មីយ៉ាន់ម៉ា

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត អំណោយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅវេលាម៉ោង១០:១០នាទីព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រួចហើយដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកីវីដ-១៩។ គូសបញ្ជាក់ផងដែរថា អំណោយជាសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ពីរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ជូនសាធារណ:រដ្ឋសហភាពមីយ៉ាន់ម៉ា រួមមាន ម៉ាសចំនួន៣លានម៉ាស់ ម៉ាស់ N95 ចំនួន២សែនម៉ាស់ វ៉ែនតាការពារចំនួន១សែន សម្លៀកបំពាក់សុវត្តិភាព PPE ចំនួន៣ម៉ឺន របាំងការពារមុខ ចំនួន៣ម៉ឺន ស្បែកជើងកវែង ចំនួន៣ពាន់គូរ ម៉ាសុីនជំនួយដល់ការដកដង្ហើម ចំនួន៥០គ្រឿង ម៉ាសុីនតាមដានសញ្ញាជីវិត ចំនួន៥០គ្រឿង និងម៉ាសុីនផលិតអុកហ្សីសែនស្វ័យប្រវត្តិ ចំនួន៥០គ្រឿងផងដែរ ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរ ទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជា មួយឯកឧត្តម វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរ ទេស និងជាបេសកជនពិសេសរបស់ប្រ ធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២១ នេះ ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម វុនណា ម៉ោងលីន បានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងមីយ៉ាន់ម៉ាផង និងអំពីបញ្ហាអាស៊ានផង ដើម្បីស្វែងរកមធ្យោបាយធ្វើយ៉ាងណា ឱ្យអាស៊ាន មានកិច្ចសហប្រតិបត្តិការល្អ និងសាមគ្គីភាពល្អឡើងវិញ។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីការ បរទេសមីយ៉ាន់ម៉ា ក៏បានគោរពជូនសម្ដេចតេជោនូវលិខិតរបស់ឯកឧត្តមប្រធានក្រុម ប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃសាធារ ណរដ្ឋសហភាពមីយ៉ាន់ម៉ា ជូនសម្ដេចតេជោ ដើម្បីអញ្ជើញសម្ដេចតេជោ ទៅធ្វើទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ៧-៨  ខែមករា ឆ្នាំ២០២២ ខាងមុខ។   …

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរ ទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា Read More »