​កម្ពុជា​នៅតែ​ប្រឈម​នឹង ភាពមិនប្រាកដប្រជា​ខ្លាំង ក្នុងនោះ​ទ្រង់ទ្រាយ និង  ល្បឿន នៃ ដំណើរ​រើប​ឡើងវិញ​នេះ​អាស្រ័យ​ស្ទើរតែ​ទាំងស្រុង​ទៅលើ​សភាព  របស់ វីរុស និង​ទៅលើ ល្បឿន នៃ ការ ចាក់ វ៉ាក់សាំង ការ ពារ។ របាយការណ៍​ក៏បាន​ពិនិត្យមើល​សេណារីយោ​អវិជ្ជមាន​ដែរ ដែល​ក្នុងនោះ​អាច​ថា កម្មវិធី​ចាក់​វ៉ាក់សាំង​មាន​ភាពយឺតយ៉ាវ ហើយ​វិធាន​ការបិទ​ខ្ទប់​ទូទាំងប្រទេស​នៅតែមាន​ញឹកញាប់​និង​អូសបន្លាយ​យូរ។ ក្រោម​លក្ខខណ្ឌ​បែបនេះ សេដ្ឋកិច្ច  តាម​ការព្យាករណ៍ នឹងមាន​កំណើន តែ  ១ភាគរយ ប៉ុណ្ណោះ ក្នុង ឆ្នាំ ២០២១ ។

របាយការណ៍​បច្ចុប្បន្ន​ភាព​នេះ​ផ្តល់ អនុសាសន៍​ថា កម្ពុជា គួរ តែ ចាត់វិធានការភ្លាមៗដើម្បី​លើកកម្ពស់​ភាពជឿជាក់ របស់ ទី ផ្សារ តាម រយៈ​ការ ព​ន្លឿ​នក​ម្ម វិធី​ចាក់​វ៉ាក់សាំង ទន្ទឹម គ្នា នឹង ការ ប្រឹងប្រែង ទប់ស្កាត់ ការ ឆ្លង​វីរុស និង ការស្លាប់ ឱ្យ មាន ប្រសិទ្ធភាព បន្ត ទៀត។ ដោយសារតែ​កម្ពុជា នៅមាន​សមត្ថភាព​ហិរញ្ញវត្ថុ​ល្មម​ដែរ រដ្ឋា ភិ​បាល អាច បន្ត  ការ គាំទ្រ ដល់ កម្មវិធី សង្គ្រោះ, ស្តារឡើងវិញ និង កំណើន ដោយ​ធ្វើការ​កែលម្អ បរិយាកាស ធុរកិច្ច និង វិនិយោគ, ផ្តល់ កម្មវិធី​គាំពារ​សង្គម និង ជំរុញ​ការវិនិយោគ សាធារណៈ និង កំណើនសេដ្ឋកិច្ច ដែល​គិតគូរ​ដល់​អ្នកក្រីក្រ។ ដើម្បី រក្សា បាន ស្ថិរភាព​នៃ​វិស័យ ហិរញ្ញវត្ថុ ជា​រឿង​សំខាន់​មួយ​ដែរ​ដែល​អាជ្ញាធរ​រដ្ឋា ភិ​បាល ត្រូវ បន្ត តាម ដាន ឱ្យ បាន ដិតដល់ លើ ភាព ងាយ រង គ្រោះ  ដែល អាច បណ្តាល មកពី ការ​ពុះកញ្ជ្រោល យូរពេក​របស់ វិស័យ​អចលនទ្រព្យ និង ការ ផ្តល់ ឥណទាន កាន់ តែ ច្រើនឡើង ចំពោះ វិស័យ​សំណង។

