Recent Posts

  • ឥណ្ឌា VS ប៉ាគីស្ថាន សុខៗប៉ះគ្នា រញ្ជួយតំបន់ឃែស្មៀរ អ្នកស្រុកស្លាប់រង្គាល...

    ឥណ្ឌា VS ប៉ា​គី​ស្ថាន សុខៗប៉ះគ្នា រញ្ជួយ​តំបន់​ឃែ​ស្មៀ​រ អ្នកស្រុក​ស្លាប់​រង្គាល…

    បរទេស៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ថា កាលពី​ថ្ងៃទី១៣ វិច្ឆិកា កើតមាន​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា​រវាង​ប្រទេស២ ដែលជា​គូទំនាស់​នឹង​គ្នា និងម្នាក់ៗសុទ្ធ​តែមាន​អាវុធ​នុយក្លេអ៊ែរ​គ្រប់គ្រង គឺ​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ដែល​ឯ​តំបន់​ព្រំដែន​ឃែ​ស្មៀ​រ​ខាងជើង ធ្វើឱ្យ​អ្នកស្រុក​ស្លាប់​យ៉ាងតិច ១០នាក់ អាជ្ញាធរ​សន្តិសុខ​ជាតិ ស្លាប់ ៥នាក់​ទៀត គឺជា​ចំនួន​អ្នកស្លាប់​ដោយសារ​ការប្រយុទ្ធ​គ្នា ខ្ពស់បំផុត​ក្នុងឆ្នាំនេះ។ អាជ្ញាធរ​ឥណ្ឌា និង​ទាហាន​ប៉ា​គី​ស្ថាន សុទ្ធតែ​បន្ទោស​គ្នា​ទៅវិញទៅមក​ថា ភាគី​ម្ខាង ជា​អ្នក​ចាប់ផ្ដើម​មុន ដូច​កាលពី​គ្រាមុនៗនៅក្នុង​តំបន់​ឃែ​ស្មៀ​រ ដែនដី​ដែល​ប្រទេស​ទាំង២ សុទ្ធតែ​អាង​សិទ្ធិ​គ្រប់គ្រង​ដូចគ្នា។ ឥណ្ឌា​បាន​បន្ទោស​ថា រដ្ឋបាល​ប៉ា​គី​ស្ថាន នៅ​ពីក្រោយ​កងកម្លាំងប្រដាប់អាវុធ​ទាំងនោះ ចំណែក​ប៉ា​គី​ស្ថាន […]

  • អូ! ប្រទេស​ជប៉ុន! កូ​វីដ រលក​ទី៣ កំពុង​វាយលុក តែ​រដ្ឋបាល​អះអាង នៅតែ​ដំណើរការ​សេដ្ឋកិច្ច​ទៅមុខ...

    អូ! ប្រទេស​ជប៉ុន! កូ​វីដ រលក​ទី៣ កំពុង​វាយលុក តែ​រដ្ឋបាល​អះអាង នៅតែ​ដំណើរការ​សេដ្ឋកិច្ច​ទៅមុខ…

    បរទេស៖ ប្រទេស​ជប៉ុន កំពុង​ប្រឈម​នឹង​ការឆ្លង​រាតត្បាត​របស់​មហា​វីរុស​កូ​វីដ-១៩ រលក​ទី៣ ចំនួន​អ្នក​ឆ្លង​មេរោគ កើន​ឡើងជា​ប្រវត្តិសាស្ត្រ តែ​រដ្ឋបាល​នៅតែ​ជ្រើសរើស​ក្នុងការ​បន្ធូរបន្ថយ​ការគ្រប់គ្រង និង​ជំរុញ​វិស័យ​ទេសចរណ៍ ដើម្បី​ស្ដារ​សេដ្ឋកិច្ច។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១២ វិច្ឆិកា ប្រទេស​ជប៉ុន មាន​អ្នក​ឆ្លង​មេរោគ​វីរុស​កូ​វីដ​ថ្មី ចំនួន ១ ៦៣៤នាក់ ជា​ស្ថិតិ​ខ្ពស់បំផុត ចាប់តាំងពី​កើតការ​ឆ្លង​រាលដាល ជាពិសេស​ទីក្រុង​តូ​ក្យូ មាន​អ្នក​ឆ្លង​មេរោគ​ថ្មី ៣៩៣នាក់​ក្នុង​ថ្ងៃ​តែមួយ និង​ជា​ថ្ងៃទី២ ជាប់ៗគ្នា​ទៀតផង មាន​អ្នក​ឆ្លង​មេរោគ​ថ្មី​ច្រើនជាង ៣០០នាក់​ក្នុង ១ថ្ងៃ។ ចំណែក​ក្នុង​ទីក្រុងធំៗ ទាំង អូ​សា​កា, […]

