គិតពីឆ្នាំ២០១៩មក ស្ត្រីមានផ្ទៃពោះ និងកុមារប្រមាណជាង២៤ ម៉ឺននាក់ បានទទួលការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល

សៀមរាប៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ មកទល់ពេលនេះ ស្ត្រីមានផ្ទៃពោះ និងកុមារប្រមាណជាង ២៤ ម៉ឺននាក់ បានទទួលសេវាកម្មវិធីជំនួយសង្គម។ ថ្លែងបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅខេត្តសៀមរាប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១  ឯកឧត្តម វង សូត បានលើកឡើងថា បន្ទាប់ពីកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពី សិទ្ធិកុមារ នៅឆ្នាំ១៩៩២មក រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគោលនយោបាយច្បាប់ ផែនការ យុទ្ធសាស្ត្រ ផែនការសកម្មភាពជាតិ យន្តការថ្នាក់ជាតិ និងក្រោមជាតិជាច្រើន ដើម្បី សម្របសម្រួល និងពិនិត្យតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមទៅ លើកុមារ ដើម្បីធានាថា កុមារត្រូវបានការពារដោយច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា ដែលបាននិងកំពុង អនុវត្តន៍ជាធរមាន។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីប្រព័ន្ធ កិច្ចការពារកុមារ ដោយផ្តោតលើសសរស្តម្ភជាយុទ្ធសាស្ត្រសំខាន់ៗចំនួន៣គឺ៖ ១.ការបង្ការ ទប់ស្កាត់, ២.ការអន្តរាគមន៍, ៣.ការផ្តល់សេវាឆ្លើយតប …

គិតពីឆ្នាំ២០១៩មក ស្ត្រីមានផ្ទៃពោះ និងកុមារប្រមាណជាង២៤ ម៉ឺននាក់ បានទទួលការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល Read More »