សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អភិបាល​ខេត្តកំពត អញ្ជើញ​ទទួល​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌ និង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ-១៩

កំពត៖ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត នៅ​រសៀល​ថ្ងៃ​ចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១  បាន​អញ្ជើញ​ទទួល​អំណោយ​ពី​អគ្គនាយក​ក្រុមហ៊ុន​បូរី​ឡេង​ណា​វ៉ា​ត្រា ដែល​តំណាង​ដោយ លោក ហេង ឡុង នូវ​ត្រីខកំប៉ុង​ចំនួន ៣០០កេស ស្មើនឹង ៣.០០០កំប៉ុង ដែល​ផ្តល់ជូន​ដល់​រដ្ឋបាល​ខេត្តកំពត ដើម្បី​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌ ក៏ដូចជា​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ-១៩ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្នុងឱកាស​នោះ ឯកឧត្តម ជាវ តា​យ ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់ អ្នក​ឧក​ញ្ញា ឡេង ណា​វ៉ា​ត់​ត្រា ព្រមទាំង​លោក ហេង ឡុង តំណាងឱ្យ​អគ្គនាយក​ក្រុមហ៊ុន​បូរី​ឡេង​ណា​វ៉ា​ត្រា ដែល​បាន​ផ្តល់នូវ​អំណោយ​សប្បុរសធម៌​ជា​ត្រីខកំប៉ុង នាពេលនេះ។ ហើយ​នេះ​គឺជា​កាយវិការ​ដ៏​ល្អ​ប្រពៃ​មួយ ក្នុងនាម​ខ្មែរ​ជួយ​ខ្មែរ ពេលដែល​ប្រទេសជាតិ​យើង​កំពុងតែជួបប្រទះ​និង​ជំងឺ​កូ​វីដ-១៩ ហើយ​សព្វថ្ងៃ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ជំរុញ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្នុង​ការជួយ​ដល់​ជនរងគ្រោះ ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ។

ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តទៀតថា ចំពោះ​អំណោយ​សប្បុរសធម៌​ទាំងនេះ រដ្ឋបាលខេត្ត និង​ធ្វើការ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក និង​រង​ផលប៉ះពាល់ ដោយសារ​ជំងឺ​កូ​វីដ-១៩ នៅតាម​មូលដ្ឋាន ឃុំ-សង្កាត់​ទាំងអស់​ក្នុង​ខេត្តកំពត៕

#អរគុណសន្តិភាព