សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ជួបពិភាក្សា​ការងារ​ជាមួយ​អ្នករាយការណ៍​ពិសេស​ថ្មី របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កាលពី​ម្សិលមិញ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Vitit Muntarbhorn អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និសីទ​Zoom ដោយមាន​ការចូលរួម​ពី ឯកឧត្តម ឯកអគ្គរាជទូត តំណាង​បេសកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​នៅ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ, រដ្ឋលេខាធិការ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គ​ស្នងការរង​នគរបាលជាតិ និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​មួយចំនួន​ផងដែរ ៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.