សមាជិក​សមាជិកា​រដ្ឋ​សភា  តំណាង​រាជរដ្ឋាភិបាល​និង​មន្ត្រី​បម្រើ​ការងារ​សម័យប្រជុំ​រដ្ឋសភា  តម្រូវ​ឲ្យ​ធ្វើតេស្ត​កូ​វីដ១៩

ភ្នំពេញ៖សមាជិក​សមាជិកា​រដ្ឋ​សភា​ដែល​នឹងត្រូវ​អញ្ជើញ​ចូលរួម​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៦  នីតិកាល​ទី៦ នៅ​ព្រឹក​ថ្ងៃទី២៤ ខែមិថុនា​ឆ្នាំ២០២១ និង​មន្ត្រី​បម្រើ​ការងារ​ទាំងអស់ តម្រូវ​ឲ្យ​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វីដ១៩ មុន​ចូលរួម​សម័យប្រជុំ​រដ្ឋសភា​នោះ។

ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ១៩ ជាការ​អនុវត្ត​វិធាន​ការការពារ​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​នេះ។  អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ឯកឧត្តម ឡេង ប៉េងឡុង បាន​ជូនដំណឹង​ស្តីពី​ការធ្វើ​តេស្ត​រហ​ស័​នេះ ដល់​អ្នកពាក់ព័ន្ធ។ ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា  ការធ្វើ​តេស្ត​រហ័ស​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃទី២៣ ខែមិថុនា​នេះ នៅ​វិមាន​រដ្ឋសភា។

សូមជម្រាបថា  រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​លើក​ទី៦  នីតិកាល​ទី៦ នៅ​ព្រឹក​ថ្ងៃទី២៤ មិថុនា ស្អែក​នេះ បន្ទាប់ពី​បាន​វិស្សមកាល រយៈពេល​ប្រមាណ៣ខែ​មក។ មាន​របៀបវារៈ ចំនួន៩  ដែល​នឹង​លើកឡើង​យក​ពិភាក្សា​និង​អនុម័ត​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​នេះ។ នៅក្នុង​នោះ​មាន​របៀបវារៈ​ស្តីពី​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ប្រធាន​ថ្មី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជំនួស​ប្រធាន​ចាស់ ដែល​បាន​លាលែង ផងដែរ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.