ប្រធានាធិបតី​ហ្វីលីពីន​ព្រមាន​ដាក់គុក​ពលរដ្ឋ​ណា​មិន​ព្រម​ចាក់​វ៉ាក់សាំង​កូ​វីដ

បរទេស៖យោងតាម​ការចេញផ្សាយ​របស់​កាសែត​បរទេស​បាន​ឲ្យ​ដឹងថា​ប្រធានាធិបតី​នៃ​ប្រទេស​ហ្វីលីពីន​លោក Rodrigo Duterte កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​ព្រមាន​ដល់​ពលរដ្ឋ​ទាំងឡាយណា​ដែល​មិន​ព្រម​ចាក់​វ៉ាក់សាំង​កូ​វីដ​នឹងត្រូវ​ជាប់គុក​ជាមិនខាន។

ថ្លែង​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​លោក Duterte កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​និយាយ​បែបនេះ​ថា៖ជា​ជម្រើស​របស់​អ្នកជា​វ៉ាក់សាំង​ឬ​ខ្ញុំ​នឹង​បញ្ជូន​អ្នក​ចូល​គុក!

គួរ​ឲ្យ​ដឹង​ដែរ​ថា​មកដល់ពេលនេះ​ពលរដ្ឋ​នៃ​ប្រទេស​ហ្វីលីពីន​សរុប​ដែល​បាន​ឆ្លង​វិ​រុស​កូ​វីដ​ប្រមាណ​ជា១,៣លាន​នាក់​ហើ​យោ​ចំនួន​នៃ​អ្នក​បាត់បង់​ជីវិត​បាន​កើនឡើង​ទៅដល់២៣ ០០០នាក់​មកហើយ។

គិត​ត្រឹម​ថ្ងៃអាទិត្យ​សប្តាហ៍​មុននេះ​ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ​ជា២,១លាន​នាក់​ហើយ​ដែល​បានទទួល​ការចាក់​វ៉ាកសាំង​រួចរាល់​ខណៈដែល​ពលរដ្ឋ​សរុប​របស់ខ្លួន​មាន​ប្រមាណ​ជា១១០លាន​នាក់​ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​ហ្វីលីពីន​ធ្លាប់បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ចាក់​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ឲ្យ​បាន៧០លាន​នាក់​នៅត្រឹម​ចុងឆ្នាំ​នេះ៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.