សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ក្រសួង​អប់រំ​បញ្ជាក់ថា​មិនអាច​បើក​ដំណើរ​សាលារៀន​ឡើងវិញ​បានទេ បើទោះបី​មានការ​ស្នើសុំ​ពី​វិស័យ​ឯកជន​ក្ដី​ដោយសារ​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ មិនទាន់​ចប់

ភ្នំពេញ៖  ស្រប ពេលដែល មានការ ស្នើសុំ ពី វិស័យ ឯកជន ក្នុង ការជំរុញឱ្យ បើក ដំណើរការ សាលារៀន ឯកជន ឡើងវិញ ក្នុង រយៈពេល ឆាប់ៗ នេះ យ៉ាងណាក្តី អ្នកនាំពាក្យ ក្រសួង អប់រំ យុវជន និង កីឡា បានប្រកាសថា នឹង នៅតែ បន្ត បិទ សាលារៀន ទាំង រដ្ឋ និង ឯកជន បន្តទៀត ដោយសារ ព្រឹត្តិការណ៍ នៃ ការផ្ទុះ ជំងឺ កូ វីដ ១៩ សហគមន៍ ២០ កុម្ភៈ គឺ មិនទាន់ ចប់ នៅឡើយ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្ដម រស់ សុ វាចា អ្នកនាំពាក្យ ក្រសួង អប់រំ យុវជន និង កីឡា បានបញ្ជាក់ ឱ្យដឹង នៅ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ នេះ ថា ក្រសួង អប់រំ ស្វាគមន៍ និង ថ្លែងអំណរគុណ ចំពោះ កិច្ចសហការ ពី សំណាក់ ក្រសួង – ស្ថាប័ន ពាក់ព័ន្ធ ដៃគូរ អភិវឌ្ឍន៍ វិស័យ ឯកជន ជាពិសេស មាតាបិតា សិស្ស – និស្សិត និង អាជ្ញាធរ មូលដ្ឋាន ក្នុងការ ចូលរួមចំណែក លើកកម្ពស់ គុណភាព អប់រំ សម្រាប់ អ្នកសិក្សា មុន និង ក្នុង បរិបទ កូ វីដ -១៩ ។ ឯកឧត្ដម ថ្លែង បញ្ជាក់ថា “ ក្រសួង អប់រំ យុវជន និង កីឡា មាន ជំហរ បន្ត ផ្អាក គ្រឹះស្ថានសិក្សា សាធារណៈ និង ឯកជន នៅ ទូទាំងប្រទេស ដោយ បន្ត តាមដាន និង វាយតម្លៃ ស្ថានភាព ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ។ ចំពោះមុខ នេះ ក្រសួង អប់រំ យុវជន និង កីឡា លើកទឹកចិត្ត គ្រប់ភាគី ពាក់ព័ន្ធ ជាពិសេស បុគ្គលិក អប់រំ មាតាបិតា សិស្ស – និស្សិត បន្ត អនុវត្តន៍ ឱ្យបាន ខ្ជាប់ខ្ជួន នូវ វិធានការ ៣ ការពារ ៣ កុំ ” ។

ឯកឧត្ដម បាន អះអាងថា គ្រឹះស្ថានសិក្សា សាធារណៈ និង ឯកជន ត្រូវ បន្ត ការបង្រៀន និង រៀន ពី ចម្ងាយ និង តាម អន ឡាញ ស្របតាម គន្លង ជីវិត ថ្មី នៃ វិស័យ អប់រំ ។ ទន្ទឹមនេះ ក្រសួង អប់រំ បានចេញ រួចហើយ នូវ សេចក្តីណែនាំ ស្ដីពី ការបង្រៀន និង រៀន ពី ចម្ងាយ និង តាម ប្រព័ន្ធ អេឡិចត្រូនិក សម្រាប់ គ្រឹះស្ថាន បឋមសិក្សា និង មធ្យមសិក្សា សាធារណៈ ឆ្នាំ សិក្សា ២០២០-២០២១ ។ ឯកឧត្ដម បន្ថែមថា ក្រសួង អប់រំ យុវជន និង កីឡា នឹង ចេញ សេចក្តីណែនាំ ស្ដីពី ការបង្រៀន និង រៀន ពី ចម្ងាយ តាម ប្រព័ន្ធ អេឡិចត្រូនិក សម្រាប់ គ្រឹះ ស្ថាន សិក្សា ឯកជន ឆ្នាំ សិក្សា ២០២០-២០២១ ។

