Recent Posts

  • សម្តេច​ក្រឡាហោម​មិន​អនុញ្ញាត​ឱ្យមាន​សមត្ថកិច្ច​ពន្លត់អគ្គីភ័យ តថ្លៃ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​គ្រោះ​អគ្គីភ័យ​ទេ

    ភ្នំពេញ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ហាម​មិន​ឱ្យមាន​ករណី​មន្ត្រី​អគ្គីភ័យ​ទៅ​តថ្លៃ​ជាមួយ​ម្ចាស់ផ្ទះ​ដែលជា​ជនរងគ្រោះ​ក្នុងករណីនេះ​ទេ។ ប្រសាសន៍​លើកឡើង​យ៉ាង​ដូច្នេះ​ក្នុងឱកាស​ដែល​សម្តេច​ក្រឡាហោម អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កម្ម​ពិធី​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី១៥ នា​ថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០២១នៅ​ក្រុង​តាខ្មៅ ។ សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍​លើកឡើងថា« ករណី​មាន​អគ្គីភ័យ​ប្រជាពលរដ្ឋ​រងគ្រោះ ហៅ​ឡានទឹក ហើយ​នៅពេលដែល​ឡានទឹក​ទៅដល់ ពុំ​អាច​ចូលទៅ​ពន្លត់​បាន​ដោយសារ​ស្ថានភាព​ផ្លូវ​ចូល​មាន​លក្ខណៈ​មិន​អំណោយផល​ដល់​ការចូល​ឡានទឹក និង​បាញ់​ទឹក​ពន្លត់​នោះទេ ព្រោះតែ​ទីតាំង​ទាំងនោះ​ជា​តំបន់​សំណង់​អនាធិបតេយ្យ ដែលមាន​ផ្លូវ​តូចចង្អៀត​ពិបាក​ក្នុងការ​ជួយសង្គ្រោះ។ ប៉ុន្តែ​ករណី​មួយទៀត​នោះ គឺ​នៅពេល​ឡានទឹក​ទៅដល់​កន្លែងកើតហេតុ​ហើយ បែរជា​មន្ត្រី​មួយចំនួន​មិន​ធ្វើ​ការជួយ​ពន្លត់ភ្លាមៗនោះទេ ប៉ុន្តែ​ពួកគាត់​ទៅ​តថ្លៃ​ជាមួយ​ម្ចាស់ផ្ទះ​ដែលជា​ជនរងគ្រោះ​ជាមុនសិន […]

  • សម្ដេច​ក្រឡាហោម​អំពាវ​នាវ​ដល់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រាជធានី-ខេត្ត ត្រូវ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក

    ភ្នំពេញ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានធ្វើការ​អំពាវនាវ និង​ណែនាំ​ដល់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រាជធានី-ខេត្ត ត្រូវ​រឹតបន្ដឹង​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក ឲ្យ​កាន់តែ​ម៉ឺងម៉ាត់ ប្រកបដោយ​តម្លាភាព និង​ស្មើភាព។ ក្នុង​កម្ម​ពិធី​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី១៥ នា​ព្រឹក​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ក្រុង​តាខ្មៅ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា «គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រាជធានី-ខេត្ត បង្កើន​វិធានការ​រឹតបន្ដឹង​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក […]

  • កម្ពុជា-កូរ៉េ​ចុះ MOU បញ្ជូន​ពលករ​ទៅ​បំរើការ​ងារ​នៅ​ប្រទេស​កូរ៉េ​លើក​ទី៦

    ភ្នំពេញ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ការងារ និង​មុខរបរ នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ចុះហត្ថលេខា​បន្ត​អនុស្សរណ​យោគយល់​គ្នា ស្តីពី ការបញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS) លើក​ទី។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹង​នៅ​ថ្ងៃទី ២ ខែកុម្ភៈ​នេះ​ថា ការបញ្ជូន​ពលករ​ក​ម្ពុ​ជា​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្ដម […]

  • អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជ​ប់​ការងារ​ជួសជុល​ផ្លូវដី​ថ្មើរជើង​សម្រាប់​ភ្ញៀវទេសចរ​ដើរ​ទស្សនា​ធម្មជាតិ​ជុំវិញ​ប្រាសាទបន្ទាយស្រី