លោកស្រី អ៊ិន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគា​ពិភពលោក​ប្រចាំ​កម្ពុជា មាន ប្រសាសន៍ថាៈ “ដូច​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​តំបន់​ដែរ កម្ពុជា បាន រង​ការប៉ះទង្គិច ខ្លាំង ពី​ការធ្លាក់ចុះ​នៃ​តម្រូវការ លើ​សកលលោក​ដោយ សារ តែ កូ​វីដ១។ ប៉ុន្តែ​ដំណឹង​ល្អ​នៅត្រង់ថា កម្ពុជា បាន ចាក់ វ៉ាក់សាំង​ឱ្យ​មនុស្ស ក្នុង ប្រទេស បាន ជាង ៣លាន​នាក់ រួច ហើយ ដែល ជា អត្រា ខ្ពស់​មួយ​នៅក្នុង​តំបន់” លោកស្រី​បាន​បន្ថែមទៀតថា៖ “ ធនាគារពិភពលោក​នៅ​តែ​បន្តធ្វើ ការ​ជាមួយ​កម្ពុជា ដើម្បី​ជួយ ប្រទេស នេះ​បន្ថែមទៀត ក្នុង ការ ប្រយុទ្ធ នឹង ការ ឆ្លង​រាតត្បាត​នៃ​វីរុស​កូ​វីដ១៩ និង​ជួយ ស្តារ​សេដ្ឋកិច្ច   និង​សង្គម​ឱ្យមាន​ភាព​ធន់​រឹងមាំ​ឡើងវិញ”

របាយការណ៍​នេះ​មាន ជំពូក​ពិសេស​មួយ​ពិនិត្យមើល​ទៅលើ មេរៀន​ដែល​គួរ​រៀនសូត្រ  បាន ពី​កម្មវិធី​អន្តរាគមន៍​ផ្នែក​សង្គម ដែល កម្ពុជា​មិន ត្រឹម តែ  ដាក់ ចេញ យ៉ាង រហ័ស​ប៉ុណ្ណោះ​ទេ តែ​ថែម ទាំង ពង្រីក​និង​ធ្វើ ឱ្យ កាន់ តែ​ស៊ីជម្រៅ ទៀត ផង ជា ពិសេស កម្មវិធី ផ្ទេរ​សាច់ប្រាក់​ទៅឱ្យ​គ្រួសារ​ក្រីក្រ។ កម្មវិធី​ផ្ទេរ​សាច់ប្រាក់​នេះ​ត្រូវ បាន បង្កើតឡើង​នៅ​ខែមិថុនា ឆ្នាំ ២០២០ ហើយ គិត​ត្រឹម​ខែកុម្ភៈ  ឆ្នាំ ២០២១ មាន គ្រួសារ ក្រីក្រ ជាង ៦៨៨ ០០០ គ្រួសារ ឬ ស្មើនឹង ១៩,៥ភាគរយ នៃ ចំនួន​ផ្ទះ​គ្រួសារ​សរុប​ទូទាំងប្រទេស  ទទួល បាន សាច់ ប្រាក់​ផ្ទេរ​ពី​រដ្ឋាភិបាល។

របាយការណ៍​នេះ​បាន​រំលេច​ផងដែរ​នូវ​អនុសាសន៍​គោលនយោបាយសំខាន់ៗមួយចំនួន សម្រាប់ ទ្រទ្រង់ ដល់ ការ រើប ឡើង វិញ របស់ សេដ្ឋកិច្ច មាន ដូច ជា ការ ដាក់ចេញ វិធានការ ជំនួយ​ផ្នែក​សង្គម​នៅក្រោយ ដំណាក់ កាល រាតត្បាត​ជំងឺ​ដើម្បី ឆ្លើយ តប ទៅ នឹង ស្ថានការណ៍​កន្ត្រាក់ ណាមួយ តាមរយៈ​ការ ពង្រីក វិសាល ភាព​គ្របដណ្តប់ របស់ កម្មវិធី IDPoor, ការ រៀបចំ​បង្កើត​មូលដ្ឋាន ទិន្នន័យ​មួយ​សម្រាប់ ជន​ដែល​គួរ ទទួល បាន ការ គាំទ្រ ពី​កម្មវិធី​សង្គម, និង ការ ធ្វើ យ៉ាង ណា ឱ្យ មាន តួ អង្គ ច្រើន សម្រាប់ ធ្វើ ការ ចែក ចាយ ប្រាក់ ឧបត្ថម្ភ​សង្គម​ដល់ ជនក្រីក្រ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.