លោក គីម ជុង​អ៊ុន​និយាយថា​កូរ៉េខាងជើង​ត្រៀម​ទាំង​ខ្លួន​ចរចា​ផង​និង​ប្រឈមមុខ​ជាមួយ​អាមេរិក​ផង

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ឲ្យ​ដឹងថា​ប្រទេស​កូរ៉េខាងជើង​នៅ​សប្តាហ៍​នេះ​បានបញ្ជាក់​ជំហ

សាជាថ្មី​របស់ខ្លួន​ចំពោះ​បញ្ហា​ទាំងឡាយ​ជាមួយនឹង​សហរដ្ឋអាមេរិក។មេដឹកនាំ​នៃ​ប្រទេស​កូរ៉េខាងជើង​លោក គីម  ជុង​អ៊ុន​បាន​និយាយថា​ប្រទេស​របស់លោក​គឺ​បាន​ត្រៀមខ្លួន​ទាំង​កិច្ចសន្ទនាគ្នា​ផង​និង​ក៏​ត្រៀមខ្លួន​រួចជាស្រេច​ផង​ដើម្បី​ប្រឈមមុខគ្នា​ជាមួយនឹង​មហា​យក្ស​អាមេរិក។

កន្លងមក​កូរ៉េខាងជើង​ត្រូវបាន​គេ​មើលឃើញថា​បាន​បដិសេធ​មិន​ព្រម​ទទួលយក​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​លោកប្រធានាធិបតី Joe Biden ឡើយ​ក្នុង​ការកសាង​ទំនាក់ទំនង​ការទូត​ជាមួយគ្នា។គួរ​ឲ្យ​ដឹង​ដែរ​ថា​សេចក្តីប្រកាស​លើក​នេះ​ត្រូវបាន​គេ​មើលឃើញថា​គឺជា​លើកដំបូង​ហើយ​ដែល​មេដឹកនាំ​កូរ៉េខាងជើង​បានធ្វើ​ឡើង​ដោយ​ផ្តោត​សំខាននិង​ដោយផ្ទាល់​ទៅលើ​រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក Biden៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.