សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋាភិបាល​អាមេរិក​រឹបអូស​និង​បិទ​ចោល​វេ​ប​សាយ​ព័ត៌មាន​អ៊ីរ៉ង់​ជិត៤០

បរទេស៖សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ​បានធ្វើការ​សម្រេចចិត្ត​បិទ​ចោល​នូវ​វេ​ប​សាយ​ផ្សព្វផ្សាយ​សារព័ត៌មាន​ជាច្រើន​របស់​ប្រទេស​អ៊ីរ៉ង់​ក្រោម​បទ​ចោទប្រកាន់ថា​ជា​អ្នក​ចែករំលែក​ព័ត៌មាន​មិន​ពិត។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

យោងតាម​ការចេញផ្សាយ​របស់​ទូរទស្សន៍ BBC បាន​អះអាងថា​វេ​ប​សាយ​ជាច្រើន​បាន​បាត់​ដំណើរការ​តាំងតែ​ពីថ្ងៃ​អង្គារ​ដោយ​ក្នុងនោះ​អាមេរិក​ដោយមាន​អង្គភាព FBI និង​ក្រសួងពាណិជ្ជកម្ម​ផង​បាន​ពន្យល់​រៀបរាប់ថា​គឺជា​ការ​រឹបអូស។ក្នុងចំណោម​វេ​ប​សាយ​ទាំង​នោះគេ​អាច​មើលឃើញ​ដែរ​ថា​មានដូចជា​ទូរទស្សន៍​រដ្ឋ Press TV និង al-Masirah TV ដែលមាន​ការគាំទ្រ​ពីក្រោយ​ដោយ​ចលនា Houthi របស់​ប្រទេស​អ៊ីរ៉ង់។

សេចក្តីប្រកាស​ដែល​បានធ្វើ​ឡើង​ដោយ​ក្រសួង​យុ​ត្តិ​ធ​ម៍​អាមេរិក​បាន​បញ្ជាក់ថា​វេ​ប​សាយ​សរុប​ចំនួន៣៣ដែល​ដំណើរការ​ក្នុងនាម​ជា​ទូរទស្សន៍​រដ្ឋ​ផង​និង​វិទ្យុ​រដ្ឋ​ផង​ព្រមទាំង​វេ​ប​សាយ​ចំនួន៣ទៀត​ដែល​គាំទ្រ​ពីក្រោយ​ដោយ​ក្រុម​ប្រយុទ្ធ Hezbollah៕

#អរគុណសន្តិភាព