កាកបាទក្រហមកម្ពុជា

លោកជំទាវ មិថុនា ភូថង ជួបសំណេះសំណាល និងនាំយកអំណោយចែកជួនអ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសារចាស់ជរា

កោះកុង៖ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយចែកជួនអ្នករស់នៅជាមួយមេរោគអេដស៍ គ្រួសារចាស់ជរា សរុបចំនួន ៧០នាក់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន ២៥នាក់ នៅស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងឱកាសជួបសំណេះសំណាលនោះលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងមនោសញ្ចេតនាអាណិតស្រឡាញ់ចំពោះបងប្អូនទាំងអស់ ជាពិសេសពាំនាំនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកស្ម័គ្រចិត្តកាកបាទក្រហមដែលតែងតែចូលរួមគ្រប់សកម្មភាពមនុស្សធម៌កន្លងមកដោយមិនគិតពីការលំបាកផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះ លោកជំទាវ បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវស្រឡាញ់សុខភាពខ្លួន មនុស្សជាទីស្រឡាញ់ ជាពិសេស ត្រូវរស់នៅមានអនាម័យ …

លោកជំទាវ មិថុនា ភូថង ជួបសំណេះសំណាល និងនាំយកអំណោយចែកជួនអ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសារចាស់ជរា Read More »

ប្រជាពលរដ្ឋ ៦១២គ្រួសារ នៅខេត្តប៉ៃលិន ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ប៉ៃលិន៖ ថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការ​​​សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា, ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះ​​​ជួបសំណេះសំណាលសួរសុខទុក្ខ ក៏ដូចជាបាននាំយកអាវរងា​ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ចាស់ជរា ប្រជាពលរដ្ឋដែល​មានជីវភាពខ្វះខាតដោយ​សារវិបត្តិកូវីដ-១៩ និងប្រជាករពារភូមិ ចំនួន​ ៦១២គ្រួសារ នៅក្នុងសង្កាត់ទាំងបួន​ នៃក្រុងប៉ៃលិន ខេត្តប៉ៃលិន។

កាកបាទក្រហមកម្ពុជា ផ្ដល់ជូនជែលលាងដៃ ៧៧៣កាតុងដល់មន្ត្រីពេទ្យបង្អែក និងមណ្ឌលសុខភាពនានាក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវ ហួន ចន្ទបូរ៉ា តំណាងកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមក្នុងពិធី ប្រគល់-ទទួលជែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ៧៧៣កាតុង ជូនដល់មន្ទីរពេទ្យបង្អែកចំនួន៣ និងមណ្ឌលសុខភាពនានាក្នុងខេត្តកំពង់ធំ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ធ្វើសកម្មភាពគ្រប់ទីកន្លែងបាន ដោយសារមានការជួយជ្រោមជ្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកឧកញ៉ា សប្បុរសជននានា ទាំងអស់ក្នុងខេត្ត និងក្រៅខេត្តដែលបានផ្ដល់ជាថវិកា និងសម្ភារ ព្រមទាំងលះបង់ពេលវេលាផ្ទាល់ខ្លួន ចូលរួមធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ សម្រាប់ជួយដល់លោកតា លោកយាយ ពុកម៉ែ បងប្អូនដែលមានជីវភាពខ្វះខាត ដោយយើងផ្តល់ជាអំណោយមនុស្សធម៌ និងជួយសាងសង់ផ្ទះជូនដល់អ្នកមិនមានផ្ទះសម្បែងពិតប្រាកដ នៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់នូវនិន្នាការនយោបាយ ពណ៌សម្បុរ សាសនា នោះទេ។ …

កាកបាទក្រហមកម្ពុជា ផ្ដល់ជូនជែលលាងដៃ ៧៧៣កាតុងដល់មន្ត្រីពេទ្យបង្អែក និងមណ្ឌលសុខភាពនានាក្នុងខេត្តកំពង់ធំ Read More »

