សួនច្បារ​ថ្មី​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ បានបញ្ចប់​ការស្ថាបនា១០០ភាគរយ​ហើយ

ភ្នំពេញ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខណ្ឌសែន សុខ នឹងមាន​ឱកាស​ក្នុងការ​ដើរលេង​កម្សាន្ត លំហែកាយ និង​ហាត់ប្រាណ ខណៈ​សួនច្បារ​ថ្មី១កន្លែង​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ ខាងមុខ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ លើ​ផ្ទៃក្រឡា ជិត១ម៉ឺន​ម៉ែត្រការ៉េ មកដល់ពេលនេះ​បានបញ្ចប់ ១០០ភាគរយ​ហើយ។

សួនច្បារ​ថ្មី​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ បានបញ្ចប់​ការស្ថាបនា១០០ភាគរយ​ហើយ

លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ នៃ​មន្ទីរ​សាធារណការ​និង​ដឹក ជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី២៩ ខែកញ្ញា​នេះ​ថា សួនច្បារ​ថ្មី១កន្លែង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្ថាបនា​ជាច្រើន​ខែ​កន្លងមកហើយ ហើយ​មកដល់ពេលនេះ បាន​រួចរាល់១០០ភាគរយ​ហើយ ដើម្បី​ទុកឱ្យ​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ និង​លំហែកាយ ។

លោក​បន្តថា អ្វីដែល​នៅសល់ គឺ​នៅតែ​សុំ​ការអនុញ្ញាត​ពី ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ជាក់ស្តែង និង​ការណែនាំ​ដល់​ក្រុម ការងារ​បន្ថែម មុននឹង​បើក​ឱ្យ​ដំណើរការ​ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ដើរ លំ​ហែល កាយ និង​ហាត់ប្រាណ។   លោក សំ សាមុត បាន​បន្តទៀតថា ការស្ថាបនា សួនច្បារ​ថ្មី១ កន្លែង​នេះ មាន​ផ្ទៃក្រឡា​ជិត១ម៉ឺន​ម៉ែត្រការ៉េ ដែលមាន​បណ្តោយ​ប្រវែង៥៥០ម៉ែត្រ និង​ទទឹង ១៦ម៉ែត្រ ស្ថិតក្នុង​ខណ្ឌ​សែន​សុខ។

លោក​បានបញ្ជាក់​ឱ្យដឹងទៀតថា សួនច្បារ​ថ្មី​នេះ រៀបចំឡើង​ឱ្យមាន​ជាទី​ធ្លា សម្រាប់ លំហែ​កម្សាន្ត កន្លែង​ហាត់ប្រាណ ឧបករណ៍​ក្មេង​លេង ដាំ​ដើមឈើ ដាំ​ស្មៅ បង្គន់​សាធារណៈ ចំណតរថយន្ត និង​ម៉ូតូ ជាមួយនឹង​បង្គោល​បំភ្លឺ​សួនច្បារ​ផងដែរ។ ចំពោះ​ការងារ​ដែល​ប្រើ ប្រាស់​ពេល​យូរ គឺ​ការស្ថាបនា​បង្គន់​អនាម័យ​សាធារណៈ​នៅ លើ​សួនច្បារ​នេះ​តែម្តង។

សួនច្បារ​ថ្មី​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ បានបញ្ចប់​ការស្ថាបនា១០០ភាគរយ​ហើយ

លោក សំ សាមុត បាន​បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ខ្លាំង ណាស់ លើ​ការកែលម្អ​សួនច្បារ​នានា នៅក្នុង​រាជធានី​ភ្នំពេញ។ ជាក់ស្ដែង នៅ​ខណ្ឌ​សែន​សុខ នេះ​ពីមុន​មិន​ធ្លាប់មាន​សួនច្បារ​សាធារណៈ​នោះទេ តែ​ដោយ​រដ្ឋបាល​រាជធានី​បាន ពិនិត្យឃើញថា ទីតាំង​ខាងលើ អាច​ស្ថាបនា​សួនច្បារ​សាធារណៈ​បាន ទើប​រដ្ឋបាល​រាជធានី ណែនាំ​ឱ្យមាន​ការស្ថាបនា​សួនច្បារ​ខាងលើនេះ។ ដោយហេតុថា សួនច្បារ​មិន​ត្រឹមតែ​ជាក ន្លែ​ង​ទាក់ទាញ​នូវ​ភ្ញៀវ​ជាតិ អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​មួយ​សម្រាប់ ប្រជាពលរដ្ឋ លោក​អញ្ជើញ​មក​ហាត់ប្រាណ​នៅទីនេះ​ផងដែរ ព្រោះថា​ការហាត់​ប្រាណ​ជា​ឱសថ ដ៏​ស័ក្តិសិទ្ធិ​ក្នុងការ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ៕