Recent Posts

  • កងទ័ព​មី​យ៉ាន់​ម៉ា ប្រកាស​ដាក់​ប្រទេស​ក្នុង “ស្ថានការណ៍​អាសន្ន” ១ឆ្នាំ ព្រមទាំង​តែងតាំង​ឧត្ដមសេនីយ៍​យោធា​ម្នាក់ ជា​ប្រធានាធិបតី​ស្ដីទី

    កងទ័ព​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា បានប្រកាស “ស្ថានការណ៍​អាសន្ន” ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ព័ត៌មាន Update អំពី​ករណី​កងទ័ព​មី​យ៉ាន់​ម៉ា បាន​សម្រុកចូល​ចាប់ខ្លួន​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​នៃ​រដ្ឋ និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស របស់​ប្រទេស​មី​យ៉ាន់​ម៉ា រួមទាំង​លោក​ប្រធានាធិបតី វិ​ន មីន​ត៍ និង​ថ្នាក់ដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ឬ NLD កាលពី​ព្រឹក​ព្រលឹម​ថ្ងៃនេះ ថា កងទ័ព​មី​យ៉ាន់​ម៉ា បានប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានការណ៍​អាសន្ន រយៈពេល ១ឆ្នាំ ព្រមទាំង​តែងតាំង​ឧត្ដមសេនីយ៍​យោធា ថ្នាក់​ឧត្ដមសេនីយ៍ឯក​ម្នាក់ ឱ្យ​ឡើង​គ្រង​តំណែង​ជា​ប្រធានាធិបតី​ស្ដីទី។ ស្ថានីយទូរទស្សន៍ […]

  • ចេញ​សញ្ញា​រដ្ឋប្រហារ! កងទ័ព​មី​យ៉ាន់​ម៉ា ឃុំខ្លួន “អ៊ុង​សាន ស៊ូ​ជី” និង​បុគ្គល​ថ្នាក់​កំពូល​បក្ស​រដ្ឋាភិបាល

    ចេញ​សញ្ញា​រដ្ឋប្រហារ! កងទ័ព​មី​យ៉ាន់​ម៉ា ឃុំខ្លួន “អ៊ុង​សាន ស៊ូ​ជី” និង​បុគ្គល​ថ្នាក់​កំពូល​បក្ស​រដ្ឋាភិបាល

    លោកស្រី អ៊ុង​សាន ស៊ូ​ជី មេដឹកនាំ​ខាង​ព្រឹ​ត្ត​ន័យ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា និង​បុគ្គល​ថ្នាក់​កំពូល​ផ្សេងទៀត ត្រូវបាន​ឃុំខ្លួន​នៅក្នុង​កិច្ចប្រតិបត្តិការ​វាយ​សម្រុក​មួយ​ក្នុងអំឡុង​ពេលព្រឹក​ព្រលឹម​ងងឹត។ នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹង របស់​អ្នកនាំពាក្យ​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ចន្ទ(ទី១កុម្ភៈ)នេះ។ សកម្មភាព​នេះ បានកើត​ឡើង បន្ទាប់ពី​ស្ថាន​ការណ៍ភាព​តានតឹង រវាង​រដ្ឋាភិបាល​ស៊ីវិល និង​កងទ័ព​ដ៏​មាន​ឥទ្ធិពល បាន​រីក​រាលដាល​ធំ​ឡើងជា​ច្រើន​ថ្ងៃ​មកហើយ ដោយបាន​ដុត​បញ្ឆេះ​ក្ដីកង្វល់​ពាក់ព័ន្ធ​នឹង​ការកើតមាន​រដ្ឋប្រហារ​ក្រោយ​ការបោះឆ្នោត ដែល​ខាង​កងទ័ព​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ស៊ីវិល​ថា បាន​កេង​បន្លំ​ការបោះឆ្នោត ក្រោយពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ(NLD) ដណ្ដើមបាន​ជ័យជម្នះ​យ៉ាង​សន្ធឹកសន្ធាប់ លើ​បក្សនយោបាយ​និយម​យោធា កាលពី​ខែវិច្ឆិកា។ លោក មៀ​វ យុន (Myo Nyunt) អ្នកនាំពាក្យ​របស់​គណ​បក្ស NLD បាន​បង្ហើប​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ […]

