Recent Posts

  • សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ចូលរួម​បិទ​អង្គសិក្ខាសាលា ដក​ពិសោធន៍​លើ​ការងារ​សម្ព័ន្ធមេត្រីភាព រវាង​អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល​ទិស​យោធភូមិភាគ​ទី៤

    ភ្នំពេញ៖  នា​រសៀល​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​អង្គសិក្ខាសាលា ដក​ពិសោធន៍​លើ​ការងារ​សម្ព័ន្ធមេត្រីភាព រវាង​អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល​ទិស​យោធភូមិភាគ​ទី៤ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ។ សម្តេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មេបញ្ជាការ​គ្រប់លំដាប់​ថ្នាក់ និង​នាយទាហាន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី សប្បុរសជន បណ្ដា​អង្គភាព​សម្ព័ន្ធមេត្រីភាព […]

  • ក្រសួងបរិស្ថាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​និង​ប្រព័ន្ធ​ផ្ទុក​ថាមពល(អាគុយ)នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន

    សៀមរាប៖  ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​រសៀល​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បាន​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​កម្លាំង៣២គីឡូវ៉ាត់​ជាមួយ​ប្រព័ន្ធ​ផ្ទុក​ថាមពល(អាគុយ)៨៧គីឡូវ៉ាត់ម៉ោង នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិរក្ស​កេសរ​កូ​ល សុខ អាន​ភ្នំ​គូលែន ក្នុង​ខេត្តសៀមរាប។ ព្រឹត្តិការណ៍​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួងបរិស្ថាន តំណាង​ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ តំណាង​អាជ្ញាធរ​ខេត្តសៀមរាប តំណាង​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា ដៃគូ​អភិវឌ្ឍន៍​និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រជា​សហគមន៍​មួយចំនួនទៀត។ ឯកឧត្តម ង៉ាន់ ភិ​រុណ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា​សមិទ្ធផល​ថ្មី​សម្រាប់​ខេត្តសៀមរាប ដែលជា​ខេត្ត​គោលដៅ​ទេសចរណ៍ វប្បធម៌ និង​ធម្មជាតិ ដូចនេះ​ការប្រើប្រាស់​ថាមពល​ស្អាត […]

  • មី​យ៉ាន់​ម៉ា ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ឱ្យ​បុគ្គលិក​ពេទ្យ​ហើយ

    មី​យ៉ាន់​ម៉ា៖ បុគ្គលិក​ពេទ្យ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា នាំគ្នា​ចូល​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ដែល​បានចាប់ផ្ដើម ក្នុង​ទីក្រុង​ណេ​ពី​ដ័​រ ដំបូង​គេ។ ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​រាយការណ៍​ពី​ទីក្រុង​យ៉ាង​ហ្គូ​ន ប្រទេស​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី២៧ មករា ម្សិលមិញ​ថា ក្រសួងសុខាភិបាល​រប​ស់​ប្រទេស​មី​យ៉ាន់​ម៉ា បានចេញ​សេចក្ដីថ្លែងការណ៍ កាលពី​ថ្ងៃ​ពុធ(ទី២៧មករា) រឿង​ការចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ឱ្យ​ប្រជាជន​ក្នុងប្រទេស ដោយ​បុគ្គលិក​ពេទ្យ នឹង​ក្លាយជា​ក្រុម​ដំបូង​គេ ដែល​បានទទួល​ការការពារ​នេះ។ ទាំងអស់នេះ ការចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ដំបូង បានចាប់ផ្ដើម​ឡើង​នៅក្នុង​ទីក្រុង​ណេ​ពី​ដ័​រ ដោយមាន​គ្រូពេទ្យ គិលានុបដ្ឋាក និង​មន្ត្រី​សុខភាព​សាធារណៈ សរុប​ប្រមាណ​ជាង ៣ ៨០០នាក់ […]

  • មេដឹកនាំ​អង់គ្លេស “សុខចិត្ត​ទទួលខុសត្រូវ” ក្រោយ​ចំនួន​ស្លាប់​កើនឡើង​លើស ១សែន​នាក់

    ចក្រភព​អង់គ្លេស៖ មាន​ស្ថិតិ​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-១៩ សរុប ច្រើន​បំផុត​ក្នុង​ទ្វីបអឺរ៉ុប និង​ស្ថិត​លើ​លេខ​រៀង​ទី៥ ដំបូង​គេ​ក្នុង​ភិ​ភព​លោក ចំណែក​លោកនាយក​រដ្ឋមន្ត្រី បូរី​ស ច​ន​សុន អះអាងថា “ធ្វើ​អស់ពី​សមត្ថភាព​ហើយ” និង “សុខចិត្ត​ទទួលខុសត្រូវ។ ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ រាយការណ៍​ពី​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី២៧ មករា ម្សិលមិញ​ថា ក្រសួងសុខាភិបាល របស់​ចក្រភព​អង់គ្លេស បានចេញ​របាយការណ៍ កាលពី​ថ្ងៃ​អង្គារ ពាក់ព័ន្ធ​នឹង​ស្ថិតិ​ជំងឺ​កូ​វីដ-១៩ នៅក្នុង​ប្រទេស ដោយបាន​អះអាង ពី​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប ៣ ៦៨៩ ៧៤៦នាក់ […]

  • អីយ៉ា ចាប់ផ្ដើម​ទៀតហើយ!! លោក​ស៊ី ព្រមាន លោក​បៃ​ដិ​ន “កុំ​ផ្ដើម​សង្គ្រាមត្រជាក់​ជាថ្មី” ខណៈ​ក្រុង​ប៉េកាំង ប្រកាស​ធ្វើ​សមយុទ្ធ នៅ​សមុទ្រ​ចិន​ខាងត្បូង ទប់ទល់​នឹង​ការ​អួត​អំណាច​របស់ ស.រ.អា

    ប៉េកាំង៖  លោក​ស៊ី បាន​ណែនាំ លោក​បៃ​ដិ​ន ដោយបាន​ព្រមាន​ថា កុំ​ចាប់ផ្ដើម “សង្គ្រាមត្រជាក់​ជាថ្មី” ខណៈដែល​អ្នកនាំពាក្យ​មន្ទីរ​សេត​វិមាន បញ្ជាក់ថា ការប្រើ​ពាក្យសម្ដី របស់​ក្រុង​ប៉េកាំង​នេះ គឺជា​ការបង្ក​ជម្លោះ​ដ៏​សំខាន់ ដែល​គណៈ​គ្រប់គ្រង នឹង​ចាត់ការ​ទប់ទល់​យ៉ាង “អត់ធ្មត់” ខណៈពេល​ជាមួយគ្នា ស្ថានការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង បានចាប់ផ្ដើម​ក្ដៅគគុក​ឡើង​ម្ដងទៀត ដោយសារ​ប្រទេស​ចិន បានប្រកាស ធ្វើ​សមយុទ្ធ​ក្នុង​សប្ដាហ៍​នេះ និង​ចោទប្រកាន់ថា ក្រុង​វ៉ាស៊ីនតោន កំពុង​ដំឡើង​សាច់ដុំ បង្ហាញ​អំណាច ដោយ​ការបញ្ជូន​យន្តហោះ និង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង រុករាន​ចូល​ដែនទឹក ក្នុង​បរិវេណ​នោះ​ជា​ញឹកញាប់ ដែល​នេះ […]

  • លោកជំទាវ​ម៉ែន សំអន ៖សន្តិភាព និង​ស្ថិរភាព​នយោបាយ គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់ ការអភិវឌ្ឍ និងអ្វីៗទាំងអស់​របស់​កម្ពុជា

    ភ្នំពេញ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និង​អធិការកិច្ច បានឱ្យដឹងថា សន្តិភាព និង​ស្ថិរភាព​នយោបាយ គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់ ការអភិវឌ្ឍ និងអ្វីៗទាំងអស់​របស់​កម្ពុជា ឈរលើ​មូលដ្ឋាន​សន្តិភាព​ទើប​កម្ពុជា អាច​ងើបឈរ​ឡើងវិញ​ដោយ ខ្លួន ឯង ហើយ​បាននិងកំពុង​បោះជំហាន​ទៅមុខ​លើ​វិថី​អភិវឌ្ឍន៍។ ក្នុងឱកាស​អញ្ជើញ​ចូលរួម​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៩- ២០២០ និង​លើក​ទិសដៅ​ឆ្នាំ២០២១ របស់​ក្រសួង​កិច្ចការនារី នា​ថ្ងៃទី២៧  ខែមករា ឆ្នាំ២០២១ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី មាន​ប្រសា​ស​ន៏​បញ្ជាក់ថា​ទន្ទឹមនឹងនេះ […]

  • ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ៖ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ តែ​យកចិត្តទុកដាក់​បំផុត ចំពោះ​ការកសាង ពង្រឹង កងយោធពល​ខេមរភូមិន្ទ លើ​គ្រប់​វិស័យ

    ភ្នំពេញ៖​​ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លា​វៃ​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជានិច្ច​ជា​កាល​បាន​យកចិត្តទុកដាក់​បំផុត ចំពោះ​ការកសាង ពង្រឹង កងយោធពល​ខេមរភូមិន្ទ លើ​គ្រប់​វិស័យ។ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត  នៅក្នុង​សិក្ខាសាលា ដក​ពិសោធន៍​លើ​ការងារ​សម្ព័ន្ធមេត្រីភាព រវាង​អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​ស្ថាប័ន អង្គភាព​ស៊ីវិល​នា​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ […]

  • កាច​សម្បើម​ណាស់!!  លោក ឌូ​ទើ​តេ បញ្ជា​ឱ្យ​ប្រហារ​ពួក​ទុច្ចរិត ដែល​លួច​អាង​ឈ្មោះ​លោក ដោយ​ប្រកាសថា ជួប​កន្លែង​ណា ឱ្យ “ចាក់​សម្លាប់” តែម្ដង

    ហ្វ៊ី​លី​ពី​ន៖  លោក​ប្រធានាធិបតី នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន រ៉ូ​ឌ្រី​កូ ឌូ​ទើ​តេ បាន​ចេញមក​អំពាវនាវ កាលពី​ថ្ងៃទី២៥ មករា ឱ្យ​ប្រជាជន​ជួយ​ចាត់ការ​ពួក​ទុច្ចរិត ដែល​លួច​អាង​ឈ្មោះ​របស់លោក ឬ​គណៈរដ្ឋមន្ត្រី​របស់លោក ទៅធ្វើ​អំពើពុករលួយ​ខុសច្បាប់។ បញ្ហា​ស៊ីសំណូកសូកប៉ាន់ ពុករលួយ និង​ច្បាប់ទម្លាប់​ដ៏​ស្មុគស្មាញ បាន​ក្លាយជា​ឧបសគ្គ​សំខាន់ ដែល​កាត់បន្ថយ​សមត្ថភាព​ក្នុងការ​ប្រកួតប្រជែងរ​បស់​ប្រទេស​ហ្វ៊ី​លី​ពី​ន ដោយ​វា​បាន​ខាំ​អង្កៀម​ស៊ី ភាពជឿជាក់​របស់​អ្នកវិនិយោគទុន និង​ធ្វើឱ្យ​គ្រោងការ​អភិវឌ្ឍន៍ផ្សេងៗ ដែលមាន​ភាពចាំបាច់ ត្រូវ​យឺតយ៉ាវ។ មេដឹកនាំ​មហា​កាច វ័យ ៧៥ឆ្នាំ បាន​ថ្លែង​អំពី​បច្ចុប្បន្នភាព នៃ​ស្ថានការណ៍ និង​វិធី​ការ​ទប់ទល់​កូ​វីដ-១៩ របស់​រដ្ឋាភិបាល តាមរយៈ​ស្ថានីយទូរទស្សន៍ […]

  • រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​គម្រោង​ជួសជុល ស្ពាន​ព្រះមុនីវង្ស​ចាស់

    ភ្នំពេញ៖ គម្រោង​ជួសជុល បង្កាន់ដៃស្ពាន ផ្លូវ​ថ្មើរជើង និង​អ៊ុត​កៅស៊ូ​តួ​ស្ពាន ចាប់ពី​ព្រឹក​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ​តទៅ។ដូច្នេះ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ សេចក្តីជូនដំណឹង សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ចាស់ មេត្តា​ជ្រាបថា ការដ្ឋាន​ជួសជុល​បង្កាន់ដៃស្ពាន ផ្លូវ​ថ្មើរជើង និង​អ៊ុត​កៅស៊ូ​លើ​ស្ពាន  គឺ​អនុវត្ត​ម្តង​មួយ​ចំហៀង​នៃ​តួ​ស្ពាន។ ទំហំ​តួ​ផ្លូវ​ព្រះមុនីវង្ស​ចាស់​សរុប​ប្រវែង​ទទឹង ១១ ម៉ែត្រ។ ការហ៊ុមព័ទ្ធ​ការដ្ឋាន​ដើម្បី​ជួសជុល​អស់​ប្រវែង ៣ម៉ែត្រ នៃ​ទំហំ​តួ​ផ្លូវ​ប្រវែង ១១ម៉ែត្រ។ នៅសល់​ទំហំ​ទទឹង​ប្រវែង ៨ ម៉ែត្រ បងប្អូន​ប្រជាពលរដ្ឋ អាចធ្វើ​ចរាចរ​បានជា​ធម្មតា។ […]

  • ក្រសួងបរិស្ថាន​រៀបចំ​កិច្ចប្រជុំ​បណ្តាញ​សង្គម​អភិរក្ស​ធនធានធម្មជាតិ ថ្នាក់​តំបន់​ខាងជើង​បឹង​ទន្លេសាប ក្រោម​ប្រធានបទ «ការអភិរក្ស​ធនធាន​ធម្មជាតិ​ជា​កត្តាចាំបាច់ ដើម្បី​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន»

    សៀមរាប ៖ ក្រសួងបរិស្ថាន​រៀបចំ​កិច្ចប្រជុំ​បណ្តាញ​សង្គម​អភិរក្ស​ធនធានធម្មជាតិ ថ្នាក់​តំបន់​ខាងជើង​បឹង​ទន្លេសាប ក្រោម​ប្រធានបទ «ការអភិរក្ស​ធនធាន​ធម្មជាតិ​ជា​កត្តាចាំបាច់ ដើម្បី​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន» នា​រសៀល​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅ​ស្នាក់ការ​តំបន់ការពារទេសភាព​អង្គរ ខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម ខៀវ បូ​រិ​ន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ក្រសួងបរិស្ថាន និង​ជា​ប្រធាន​សម្ព័ន្ធ​សហភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ថ្នាក់ជាតិ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួងបរិស្ថាន តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ប្រធាន និង​សមាជិក បណ្តាញ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ថ្នាក់​តំបន់​ខាងជើង​បឹង​ទន្លេសាប តំណាង​អង្គការ​ដៃគូ​សហការ និង​ប្រជា​សហគមន៍​មួយចំនួន។ គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ គឺ […]