គ្រួសារជួបការលំបាក និងងាយរងគ្រោះ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង ៦០គ្រួសារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ខេត្តស្វាយរៀង៖ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ចែកជូនជនងាយរងគ្រោះមាន៖ ចាស់ជរា ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងក្រីក្រ ចំនួន ៦០ គ្រួសារ មកពីទាំង ៩ ឃុំ ក្នុងស្រុកស្វាយទាប ដែលកំពុងជួបបញ្ហាខ្វះខាតផ្នែកជីវភាពក្នុងបរិបទជំងឺកូវីដ-១៩។ នៅព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោកជំទាវ ដួង វណ្ណា រួមដំណើរដោយ លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក បានបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនជនងាយរងគ្រោះ ដែលក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ …

គ្រួសារជួបការលំបាក និងងាយរងគ្រោះ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង ៦០គ្រួសារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា Read More »

ជនពិការភាពទីទ័លក្រ ទទួលបាន «ផ្ទះមនុស្សធម៌» ពីកាកបាទក្រហមកម្ពុជា

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម មេគណខេត្ត និងក្រុមការងារ និមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះមនុស្សធម៌ទី៦ ជូនដល់ជនពិការភាពទីទ័លក្រឈ្មោះ ឈុន ម៉េន អាយុ ៦៣ឆ្នាំ រស់នៅភូមិអំពិលទ្វារ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

កាកបាទក្រហមកម្ពុជា បើកវគ្គបំប៉នជំនាញ «សរសេរអត្ថបទព័ត៌មាន» ដល់មន្ត្រីទទួលបន្ទុកព័ត៌មានទាំង ២៥រាជធានី-ក្រុង

ភ្នំពេញ៖ មន្រ្តីទទួលបន្ទុកព័ត៌មានសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត សរុបចំនួន ១២៥នាក់ បានទទួលវគ្គបំប៉នតាមអនឡាញ (Zoom) ស្តីពីការសរសេរអត្ថបទព័ត៌មាន ការថតរូបភាព និងគោលការណ៍ណែនាំស្តីពីអត្តសញ្ញាណកាកបាទក្រហមកម្ពុជា។ វគ្គបំប៉ននេះត្រូវបានធ្វើឡើងនៅនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការសម្របសម្រួលពី ការិយាល័យទំនាក់ទំនងសាធារណៈ ក្រោមអធិបតីភាព និងផ្តល់ខ្លឹមសារគន្លឹះដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងមានការ​ចូលរួម​ពី​លោក ម៉ារ យ៉ារិទ្ធិ អ្នកកាសែតជើងចាស់ ប្រធានកម្មវិធីព័ត៌មាន អប្សរាណេត នៃស្ថានីយ៍ទូរទស្សន៍អប្សរា។ លោក ម៉ារ យ៉ារិទ្ធិ បង្ហាញពីការសរសេរអត្ថបទដោយផ្តោតលើគ្រឹះសំខាន់នៃ «5W» និងការសរសេរ Lead នាំមុខដោយផ្អែកលើតម្លៃមូលដ្ឋានគ្រឹះទាំង៥ សំដៅធ្វើយ៉ាងឱ្យខ្លឹមសារអត្ថបទព័ត៌មានទទួលបានភាពរឹតតែទាក់ទាញពីសាធារណជន៕

គ្រួសារជួបការលំបាក និងងាយរងគ្រោះ នៅខេត្តកំពង់ឆ្នាំង ១៥០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋចំនួន ១៥០គ្រូសារ នៅឃុំត្រពាំងចាន់ ឃុំចក ឃុំពពេល និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយប្រគល់ជូនគ្រួសារពលរដ្ឋ ដែលបានស្លាប់ដោយលង់ទឹកនៅក្នុងស្រុកក្រឡាញ់