  • ទស្សនា​រូបភាព៖ ក្រុម​អ្នកជំនាញការ​អន្តរជាតិ WHO  ចូល​ពិនិត្យ “ផ្សារ​លក់​អាហារ​សមុទ្រ វូ​ហាន” ប្រភព​កំណើត​កូ​វីដ-១៩

    ហួ​ណាន(Huanan market)៖ ក្រុម​អ្នកជំនាញការ​អន្តរជាតិ​របស់​អង្គការ​សុខភាព​ពិភពលោក ឬ WHO កាលពី​ថ្ងៃអាទិត្យ(ទី៣១មករា) បានធ្វើ​ដំណើរ​ទៅកាន់​ផ្សារ ហួ​ណាន(Huanan market) ជា​ផ្សា​រលក់​អាហារ​សមុទ្រ​ស្រស់ ក្នុង​តំបន់​កណ្ដាល​ទីក្រុង​វូ​ហាន ដែលជា​ប្រភព​កំណើត នៃ​ការចម្លង​សាយភាយ​ជំងឺ​កូ​វីដ-១៩ កាលពី​ចុងឆ្នាំ២០១៩។ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ថា កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ក្រុម​អ្នកជំនាញការ​របស់ WHO បានធ្វើ​ដំណើរ​ទៅដល់​ផ្សារ​ហួ​ណាន នៅវេលា​រសៀល ក្រោម​កិច្ចការពារ​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹង​បំផុត ដោយមាន​ឧបករណ៍​បាំង​ឃាំង​ពណ៌​ខៀវ​ខ្ពស់ ព័ទ្ធជុំវិញ​ផ្នែក​ខាងក្រៅ​នៃ​ផ្សារ​ហួ​ណាន ទៀតផង តែ​ឧបករណ៍​បាំង​ឃាំង​ទាំងនោះ ត្រូវបាន​ដកចេញភ្លាមៗ នៅពេលដែល​ក្រុម​អ្នកជំនាញការ WHO […]

  • សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង  និង​សម្ពោធ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន

    ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  នឹង​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង និង​សម្ពោធ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន។ គម្រោង​នេះ​ពង្រីក​សមត្ថភាព​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមន គឺជា​គម្រោង​ទី១ របស់​ផែនការមេ​ដំណាក់កាល​ទី៣ ដែល​បានបញ្ចប់​ការងារ​សាងសង់​ទាំងស្រុង​នា​ខែតុលា ឆ្នាំ២០១៩ ។  រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមន មាន​សមត្ថភាព​ផលិត​ទឹកស្អាត ៥២,០០០ម៉ែត្រគូប ក្នុង​មួយថ្ងៃ ដែល​ពីមុន​អាច​ផលិត​ទឹកស្អាត​បានត្រឹមតែ ១២,០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ។ នៅក្នុង​គម្រោង​ពង្រីក​សមត្ថភាព​រោងចក្រ​នេះ រួមមាន​ការពង្រីក​ប​ណ្ដា​ញ​បំពង់​ទឹកស្អាត​ប្រវែង ៥៨០គីឡូម៉ែត្រ ក្នុងនោះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ២៨០,០០០នាក់ បានទទួល​ទឹកស្អាត​ប្រើប្រាស់​ផ្ទា​ល់ពី​បណ្ដាញទឹក​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ។ ជាពិសេស​ប្រជាពលរដ្ឋ​ចំណូល​ទាប រស់​នៅតាម​សហគមន៍ […]

  • សប្បាយៗ ថ្ងៃអាទិត្យ៖ ម៉ូដ​កំពុង​ពេញនិយម និង​ល្បីល្បាញ!! នៅពេល​មនុស្ស​ចង់​ក្លាយជា Alien…