  • ថ្ងៃនេះ ក្រសួងសុខាភិបាល នឹងធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី៣ សម្រាប់អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា

    ថ្ងៃនេះ ក្រសួងសុខាភិបាល នឹងធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ-១៩ លើក​ទី៣ សម្រាប់​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣វិច្ឆិកា

    ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល នឹង​បន្ដ​ធ្វើតេស្ត​លើ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣វិច្ឆិកា ជា​លើក​ទី៣ ចាប់ពី​ម៉ោង ៧ព្រឹក​តទៅ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី។ គួរ​បញ្ជាក់ថា៖ គិតពី​ថ្ងៃទី ០៤ដល់​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣វិច្ឆិកា​បាន​ចំនួន ២,៥៥៣វត្ថុ​សំណាក់ (ក្នុង​ចំនួន​នេះ​មាន​អ្នក​ដែល​ធ្វើតេស្ត​លើក​ទី១ ចំនួន ១៧៣៤នាក់ និង​លើក​ទី២ ចំនួន ៨១៩នាក់) ដោយ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បង្ហាញថា៖ មាន​អ្នក​វិជ្ជមាន​កូ​វីដ-១៩ ចំនួន ៤នាក់ ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។រីឯ​អ្នកមាន​លទ្ធផល​អវិជ្ជមាន​មាន​ចំនួន […]

  • កម្ពុជា ធ្វើការ​នាំចេញ​ស្រូវ​ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម ជាង២ម៉ឺន​តោន​ក្នុង​មួយថ្ងៃ និង​ទទួលបាន​តម្លៃ​ខ្ពស់ជាង​មុន

    ភ្នំពេញ ៖  រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម វេ​ង សាខុន តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី១៣ ខែវិច្ឆិកា​នេះ បាន​ឲ្យ​ដឹង​ពី​សកម្មភាព​នាំចេញ​ស្រូវ​របស់​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម នៅ​ខេត្ត​ខេត្តព្រៃវែង មាន​បរិមាណ​សរុប​ចំនួន ១០ ៥២៤តោន ក្នុង​មួយថ្ងៃ។ ចំពោះ​តំលៃ​ស្រូវ នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មាន​ដូចខាងក្រោម៖ ១. ស្រូវ​ផ្ការំដួល​សើម ១១៣០ រៀល/គ​ក្រ ២. ស្រូវ OM5451 ៩១០ […]

  • ឯកឧត្តម ជាវ តា​យ សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ថ្នាក់​ទី ១២ឆ្នាំ ក្នុងស្រុក​កំពង់ត្រាច

    កំពត៖ នៅ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ថ្នាក់​ទី១២ ឆ្នាំ​សិក្សា២០១៩-២០២០  មកពី​វិទ្យាល័យ​ទាំង២ ក្នុងស្រុក​កំពង់ត្រាច ដែល​ត្រូវ​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។ ពិធី​នេះ​បានធ្វើ​ឡើង នៅ​វិទ្យាល័យ​ព្រះបិតា​ជាតិ ស្ថិតក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច ដោយមាន​វត្តមាន អញ្ជើញ​ចូលរួម​ផងដែរ ពី​សំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត […]

  • ផ្ដាំផ្ញើ​មុន​ចាកចេញ...លោក​ត្រាំ ចេញ​បទបញ្ជា​ពិសេស ហាម​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ចិន

    ផ្ដាំផ្ញើ​មុន​ចាកចេញ…លោក​ត្រាំ ចេញ​បទបញ្ជា​ពិសេស ហាម​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ចិន

