ប្រមុខការទូតកម្ពុជា អះអាងថា កម្ពុជាឈរលើគោលការណ៍រួបរួមសម្រាប់កិច្ចសហប្រតិបត្តិការ និង មិនមែនរួបរួមសម្រាប់ ការប្រឈមមុខដាក់គ្នានោះទេ

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោកជំទាវ Elizabeth Truss រដ្ឋមន្រ្តីការបរទេស ខំមិនវែលនិងអភិវឌ្ឍន៍ និងជារដ្ឋមន្រ្តីកិច្ចការនារី និងសមភាពនៃចក្រភពអង់គ្លេស កាលពីថ្ងៃទី ១២ ខែធ្នូ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃក្រុម ប្រទេស G7 ដែលបានរៀបចំឡើងនៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស។ កិច្ចប្រជុំបានគូសបញ្ជាក់អំពីតម្រូវការ ដើម្បីជំរុញឱ្យកាន់ខ្លាំងថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុម ប្រទេស G7 សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន សម្រាប់សន្តិភាព និងវិបុលភាពរួម។ កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗមួយចំនួន ត្រូវបានលើកយកមកពិភាក្សា ជាពិសេស មធ្យោបាយដើម្បីពន្លឿនការទទួលបាន វ៉ាក់សាំង និងការលើកកម្ពស់សន្តិសុខសុខភាពសកល បច្ចេកវិទ្យាឌីជីថល ការវិនិយោគលើវិស័យហេដ្ឋារចនាសម័្ពន្ធ ការដោះស្រាយបញ្ហានានា ដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ការពង្រីកពាណិជ្ជកម្ម សន្តិសុខតំបន់ រួមទាំងបញ្ហាលំហសមុទ្រផងដែរ។ជាទូទៅរដ្ឋមន្រ្តីការបរទេស អាស៊ានបានអំពាវនាវ ឱ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ស្របតាមទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងវិស័យអាទិភាពចំនួនបួនដែលមានចែងនៅក្នុងនោះ។ …

ប្រមុខការទូតកម្ពុជា អះអាងថា កម្ពុជាឈរលើគោលការណ៍រួបរួមសម្រាប់កិច្ចសហប្រតិបត្តិការ និង មិនមែនរួបរួមសម្រាប់ ការប្រឈមមុខដាក់គ្នានោះទេ Read More »