មន្ត្រីសុខាភិបាលទទូចឲ្យប្រជាពលរដ្ឋកុំឲ្យមានការចាញ់បោកលើឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩

សៀមរាប ៖ លោក វេជ្ជបណ្ឌិត ស៊ឹង រឹទ្ធី រ៉េត អនុប្រធាន មន្ទីរ សុខាភិបាល ខេត្តសៀមរាប មានប្រសាសន៍ថា ថ្មីៗ នេះ ក្នុង បណ្ដាញ ទំនាក់ទំនង សង្គម ហ្វេ ស ប៊ុ ក មានការ ចែកចាយ លក់ ផលិតផល និង ធ្វើតេស្ដ រហ័ស រក អង់ទីគ័រ ការពារ ជំងឺ កូ វីដ -១៩ ដែល គ្មាន លេខ បញ្ជី ការ និង គ្មាន ការទទួលស្គាល់ ពី ក្រសួងសុខាភិបាល ដែល បញ្ហា នេះ អាច នាំ ឲ្យ ប្រជាពលរដ្ឋ មានការ យល់ច្រឡំ ឈានដល់ ការបញ្ជាទិញ ដើម្បី ធ្វើតេស្ដ ដោយ ខ្លួនឯង បន្ទាប់ពី ពួកគាត់ បាន ចាក់ វ៉ាក់សាំង រួចហើយនោះ ។

លោក វេជ្ជបណ្ឌិត មាន ប្រសាសន៍ យ៉ាង ដូច្នេះ ក្នុង កម្មវិធី បច្ចុប្បន្ន ភាព សៀមរាប – អង្គរ កាលពី ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ ម្សិលមិញ នេះ ។

លោក វេជ្ជបណ្ឌិត មានប្រសាសន៍ បន្ថែមថា ចំពោះ ផលិតផល ទាំងនេះ ក្រសួងសុខាភិបាល មិនទាន់មាន ការអនុញ្ញាត ឲ្យ ដាក់លក់ លើ ទីផ្សារ នៅឡើយ ទេ ដោយ លោក បញ្ជាក់ថា រាល់ ទំនិញ វេជ្ជសាស្ត្រ ដែល អាច ចរាចរ លើ ទីផ្សារ បាន ទល់ តែ មានការ ទទួលស្គាល់ ពី ក្រសួងសុខាភិបាល និង ស្ថាប័ន ជំនាញ ដែល មិន បណ្ដាល ឲ្យ ប៉ះពាល់ ដល់ អ្នកប្រើប្រាស់ ដោយ លោក វេជ្ជបណ្ឌិត ស៊ឹង រឹទ្ធី រ៉េត ក៏ ទទូច ឲ្យ ប្រជាពលរដ្ឋ កុំ ឲ្យ មានការ ចាញ់បោក ពី ជនខិលខូច ដែល នាំ ឲ្យ មានការ ខាតបង់ ប្រាក់កាស និង ភាពត្រឹមត្រូវ នៃ លទ្ធផល ផងដែរ ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅ ថ្ងៃទី ២១ ខែមិថុនា នេះ ក៏បាន ចេញ នូវ សេចក្ដី ជូន ព័ត៌មាន ស្ដីពី ការហាមឃាត់ ការចែក ចាយ លក់ និង ធ្វើតេស្ដ រហ័ស រក អង់ទីគ័រ ការពារ ជំងឺ កូ វីដ -១៩ ដែល គ្មាន លេខ បញ្ជី ការ និង គ្មាន ការទទួលស្គាល់ ពី ក្រសួងសុខាភិបាល ដែល បង្ក ឲ្យ មាន ភាពអនាធិបតេយ្យ ក្នុងសង្គម ដែល ធ្វើ ឲ្យ ប៉ះពាល់ ដល់ គោលនយោបាយ របស់ រាជ រដ្ឋាភិបាល ដែល កំពុង ចាក់ វ៉ាក់សាំង កូ វីដ -១៩ នៅ ទូទាំងប្រទេស និង សំណូមពរ ឲ្យ ប្រជាពលរដ្ឋ និង សាធារណជន ទាំងអស់ បញ្ឈប់ ជឿ លើ ការឃោសនា កុហក បោកប្រាស់ ភូតភរ ទាំងនោះ ដោយ ត្រូវ បញ្ឈប់ ជាបន្ទាន់ នូវរ ការធ្វើ តេស្ដ រហ័ស រក អង់ ទី ក័ រ ការពារ ជំងឺ កូ វីដ -១៩ ដែល គ្មាន លេខ បញ្ជី ការ និង គ្មាន ការទទួលស្គាល់ ពី ក្រសួងសុខាភិបាល ដែល កំពុង ផ្សព្វផ្សាយ លក់ ដោយ គណនី បណ្ដាញ សង្គម នានា ផងដែរ ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *