Recent Posts

  • បណ្ឌិត ហ៊ុន ម៉ាណែត៖ កត្តាសន្តិភាព គ្រិស្តសាសនិកជននៅកម្ពុជាមានឱកាសពេញលេញក្នុងការប្រតិបត្តិជំនឿរបស់ខ្លួន

    បណ្ឌិត ហ៊ុន ម៉ាណែត៖ កត្តាសន្តិភាព គ្រិស្តសាសនិកជននៅកម្ពុជាមានឱកាសពេញលេញក្នុងការប្រតិបត្តិជំនឿរបស់ខ្លួន

    លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយសារកត្តាសន្តិភាព និងសេរីភាព គ្រិស្តសាសនិកជននៅកម្ពុជា មានឱកាសពេញលេញក្នុងការប្រតិបត្តិជំនឿរបស់ខ្លួន ហើយអាចបន្តចែករំលែកសេចក្តីស្រឡាញ់ និងមេត្រីភាពដល់អ្នកប្រតិបត្តិជំនឿដូចគ្នា និងដល់សង្គមជាតិទាំងមូល ព្រមទាំងបានរួមចំណែកក្នុងការលើកស្ទួយសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈការទប់ស្កាត់ ការកាត់បន្ថយ និងការលុបបំបាត់រាល់អំពើខុសច្បាប់ និងអំពើអកុសលទាំងពួង ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពដ៏ពេញលេញ ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវស្មារតី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ជាផលប្រយោជន៍រួម ប្រកបដោយភាពសុខដុមរមនាជាដរាបតទៅ។ ការគូសបញ្ជាក់បែបនេះ របស់លោកបណ្ឌិត ហ៊ុន […]

  • គណបក្សប្រជាជនកម្ពុជា បន្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្នុងថ្ងៃទី២ ដែលជាថ្ងៃចុងក្រោយ

    គណបក្សប្រជាជនកម្ពុជា បន្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្នុងថ្ងៃទី២ ដែលជាថ្ងៃចុងក្រោយ

    នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី២ ហើយ សម្រាប់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។ មហាសន្និបាតនេះបានប្រារព្ធឡើងនៅវិមាន ៧មករា រាជធានីភ្នំពេញក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សទូទាំងប្រទេស រួមទាំងមន្រ្តីជាន់ខ្ពស់អ្នកមុខអ្នកការប្រមាណជាង៣ពាន់នាក់។ បើតាម លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា, របៀបវារៈថ្ងៃទី២ នៃមហាសន្និបាតវិសាមញ្ញ ជាការអនុម័តលើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣, […]

  • ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្ដល់លេខទូរស័ព្ទទំនាក់ទំនង ២៤ម៉ោង លើ២៤ម៉ោង ដើម្បីងាយស្រួលពលរដ្ឋផ្ដល់ព័ត៌មាន ពេលត្រូវការជំនួយបន្ទាន់

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្ដល់លេខទូរស័ព្ទទំនាក់ទំនង ២៤ម៉ោង លើ២៤ម៉ោង ដើម្បីងាយស្រួលពលរដ្ឋផ្ដល់ព័ត៌មាន ពេលត្រូវការជំនួយបន្ទាន់

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្ដល់នូវលេខទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោង លើ២៤ម៉ោង របស់ក្រុមប្រចាំបញ្ជា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងក្រុមប្រចាំបញ្ជាជួយសង្គ្រោះពេលមានករណីអគ្គិភ័យកេីតមានឡេីង។ លេខទូរស័ព្ទ Hotline ដែលផ្ដល់ជូនប្រជាពលរដ្ឋដើម្បីងាយស្រួលរកជំនួយអន្ដរាគមន៍នោះ រួមមាន៖ 012 999 999, 011 567 656, 097 7780 002, 666 (ក្រុមពន្លត់អគ្គិភ័យ) និងលេខជាច្រើនខ្សែទៀតផងដែរ៕

  • រុស្ស៉ី ថាការសន្យាផ្ដល់រថក្រោះ បង្ហាញយ៉ាងច្បាស់ពីការចូលរួមដោយផ្ទាល់របស់ NATO ក្នុងសង្រ្គាមអ៊ុយក្រែន

    រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាការសន្យាផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់របស់លោកខាងលិច ទៅឱ្យអ៊ុយក្រែន គឺជាភស្ដុតាងមួយបង្ហាញយ៉ាងច្បាស់ពីការចូលរួមដោយផ្ទាល់ ពីសំណាក់សហរដ្ឋអាមេរិក និងអឺរ៉ុប នៅក្នុងសង្រ្គាមអ៊ុយក្រែនសព្វថ្ងៃ។

  • សម្ដេចតេជោ ហ៊ុន សែន៖ ការជំរុញទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល គឺដើម្បីកាត់បន្ថយអំពើពុករលួយ

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងជុំវិញការបើកបៀវត្សជូនមន្ត្រីរាជការ ​និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារ ដែលអាចការពារអំពីសុវត្ថិភាពនៃការដឹកប្រាក់សុទ្ធ និងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាដើម។ ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «យើងកុំភ្លេចដំណាក់កាលកូវីដ១៩ ជាដំណាក់កាលលោតផ្លោះនៃបញ្ហាឌីជីថល នៅកម្ពុជា រឿងនេះយើងត្រូវមើលឃើញ អីឡូវហ្នឹង គេចាប់ផ្តើមទូទាត់ទំនិញគ្នាតាមរយៈទូរស័ព្ទតើស មិនមែនតាមរយៈតាមលុយម្តង១រៀលឯណា… […]

  • អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ២៣១គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣

    យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ២៣១គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ១៤២គ្រឿង និងរថយន្ត ៨៩គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៦,៩៨៨គ្រឿង ក្នុងនោះមានម៉ូតូ ៥,៧៧៨គ្រឿង និងរថយន្តគ្រប់ប្រភេទ […]

  • នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ផ្ទុកអ្នកដំណើរ ៣៣៨នាក់ មាន២២សញ្ជាតិ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងទៀតមានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗ ក្នុងខេត្តព្រះសីហនុ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE មាននាវិកចំនួន ៤៤២នាក់ ស្រី៧២នាក់ មាន៤៨សញ្ជាតិ មានភ្ញៀវទេសចរចំនួន ៣៣៨នាក់ ស្រី ១៦៧នាក់ មាន ២២សញ្ជាតិ។ នាវាចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានៅថ្ងៃនេះ និងបន្តចេញទៅវិញ […]

  • ទីបំផុត! លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថា ព្រះហស្តទាំងពីរនេះពិតជារបស់ព្រះបាទជ័យវរ្ម័នទី៧

    ទីបំផុត! លទ្ធផលនៃការតភ្ជាប់ដោយប្រើបច្ចេកទេស បានបង្ហាញយ៉ាងច្បាស់ថា ព្រះហស្តទាំងពីរ ដែលខាងស្តាំរកឃើញក្នុងឆ្នាំ១៩៩០ និងខាងឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ គឺជារបស់ព្រះបាទជ័យវរ្ម័នទី៧ (ជ័យវម៌្មទី៧) ហើយនេះ គឺជារឿងត្រេកអរជាពន់ពេក។ នេះបើតាមលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ បំណែករូបព្រះបាទជ័យវរ្ម័នទី៧ (ជ័យវម៌្មទី៧) រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ […]

  • រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចុះពិនិត្យម្រោងពង្រីកសមត្ថភាពប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ ខណៈបច្ចុប្បន្នសម្រេចបាន ៦៤.៦%ហើយ

    លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អមដំណើរដោយ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងពង្រីកសមត្ថភាពប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានឥតសំណងជិត ២២លានដុល្លារ របស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ជប៉ុន។

  • អាជ្ញាធរ និងមន្រ្តីជំនាញ ចុះបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃយ៍ជាង១០០គ្រឿង នៅស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍

    គោយន្តកន្ត្រៃយ៍របស់ប្រជាពលរដ្ឋចំនួន១១៣គ្រឿង នៅស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយអាជ្ញាធរស្រុក សមត្ថកិច្ចពាក់ព័ន្ធស្រុកគូលែន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានបិទស្ទីគឃ័រចំណាំងផ្លាត ដើម្បីការពារករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុនៅតាមដងផ្លូវ។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ថា ក្រុមការងាររបស់មន្ទីរចំនួន៣រូប ដឹកនាំដោយ លោក ហ៊ាង ណារ៉ា ប្រធានការិយាល័យ សុវត្ថិភាពចរាចរណ៍ សហការជាមួយអាជ្ញាធរស្រុក កម្លាំងនគរបាលចរាចរណ៍ស្រុក […]