    អាមេរិក៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ពិសេស​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (ទី១២ វិច្ឆិកា) ហាម​ពលរដ្ឋ​អាមេរិកាំង វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ចិន​ទាំងឡាយ ដែល​ខាង​ក្រុង​វ៉ាស៊ីនតោន​ជឿថា មាន​ម្ចាស់ ឬ​គ្រប់គ្រង​ដោយ​កងទ័ព​ចិន ដែល​នេះ​ជា​សកម្មភាព​បន្ថែម​សម្ពាធ ទៅលើ​ក្រុង​ប៉េកាំង តាម​ក្រោយ​សង្គ្រាម​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក។ បទបញ្ជា​នោះ អាច​ហុច​ផលប៉ះពាល់​ទៅលើ​បណ្ដា​ក្រុមហ៊ុន​យក្សធំៗ របស់​ចិន​មួយចំនួន ក្នុងនោះ​រួមទាំង​បណ្ដា​ក្រុមហ៊ុន​ទូរគមនាគមន៍​ទាំងឡាយ មិនថាតែ Telecom Corp, China Mobile និង​រួមទាំង ហ៊ិ​ក វី​ហ្សឹ​ន ក្រុមហ៊ុន​ផលិត​ឧបករណ៍​សុវត្ថិភាព​ផងដែរ។ សកម្មភាព​នេះ កំណត់ឡើង […]

  • រដ្ឋាភិបាល​កំពុងតែ​សិក្សា​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ៦ថ្មី ៤គន្លង ពី​រង្វង់​មូល​ស្គន់​កំពង់ចាម ទៅ​ខេត្តសៀមរាប

    ភ្នំពេញ ៖ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងឱ្យដឹងថា រដ្ឋាភិបាល​បាននិងកំពុង​តែ​សិក្សា​គ្រោង​រៀបចំ​ស្ថាបនា​ផ្លូវជាតិ​លេខ៦ថ្មី ត​ភ្ជាប់​ពី​រង្វង់​មូល​ស្គន់ ស្រុក​ជើងព្រៃ ឆ្ពោះទៅ​ខេត្តសៀមរាប សង់​ចេញ​ជា ៤គន្លង ក្នុង​គោលបំណង​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹកជញ្ជូន និង​សម្រួល​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​កាលបរិច្ឆេទ​តែប៉ុណ្ណោះ​នោះ​នៅ​មិនទាន់​កំណត់​ទេ។ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​បាន​ចុះ​សិក្សា​វាយតម្លៃ​រួចហើយ គឺ​ផ្លូវជាតិ​លេខ ៦ថ្មី នេះ​មាន​បួន​គន្លង​ដូចគ្នា​នឹង​ផ្លូវជាតិ​លេខ ៦A ពី​ភ្នំពេញ​មកកាន់​រង្វង់​មូល​ស្គន់​ដែល​បាន​ស្ថាបនា​រួចហើយនោះ។ ក្នុងនោះ​រដ្ឋបាលខេត្ត​នឹង​ស្នើសុំ​ឱ្យ​ខាង​អ្នកជំនាញ​រៀបចំ​ប្រព័ន្ធ​លូ​ជ្រុង​ដែល​ធានា​ដល់​សុវត្ថិភាព​ពេល​ភ្លៀង​ធ្លាក់​មិន ឱ្យ​កកស្ទះ ជន់​លិច​ថ្នល់​ឡើយ។ អភិបាលខេត្ត​រូបនេះ​បញ្ជាក់ថា ដូច្នេះ​សូម​ប្រជាពលរដ្ឋ​រង់ចាំ​បន្តិច​សិន ពិសេស​ប្រសិនបើ​យើង​សង់​ប្រព័ន្ធ​លូ តាម​សំណើ​នោះ […]

  • កម្ពុជា-ជប៉ុន ដាក់​ទិសដៅ ៥ឆ្នាំ ជួយ​ពលរដ្ឋ​ឱ្យ​ចេះ​ដាំ​បន្លែ​តាមបែប​ទំនើប ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ម្ហូបអាហារ​ក្នុង​វិស័យ​ទេសចរណ៍

    ភ្នំពេញ៖ ក្រសួងទេសចរណ៍ និង​ក្រុមហ៊ុន​ជប៉ុន ម៉ា​យ៉ា​តុ​ហ្គ្រី​ន ខូ​អិ​ល​ធី​ឌី បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​ភាពជា​ដៃគូ​លើ​ការអភិវឌ្ឍ​ខ្សែក្រវាត់​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ ក្នុង​គោលបំណង​សំខាន់​គឺ​ដើម្បី​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចេះ​បច្ចេកទេស​ដាំ​បន្លែ និង​កសិផល​នានា​តាមបែប​ទំនើប​របស់​ជ​ប៉ុន ដើម្បី​ទទួលបាន​កសិផល​ដែលមាន​គុណភាព-សុវត្ថិភាព​ខ្ពស់​យកទៅ​ផ្គត់ផ្គង់​តម្រូវការ​ម្ហូបអាហារ​ក្នុង​វិស័យ​ទេសចរណ៍ និង​អាច​ឈានដល់​ការនាំ​ចេញទៅ​លក់​នៅ​ប្រទេស​ជប៉ុន។ អនុស្សរណៈ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ថោង រដ្ឋ​ស័ក្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ ជាមួយ​លោក ណា​បេ​ស៉ី​ម៉ា កាតស៊ូ​ហ៉ី​តុ (Nabeshima Katsuhito) ប្រធាន​ក្រុមហ៊ុន​ម៉ា​យ៉ា​តុ​ហ្គ្រី​ន ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក មី​កា​មិ ម៉ាសា​ហ៉ី​រ៉ូ (Mikami […]

  • ក្រសួង​អប់រំ ប្រកាស​មិន​លើក​ពេល​ប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​នោះទេ

    ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ បញ្ជាក់ថា មិនមាន​ការលើក​ពេល​ប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​នោះទេ បើទោះបី​មាន​ស្ថានការណ៍​ក្រោយ​ព្រឹត្តិការណ៍ ០៣វិច្ឆិកា ក៏ដោយ។ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​ប្រាប់​នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ​នេះ​ថា ៖ទោះបី​ការសិក្សា​របស់​សិស្ស​បាន​ផ្អាក​ជា​បណ្តោះអាសន្ន នៅតាម​ទីតាំង​មួយចំនួន នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្តាល រយៈពេល២សប្តាហ៍  ដោយសារ​ព្រឹត្តិការណ៍ ០៣ ខែវិច្ឆិកា​យ៉ាងណាក្តី ប៉ុន្តែ​ក្រសួង​អប់រំ មិនទាន់មាន ផែនការ​លើក​ពេល ការប្រឡង​នោះទេ គឺ ក្រសួង​អប់រំ នៅ​បន្ត​តាមដាន […]

  • ស្រឡាំងកាំង!! អ៊ីរ៉ង់លាក់សារធាតុ “អ៊ុយរ៉ានីញ៉ូម” ជិត ២ ៥០០គីឡូក្រាម លើសកិច្ចព្រមព្រៀង ១២ដង!

    ស្រឡាំងកាំង!! អ៊ីរ៉ង់​លាក់​សារធាតុ “អ៊ុយ​រ៉ានី​ញ៉ូ​ម” ជិត ២ ៥០០គីឡូក្រាម លើស​កិច្ចព្រមព្រៀង ១២ដង!

    បរទេស៖ កាលពី​ថ្ងៃទី១២ វិច្ឆិកា ម្សិលមិញ ស្ថានីយទូរទស្សន៍​អាល់​ចា​ហ្ស៊ី​រ៉ា និង BBC បាន​រាយការណ៍​ថា ការិយាល័យ​កិច្ចការ​ថាមពល​បរិ​មា​ណូ​អន្តរជាតិ (IAEA) របស់​អង្គ​សហប្រជាជាតិ បាន​បង្ហើប​ឱ្យដឹងថា រដ្ឋបាល​អ៊ីរ៉ង់ មាន​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ នៅក្នុង​ឃ្លាំង​ច្រើន​ដល់​ទៅ ២ ៤៤២,៩គីឡូក្រាម ឬ​លើស​ជាង ១២ដង នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​បានរួម​ចុះហត្ថលេខា​ជាមួយ​ក្រុម​ប្រទេស​មហាអំណាច P5+1 មាន សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​សហ​រាជអាណាចក្រ ដែល​ក្រោយមក​លោក​ប្រធានាធិបតី ដូ​ណា​ល់ […]