ឯកឧត្ដម ក៏បាន ជំរុញ ឱ្យ ភាគី ពាក់ព័ន្ធ ទាំងអស់ បន្ត អនុវត្តន៍ វិធានការ ៣ ការពារ ៣ កុំ ឱ្យបាន ខ្ជាប់ខ្ជួន ហើយ ក្រសួង អប់រំ យុវជន និង កីឡា លើកទឹកចិត្ត ដល់ អ្នកផ្តល់ សេវា អប់រំ ឯកជន អ្នកទទួល សេវា អប់រំ ឯកជន និង ភាគី ពាក់ព័ន្ធ បន្ត ពិភាក្សាគ្នា ចរចា គ្នា រក ដំណោះស្រាយ សមស្រប ប្រកបដោយ ការយោគយល់ គ្នា កម្រិត ខ្ពស់ និង សម្បទាន គ្នា ទៅវិញទៅមក ព្រោះ ទាំងអស់គ្នា សុទ្ធតែ ទទួលផល ជះ ពី កូ វីដ -១៩ ។ ទន្ទឹមនេះ ក្រសួង អប់រំ គោរព អនុវត្តន៍ តាម គោលការណ៍ នានា របស់ រាជរដ្ឋាភិបាល ។

សូម រម្លឹក ផងដែរ ថា កាលពី ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្ដម បណ្ឌិត ហេង វ៉ាន់ដា ប្រធាន ក្រុមប្រឹក្សាភិបាល សមាគម គ្រឹះស្ថាន ឧ ត្ត ម សិក្សា កម្ពុជា និង ជានា យក វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ បានដាក់ សំណើ ចំនួន ៧ ចំណុច ទៅ ក្រសួង អប់រំ យុវជន និង កីឡា ដើម្បី ជួយ ដោះស្រាយ ក្នុងនោះ រួមមាន ៖ ទី ១. សំណើសុំ បើក សាលារៀន ឡើងវិញ ដោយ ថ្នាក់ ឧ ត្ត មសិ ក្សា និង ថ្នាក់ k-12 រៀន ជា លក្ខណៈ online plus ដូចគ្នា ដែលមាន ការទទួលខុសត្រូវ របស់ សាលា នីមួយៗ ជាមួយនឹង ការគោរព តាម គោលការណ៍ ស្តង់ដារ វិធានការ អនាម័យ របស់ ក្រសួង អប់រំ យុវជន និង កីឡា និង ស្នើ កំណត់ ថ្ងៃ ប្រឡង បាក់ ឌុប ។ ទី ២. សំណើសុំ បិទ ត្រឹម ទីតាំង ដែល កើតមាន ជំងឺ កូ វីដ ១៩ ឬ ទីតាំង ដែល សង្ស័យ ដែល កើតមាន ជំងឺ កូ វីដ ១៩ ចំពោះតែ ថ្នាក់ ឬ ទីតាំង ជាក់លាក់ ណាមួយ ដែលមាន កើត ជំងឺ កូ វីដ ១៩ ឬ ដែល សង្ស័យ កើត ជំងឺ កូ វីដ ១៩ ជាជាង ការបិទ សាលា ទាំងមូល តែម្ដង ។ ទី ៣. សំណើសុំ ចាក់ វ៉ា ក់ សាំង ឱ្យបាន ពេញលេញ ចំពោះ សិស្ស និស្សិត និង បុគ្គលិក អប់រំ ផ្នែក ឯកជន ជាពិសេស ចំពោះ សិស្ស និស្សិត និង បុគ្គលិក