    សៀមរាប៖ បន្ទាប់ពី​ការ​ទស្សនា​ប្រាសាទបន្ទាយស្រី ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ត្រូវបាន​លើកទឹកចិត្ត ឱ្យ​បន្ត​ការដើរ​ទស្សនា​ធម្មជាតិ ព្រៃព្រឹក្សា ព្រមទាំង​សត្វ​ស្លាប​ដែលមាន​វត្ត​មាននៅ​ជុំវិញ​បរិវេណ​ប្រាសាទបន្ទាយស្រី ដោយ​ប្រើប្រាស់​ផ្លូវដី​ដែល​អាជ្ញាធរ​អប្សរា​បានរៀបចំ​តាំងពី​ឆ្នាំ២០០៨ សម្រាប់តែ​អ្នក​ថ្មើរជើង​ប៉ុណ្ណោះ។ ផ្លូវ​ថ្មើ​ជើង​នេះ ទទួលបន្ទុក​ជួសជុល​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ ក្នុងន័យ​រក្សា​ឱ្យបាន​នូវ​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ និង ចូលរួម​គ្រប់គ្រង​លំហូរ​ភ្ញៀវ​ផងដែរ។ សៀ​ុ​ម​រាប៖ ផ្លូវដី​ថ្មើរជើង​នេះ ត្រូវបាន​ជួសជុល​កែលម្អ​ឡើងវិញ​ដោយ​ចាក់​បំពេញ​ដី និង​កិន​បង្ហាប់​នៅតាម​ទីតាំង​ហូរ​ច្រោះ ព្រមទាំង​ដាំ​ស្មៅ​នៅតាម​ស្មា​ផ្លូវ​ដើម្បី​បង្កើន​សោភ័ណភាព និង​ទប់​ស្តា​ត់​ការហូរ​ច្រោះ​នៃ​ទឹក​ភ្ញៀ​ង។ ការងារ​ជួសជុល​ផ្លូវដី​ថ្មើរជើង​នេះ​ត្រូវ​បានបញ្ចប់​រួចរាល់​ជា​ស្ថាពរ ហើយ​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​បន្តការងារ​ពិនិត្យ ថែទាំ​ផ្លូវ និង​ស្មៅ​ដែល​បាន​ដាំ​នៅតាម​ស្មា​ផ្លូវ​នេះ ដើម្បី​រក្សាបាន​នូវ​សោភ័ណភាព សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ និង​ការប្រើប្រាស់​បានយូរ […]

  • តើ​ឧត្ដមសេនីយ៍ មីន អង់ ឡាយ អ្នក​ផ្ដួលរំលំ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​នរណា?

    មី​យ៉ាន់​ម៉ា៖ ខាងក្រោម​នេះ គឺជា​ការរៀបរាប់ របស់​អ្នកជំនាញការ​ជនជាតិ​ថៃ ផ្នែក​ប្រទេស​មី​យ៉ាន់​ម៉ា លោក ណាត់​ថៈ​កា​មុន ឆៃ​ស៊ុ​វ៉ាន់ ដែល​បាន​តាមដាន​ស្ថានការណ៍​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​រហូតមក…។ “កុំ​ទុកចិត្ត មនុស្ស​កាន់​កាំភ្លើង​ឱ្យសោះ” បើក​ប្រវត្តិ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់ ឧត្ដមសេនីយ៍ មីន អង់ ឡាយ អ្នក​ដណ្ដើម​អំណាច ដោយ​ការធ្វើ​រដ្ឋប្រហារ​មី​យ៉ាន់​ម៉ា ផ្ដួលរំលំ​លោកស្រី អ៊ុង​សាន ស៊ូ​ជី។ “នេះ​គឺ ឧត្ដមសេនីយ៍ ដែល​បានធ្វើការ​ប្រកាស​ដណ្ដើម​អំណាច ដោយ​ការធ្វើ​រដ្ឋប្រហារ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ម្សិលមិញ ដែល​បាន​តាម​ប្រមាញ់​ចាប់ខ្លួន​អ្នកនយោបាយ​ដែល​ប្រឆាំងនឹង​ខ្លួន។ គេ​នាំគ្នា​និយាយថា អ្នកសារព័ត៌មាន​ក្នុងស្រុក […]

  • សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី១៥

    កណ្តាល៖  នា​ព្រឹក​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី១៥ ដោយមាន​ការចូលរួម​ពី ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ដែល​ប្រារព្ធ​ធ្វើ​នៅ​សួនច្បារ​មាត់ទន្លេ ក្រុង​តាខ្មៅ ខេត្តកណ្តាល។ នៅក្នុង​ពិធី​នេះ​សម្ដេច​ក្រឡាហោម ស ខេង ក៏​នឹង​អញ្ជើញ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ចែក​មួកសុវត្ថិភាព​ជូន​តំណាង​ចំនួន ១០រូប ថតរូប​អនុស្សាវរីយ៍ […]

  • ក្រុមហ៊ុន​Hyundai Agro ដាក់ចេញ​ផែនការ​នាំចេញ​ផ្លែស្វាយ​រមៀត ឲ្យ​បាន​ចំនួន ១ ០០០ តោន​ទៅកាន់​ទីផ្សារ​កូរ៉េ​នៅ​ដើមឆ្នាំ​នេះ

