សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន ដែល​បាន​នាំយក​ថវិកា​ឧបត្ថម្ភ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១  បាន​អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន ដែល​បាន​នាំយក​ថវិកា​ឧបត្ថម្ភ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ  ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោម​ប្រធានបទ “ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ និង​កសាង​ធនធាន​របស់​សង្គម” ដើម្បី​យកមកប្រើ​ប្រាស់​បម្រើ​សកម្មភាព​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ប្រជាពលរដ្ឋ​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយផ្សេងៗ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ស្ថិតនៅ​សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្ដម គួច ចំរើន ប្រធាន​គណ:ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះ​សី​ហន មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧកញ៉ា អស់លោក លោកស្រី​ជា​ម្ចាស់​ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ  និង​បងប្អូន​សប្បុរសជន​ដែល​បាន​នាំយក​ថវិកា​ឧបត្ថម្ភ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ដើម្បីឱ្យ​សាខា​មាន​ថវិកា និង​ធនធាន ដើម្បី​យកមក​បម្រើ​សកម្មភាព​មនុស្សធម៌ ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ដោយ​គ្រោះ​ម្ម​ជាតិ និង​គ្រោះមហន្តរាយផ្សេងៗ ពិសេស​ប្រជាពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់​ដែល​កំពុង​ខ្វះខាត​ស្បៀង​ក្នុងអំឡុង​ជំងឺ​រាតត្បាត​កូ​វីដ-១៩ ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​មិនមាន​ប្រកាន់​វណ្ណ: ពណ៌​សម្បុរ ជាតិ​សាសន៍ ឬ​និន្នាការ​នយោបាយ គឺ​ធ្វើយ៉ាងណា​យើង​ជួយ​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​យើង​ណា​ម្នាក់​ខ្វះខាត​ស្បៀង​ស្លាប់​នោះទេ ។

ឯកឧត្តម ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ក៏បាន​អំពាវនាវ​ដល់​លោក​ឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​បងប្អូន​សប្បុរសជន​ទាំងអស់​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ​របស់​យើង​បន្តទៀត ដើម្បី​សាខា​មាន​ធនធាន ថវិកា សម្ភារៈ​ដើម្បី​យកមក​ធ្វើការ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ឬ​គ្រោះមហន្តរាយ​នានា​បាន​ទាន់ពេលវេលា ៕

#អរគុណសន្តិភាព