    សប្បាយៗ ថ្ងៃអាទិត្យ៖ អ៊ែន​ថូ​នី ឡូ​ហ្វ​ហ្វ្រ៊ី​ដូ បុរស​ជនជាតិ​បារាំង វ័យ ៣២ឆ្នាំ តែង​នឹក​ស្រមៃ​ចង់ ប្រែក្លាយ​ខ្លួនឯង​ទៅជា មនុស្ស​ក្រៅ​ពិភព​ស្បែក​ខ្មៅ (Black Alien) ក៏​សម្រេចចិត្ត​ទៅធ្វើ​ការកែប្រែ​រូបឆោម ដោយ​ការ​កាត់​ច្រមុះ វះ​បបូរមាត់ បើទោះជា រូបគេ​មាន​បញ្ហា​ក្នុងការ​និយាយ​ក៏ដោយ តែ​ក៏​ប្រាប់ថា មិន​អី​ដែរ  អូ​ខេ! ណាំ​ប៊ើ​វ័ន! អ៊ែន​ថូ​នី ឡូ​ហ្វ​ហ្វ្រ៊ី​ដូ មានការ​តាំងចិត្ត ក្នុងការ​ប្រែក្លាយ​ខ្លួនឯង​ឱ្យទៅជា​អេ​លៀន​ឱ្យបាន គេ​ថែមទាំង​មាន​ក្ដី​ស្រមៃ ក្នុងការ​ផ្លាស់ប្ដូរ​ស្បែក ឱ្យក្លាយ​លោហៈ​ទៀតផង។ រាងកាយ​របស់​អ៊ែន​ថូ​នី ពោរពេញ​ទៅដោយ​ស្នាម​សាក់ […]

  • សម្ដេច​តេ​ជោ ហ៊ុន  សែន  កែលម្អ​លក្ខណៈសម្បត្តិ​គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព» ឡេ​ី​ង​វិញ

     ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន សម្រេច​កែលម្អ​លក្ខណៈសម្បត្តិ​គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព» មាន៧ចំណុច។ ក្នុង​លិខិត​របស់​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជា​កត្តា​គន្លឹះ​ដែល​ផ្តល់​ភាពអនុគ្រោះ​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​វិស័យផ្សេងៗទៀត មានការ​រីកចម្រើន​ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​គ្រប់​ដំណាក់កាល​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា។ ទោះបី​មាន​សន្តិភាព ស្ថិរភាព​យ៉ាងរឹងមាំ ប៉ុន្តែ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បញ្ហា​សុខមាលភាព​របស់​ប្រជាពលរដ្ឋ និង​ការផ្តល់សេវា​ចាំបាច់​នានា នៅតែ​ជា​បញ្ហា​អាទិភាព​ដែល​ត្រូវ​យកចិត្តទុកដាក់​ជាប្រចាំ ដើម្បី​ធានា​ឲ្យ​ជន​គ្រប់រូប និង​សង្គម​ទាំងមូល មាន​សុវត្ថិភាព​យ៉ាង​ល្អប្រសើរ […]

  • ក្រុម​អ្នកជំនាញការ WHO ផុតកំណត់​ច​ត្តា​ឡី​ស័ក ត្រៀម​ប្រតិបត្តិការ ស្វែងរក​ដើមកំណើត​កូ​វីដ តែ​ឧបសគ្គ មាន​ច្រើនណាស់

    WHO ៖ក្រុម​អ្នកជំនាញការ WHO ផុតកំណត់​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ថ្ងៃ នៅក្នុង​ប្រទេស​ចិន​ហើយ ខណៈ​នេះ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុងការ​ប្រតិបត្តិការ​ស្វែងរក​ដើមកំណើត​មេរោគ​កូ​វីដ-១៩ តែ​ឧបសគ្គ​មាន​ច្រើនណាស់ ដូចជា​ភ័ស្តុតាង​នានា​ដែល​មើលឃើញ​ដោយ​ភ្នែក អាច​រលាយ​បាត់អស់​ខ្លះ​ទៅតាម​ពេលវេលា និង​អាច​ត្រូវ​រង​ការជ្រៀតជ្រែក​ដោយ​រដ្ឋបាល​ចិន​ទៀតផង។ កាលពី​ថ្ងៃទី២៨ មករា ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា ក្រុមការងារ​របស់​អង្គការ​សុខភាព​ពិភពលោក ឬ WHO បានបញ្ចប់​អំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​ទីក្រុង​វូ​ហាន នៃ​ប្រទេស​ចិន​រួចរាល់​ហើយ ដោយ​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​ភារកិច្ច ស្វែងរក​ការពិត ពាក់ព័ន្ធ​នឹង​ដើមកំណើត​របស់​មេរោគ​វីរុស ដែល​ធ្វើឱ្យ​កើតការ​ឆ្លង​រាលដាល​របស់​មេរោគ​កូ​វីដ-១៩ ដោយ​ទាំងអស់នេះ […]

  • គំរាម!! ចិន​ប្រកាស​ដាស់តឿន “តៃវ៉ាន់”៖ ឯករាជ្យ គឺ “សង្គ្រាម”

     ចិន៖ ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ បាន​រាយការណ៍​ថា ក្នុងអំឡុង​ពេលដែល​ក្រុង​ប៉េកាំង បញ្ជូន​យន្តហោះ​ចម្បាំង​សម្រុកចូល​ដែនអាកាស​របស់​តៃវ៉ាន់ កាន់តែ​ញឹកញាប់​ឡើង​នោះ កាលពី​ថ្ងៃ​ព្រហស្បតិ៍(ទី២៨មករា)  ក្រសួងការពារជាតិ​ចិន បាន​ថ្លែង​ដោយ​សំឡេង​ម៉ឺងម៉ាត់ ដាស់តឿន​ក្រុង​តៃប៉ិ​ថា ឯករាជ្យ មានន័យថា សង្គ្រាម តែ​បាន​បដិសេធ​ឆ្លើយតប​ពី​គោលជំហរ​របស់​សហរ​ដ្ឋ​អាមេរិក ដែល​ការពារ​សេរីភាព​របស់​តៃវ៉ាន់។ សារព័ត៌មាន News Week ក៏បាន​រាយការណ៍​ដែរ​ថា លោក Wu Qian អ្នកនាំពាក្យ​ក្រសួង​ការពារ នៃ​ប្រទេស​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍ (ទី២៨មករា) បាន​ចេញមក​ប្រកាស​ដាស់តឿន​តៃវ៉ាន់ នៅក្នុង​ការ​ថ្លែង​របាយការណ៍​សរុប​ប្រចាំខែ បន្ទាប់​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ […]

  • វៀតណាម ចាប់ផ្ដើម​ហើយ! ឆ្លង​កូ​វីដ-១៩ ២ថ្ងៃ ៩៣នាក់ “ហាណូយ” ស្ថិតក្នុង​ការប្រុងប្រយ័ត្ន និង ៤ខេត្ត​កំពុង​ប្រឈម

    វៀតណាម៖ កាលពី​ថ្ងៃ​សុក្រ ទី២៩ មករា (ម្សិលមិញ) ទីភ្នាក់ងារសារព័ត៌មាន រ៉​យ​ទ័​រ និង ស្ត្រេ​ត ថា​ម​ស៍ បាន​រាយការណ៍​ពី​ស្ថានការណ៍ ជំងឺ​កូ​វីដ-១៩ នៅក្នុង​ប្រទេស​វៀតណាម ថា ក្រសួងសុខាភិបាល បានបញ្ជាក់​ពី​ការរកឃើញ​អ្នកជំងឺ​ថ្មី ថែម ៩នាក់​ទៀត កាលពីពេល​ព្រឹក​ថ្ងៃ​សុក្រ (ទី២៩មករា)។ ក្នុង​ចំនួន​នេះ មាន ១នាក់ រកឃើញ​នៅក្នុង​ទីក្រុង​ហាណូយ និង ៨នាក់​ទៀត​ជា​អ្នក​ឆ្លង​មេរោគ​ថ្មី នៅក្នុង​តំបន់​ក្បែរ​ទីក្រុង​ធំ គ្របដណ្ដប់​លើ​ខេត្ត​ហៃ​ហ្វុ​ង, ហៃ​ដុង ឬ​ហៃ​សឿង, […]

  • សូម​មានការ​ប្រុងប្រយ័ត្ន! ជនខិលខូច​បាន​ប្រើ​រូបភាព​តារាល្បីៗដើម្បី​បោក​បញ្ឆោត

    ភ្នំពេញ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ប្រទះឃើញ​មានការ​ឡាយ​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក ដែលមាន​តំណ​ភ្ជាប់​ទៅ​គេហទំព័រ​មួយ​ដែល​កំពុងតែ​បោក​បញ្ឆោត​អ្នកប្រើប្រាស់​ឱ្យ​បញ្ចូល​លេខ​ប័ណ្ណឥណទាន ដោយ​ប្រើ​រូបភាព​តារាល្បីៗរបស់​ខ្មែរ​យើង។ នៅក្នុង​ការបោក​បញ្ឆោត​នេះ ជាដំបូង​ជនខិលខូច​បាន​ប្រើពាក្យ​ពេចន៍​ថា លោកអ្នក​អាច​នឹង​រកប្រាក់​បាន ៥០០០ដុល្លារ តាមរយៈ​ការផ្សព្វផ្សាយ​នេះ ប៉ុន្តែ​នៅពេលដែល​លោកអ្នក​ចុច​បន្ត វា​នឹង​ស្នើ​សុំឱ្យ​បញ្ចូល អុ​ី​ម៉ែ​ល លេខ​សម្ងាត់ ដើម្បី​បង្កើត​គណនី​មើល​វីដេអូ និង​បញ្ចូល​លេខ​ប័ណ្ណឥណទាន​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ។ បន្ទាប់ពី​បាន​លេខ​ប័ណ្ណឥណទាន​ហើយ​ជនខិលខូច​បាន​ប្រើពាក្យ​ពេ​ជ​ន៏​បន្ថែម​ដោយ​អះអាងថា ទូរ​សព្ទ​របស់​លោកអ្នក​ត្រូវបាន​វាយប្រហារ គណនី​និង​ទិន្នន័យ​នៅក្នុង iCloud អាច​ត្រូវបាន​លួច និង​ទូរ​សព្ទ​អាច​ត្រូវ​ឈប់​ដំណើរការ ដើម្បីឱ្យ​លោកអ្នក​បញ្ចូល​កម្មវិធី​បន្ថែម។ នាយកដ្ឋាន​សូម​ណែនាំ​ដល់​អ្នកប្រើប្រាស់​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​កុំ​ជឿ​នូវ​ការផ្សព្វផ្សាយ​ឈ្នះ​រង្វាន់ ឬ​រកប្រាក់​បានងាយៗនោះ។ សូម​លោកអ្នក​កុំ​ផ្ដល់​លេខ​ប័ណ្ណឥណទាន ឬ​លេខ​គណនី​ធនាគារ និង​កុំ​បញ្ចូល​កម្មវិធី​បន្ថែម​តាម​ការបំភិតបំភ័យរ​បស់​ជនខិលខូច ព្រោះនេះ​ជាការ​បំភ័យ​ដើម្បីឱ្យ​លោកអ្នក​ដំឡើង​កម្មវិធី​មេរោគ​ដែល​អាចឱ្យ​ពួកគេ​ធ្វើការ​វាយប្រហារ​ពិតប្រាកដ​ទៅលើ​ទូរ​សព្ទ​របស់​លោកអ្នក​វិញ​តែប៉ុណ្ណោះ៕