សៀមរាប៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោកស្រី ម៉ននី រង្សី ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ និងសហការី បានអញ្ជើញចុះជួបសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនប្រគល់ជូនគ្រួសារប្រជាពលរដ្ឋ ដែលមានសមាជិកស្លាប់ដោយសារលង់ទឹកកាលពីពេលថ្មីៗកន្លងទៅនេះ ដែលមានកូនក្នុងបន្ទុកចំនួន ៧នាក់ រស់ភូមិខ្ជាយ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលលោកទាំងពីរតែងគិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។ ជាមួយនោះលោកស្រី និងក្រុមការងារ សូមចូលរួមសោកស្តាយជាពន់ពេក និងបានចូលរួមរំលេកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារជនរងគ្រោះ។ លោកស្រី ម៉ននី រង្សី មានប្រសាសន៍ទៀតថា អំណោយមនុស្សធម៌ដែលបានប្រគល់ជូននាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន …

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយប្រគល់ជូនគ្រួសារពលរដ្ឋ ដែលបានស្លាប់ដោយលង់ទឹកនៅក្នុងស្រុកក្រឡាញ់ Read More »

លោកជំទាវ ម៉ែន នារីសោភ័គ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយប្រធានបទអំពី «ការលុបបំបាត់ការ​ចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន» នៅខេត្តតាកែវ

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញអធិបតីក្នុងពិធីផ្សព្វផ្សាយប្រធានបទអំពី «ការលុបបំបាត់ ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ និងនាំយកអំណោយប្រគល់ជូនពលរដ្ឋ​មានផ្ទុកមេរោគអេដស៍ចំនួន ១៥គ្រួសារ ស្ថិតនៅភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

ពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១១៨គ្រួសារ ក្នុងស្រុកបន្ទាយមាស ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១១៨គ្រួសារ ក្នុងស្រុកបន្ទាយមាស ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ឯកឧត្តម ជាវ តាយ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមដំណើរដោយសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ១៩ ចំនួន ១១៨គ្រួសារ នៅក្នុងស្រុកបន្ទាយមាស ដែលពិធីនេះធ្វើឡើងនៅ វត្តសំរោង ក្នុងឃុំសំរោងលើ ស្រុកបន្ទាយមាសខេត្តកំពត។ មានប្រសាសន៍សំណេះសំណាលឯកឧត្តម ជាវ តាយអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹក របស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ នាឱកាសនោះ ។ ដែលជានិច្ចជាកាលសម្ដេចទាំងទ្វេ តែងតែគិតគូរ ជាប់ជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលជួបការលំបាក ខ្វះខាត មានជំងឺ ចាស់ជរា ស្ត្រី មេម៉ាយកូនច្រីនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះក្នុងស្ថានភាពដោយសារជំងឺកូវីដ១៩ ព្រមទាំងប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗគ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ហើយក៏មិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងអាហារនិងគ្មានអាជ្ញាធរសមត្ថកិច្ចដឹងឮឬដោះស្រាយឡើយ។ ជាក់ស្តែងក្នុងអំឡុងពេលដែលពិភពលោក ក៏ដូចជាកម្ពុជាយើងទទួលរងនូវវិបត្តិការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ សម្តេចទាំងទ្វេរបានខិតខំប្រឹងប្រែង អស់កម្លាំងកាយចិត្ត ដើម្បីការពារសុខមាលភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការផ្ដល់សាច់ប្រាក់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ និងបានការដាក់ចេញវិធានការសំខាន់ៗរួមនឹង បទបញ្ជា ក្នុងការធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ពិសេសការស្វែងរកវ៉ាក់សាំងយកមកចាក់ជូនប្រជាពលរដ្ឋ និងជំរុញប្រជាពលរដ្ឋគ្រប់រូបឱ្យទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យមានភាពស៊ាំនឹងជំងឺកូវីដ១៩ក្នុងសហគមន៍ សំដៅឱ្យការរស់នៅតាមគន្លងថ្មី …

ពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១១៨គ្រួសារ ក្នុងស្រុកបន្ទាយមាស ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា Read More »