    ភ្នំពេញ៖ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រម​ញ្ញ និង​នេសាទ បានឱ្យដឹង​នៅ​ថ្ងៃទី២ ខែកុម្ភៈ​នេះ​ថា នៅ​ដើមឆ្នាំ២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) ដាក់ចេញ​ផែនការ​នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ស្រស់​ឲ្យ​បាន​ចំនួន ១ ០០០ តោន​ទៅកាន់​ទីផ្សារ​កូរ៉េ។ ឯកឧត្តម រដ្ឋមន្ត្រី បន្តថា យោង​លើ​ខ្លឹមសារ​ដែលមាន​ចែង​ក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អគ្គនាយកដ្ឋាន​កសិកម្ម និង​ទីភ្នាក់ងារ​អនាម័យ និង​ភូតគាម​អនាម័យ​កូរ៉េ​ស្តីពី “លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់” គឺ​តម្រូវ​ឲ្យ​មាន​ការចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​បច្ចេកទេស​ក្នុង  ចម្ការ​ស្វាយ​ជា​រៀងរាល់​ឆ្នាំមុនរ​ដូ​វប្រ​មូល​ផល។ នាយកដ្ឋាន​ការពារ​ដំណាំ​អនាម័យ   […]

  • ក្រុមការងារ​អង្គការ​សុខភាព​ពិភពលោក ចូល​ពិនិត្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ ហ៊ូ​ពេ​យ

    WHO៖ ក្រុមការងារ​ពិសេស​របស់​អង្គការ​សុខភាព​ពិភពលោក ឬ WHO បាន​ចូលទៅក្នុង​ទីតាំង​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ ២កន្លែង នៅក្នុង​មណ្ឌល ហ៊ូ​ពេ​យ ដោយមាន​មន្ត្រី​របស់​រដ្ឋបាល​ចិន “តាមមើល​ថែទាំ​យ៉ាង​ជិតដិត។ ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​រាយការណ៍​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ថ្ងៃទី១ កុម្ភៈ ថា ក្រុម​អ្នកជំនាញការ​របស់​អង្គការ​សុខភាព​ពិភពលោក ឬ WHO បាន​ចូលទៅ​ពិនិត្យមើល​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​រោគ ២កន្លែង គឺ​មជ្ឈមណ្ឌល​លំដាប់​ទីក្រុង​វូ​ហាន ទីក្រុង​ឯក​របស់​មណ្ឌល​ហ៊ូ​ពេ​យ និង​ទីស្នាក់ការ​លំដាប់​មណ្ឌល នៅវេលា​រសៀល នៃ​ថ្ងៃ​ចន្ទ តាម​ម៉ោង​ក្នុងស្រុក ដោយ​ក្រុម​អ្នកជំនាញការ […]

  • ខ្សែភាពយន្ត​រឿង “កូន ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី” នឹងត្រូវ​ចាប់ផ្តើម​ផលិត​នៅពេល​ខាងមុខ​ដ៏​ខ្លី

    ភ្នំពេញ៖ ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​ដំបូង​គេ​របស់​កម្ពុជា ដែល​រៀបរាប់​ពី​ខ្សែជីវិត​ពិត​របស់​សម​មិត្ត ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នឹងត្រូវ​ចាប់ផ្តើម​ផលិត​ខាងមុខនេះ ក្រោយ​ការប្រកាស​សមាសភាព​គ​ណៈ​កម្ម​ការផលិត​ភាព​យន្ត ដែលមាន​ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន​ជា​ប្រធាន​គណៈកម្មការ​ផលិតភាព​យន្ត​រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរ​ណ៌​មី។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ក​ត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង […]

  • សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ៖ ខែ​ដំបូង នៃ​ឆ្នាំ២០២១ ការនាំចេញ​អង្ករ​មានការ​ធ្លាក់ចុះ​ជាង ៣២ភាគរយ ព្រោះ​ខ្វះ​កុងតឺន័រ​ដឹក

    ភ្នំពេញ ៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា តាមរយៈ​របាយការណ៍ នៃ​ការនាំ​អង្ករ​ចេញ​ប្រចាំ​ខែមករា ឆ្នាំ២០២០១ បាន​បញ្ជាក់ថា នៅក្នុង​ខែ​ដំបូង នៃ​ឆ្នាំ២០២១ កម្ពុជា​នាំចេញ​អង្ករ​សរុប​បាន​ជាង ៣ម៉ឺន៤ពាន់​តោន ដែលមាន​ការធ្លាក់ចុះ​ជាង ៣២% ដោយសារ​បញ្ហា​ខ្វះ​កុងតឺន័រ​ដឹក​និង​ការដឹកជញ្ជូន​តាម​កប៉ាល់»។ តាម​របាយការណ៍​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ការនាំចេញ​អង្ករ​របស់​កម្ពុជា នៅក្នុង​ខែមករា ឆ្នាំ២០២១ គឺមាន​ទិសដៅ​ចំនួន ២៨ប្រទេស សម្រេចបាន​ជារួម ៣៤ ២៧៣ តោន គិត​ជា​ទំហំ​ទឹកប្រាក់​ចំនួន ៣០.៧៦លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច។ តែ​យ៉ាងណា​ចំនួន​នេះ​គឺមាន​ការថយចុះ​ជា​ចំនួន ៣២.០៧% ដែលជា​ពិសេស​គឺ​ទីផ្សារ​របស់​ប្រទេស​នៅក្នុង​ទ្វីប​អ៊ឺរ៉ុប បាន​ធ្លាក់ចុះ​ជិត […]