អប់រំ ផ្នែក ឯកជន នៅតាម បណ្ដា ខេត្ត នានា ដើម្បី កាត់ បន្ថយ ហានិភ័យ នៃ ការឆ្លង ជំងឺ កូ វីដ ១៩ ដែល ការចាក់ វ៉ាក់សាំង នោះ អាចធ្វើ បាន នៅតាម ទីតាំង សាលា ផ្ទាល់ តែម្ដង ។ ទី ៤. សំណើសុំ ធនាគារជាតិ នៃ កម្ពុជា បន្ថយ អត្រា ការប្រាក់ ពិសេស ស្នើសុំ បន្ថយ អត្រា ការប្រាក់ កាតព្វកិច្ច ចំពោះ ធនាគារឯកជន ដើម្បីឱ្យ ធនាគារ ឯកជន មានលទ្ធភាព បន្ថយ អត្រា ការប្រាក់ មកដល់ គ្រឹះស្ថាន អប់រំ ឯកជន និង ស្នើសុំ ពន្យារ ពេល នៃ ការសង ត្រឡប់ វិញ ។ ទី ៥. សំណើសុំ ផ្អាក ការបង់ថ្លៃ សេវា បេឡា ជាតិ របប សន្តិ សុខ សង្គម ( ប . ស . ស ) និង អាច ទទួលបាន អត្ថប្រយោជន៍ ដែល ផ្ដល់ ដោយ ប . ស . ស ជា ធម្មតា ។ ទី ៦. សំណើសុំ បង្កើត ល្បឿន អ៊ី ន ធើ ណិ ត សម្រាប់ វិស័យ អប់រំ ដោយ ស្នើសុំ ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ បង្កើន ល្បឿន អ៊ិន ធើ ណិ ត ឱ្យបាន លឿន សម្រាប់ វិស័យ អប់រំ ដើម្បី ឆ្លើយតប ឱ្យបាន ល្អប្រសើរ ចំពោះ ការប្រើប្រាស់ ក្នុង ការរៀន តាម អន ឡាញ របស់ សិស្ស នៅក្នុង បរិបទ នៃ ជំងឺ កូ វីដ ១៩ ។ ចំណុច ទី ៧.សំណើសុំ ព្យួរ ការបង់ពន្ធ កាត់ ទុក លើ ប្រាក់ បៀវត្សរ៍ បុគ្គលិក អប់រំ ផ្នែក ឯក ឯកជន បើ អាច បន្ធូរបន្ថយ ត្រឹម រយៈពេល ៦ ខែ ។

ជាមួយគ្នា នោះដែរ ឯកឧត្ដម បណ្ឌិត ហេង វ៉ាន់ដា បានលើកឡើង ជុំវិញ ដំណើរការ របស់ គ្រឹះស្ថាន អប់រំ ឯកជន នៅ កម្ពុជា នាពេលនេះ ថា កំពុង យ៉ាប់យ៉ឺន ខ្លាំងណាស់ ព្រោះតែ វិបត្តិ ហិរញ្ញវត្ថុ ។ ដូច្នេះ ឯកឧត្ដម ក៏បាន ស្នើ សុំឱ្យ ក្រសួង អប់រំ យុវជន និង កីឡា ឆាប់ បើក សាលារៀន ឡើងវិញ ហើយ ប្រសិនបើ ក្រសួង អប់រំ មិន បើក សាលារៀន ឡើងវិញ ទេ គឺ គ្រឹះស្ថាន អប់រំ ឯកជន ត្រូវ បង្ខំចិត្ត កាត់ ជម្រុះ បុគ្គលិក ចេញ ហើយ ព្រោះ លែងមាន ប្រាក់ខែ សម្រាប់ បើក ឱ្យ ទៀតហើយ ៕

#អរគុណសន្តិភាព