Tag: រដ្ឋសភា

  • រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងឯកឧត្តម ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា នៅថ្ងៃទី២៥ វិច្ឆិកា

    រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងឯកឧត្តម ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា នៅថ្ងៃទី២៥ វិច្ឆិកា

    គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ដើម្បីបោះឆ្នោតជ្រើសតំាងឯកឧត្តម ជាម យៀប ធ្វើជាអនុប្រធានទី១រដ្ឋសភា ជំនួសឯកឧត្តម ងួន ញ៉ិល ដែលទទួលមរណភាព ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តរបៀបវារៈមួយចំនួន នៅក្នុងអង្គប្រជុំបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ដោយមានរបៀបវារៈចំនួន៦ មានដូចជា៖ ១- សម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម អ៊ុន ប៊ុនហាន ជាតំណាង រាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលបានទទួលមរណភាព។ ២- បោះឆ្នោតជ្រើសតំាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា។ […]

  • សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២ ត្រូវបានរដ្ឋសភាទទួលយក និងសិក្សា ខណៈរាជរដ្ឋភិបាល គ្រោងថវិកាជាង ៣៤ទ្រីលានរៀលសម្រាប់បន្ទុកចំណាយ

    សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២ ត្រូវបានរដ្ឋសភាទទួលយក និងសិក្សា ខណៈរាជរដ្ឋភិបាល គ្រោងថវិកាជាង ៣៤ទ្រីលានរៀលសម្រាប់បន្ទុកចំណាយ

    ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃ ទី២៧ ខែតុលានេះ បានសម្រេចប្រគល់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ឱ្យទៅគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាដើម្បីពិនិត្យ និងសិក្សា។ យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ញើទៅកាន់រដ្ឋសភា បានបញ្ជាក់ថា គម្រោងចំណាយថវិកាសម្រាប់ឆ្នាំ២០២២ មានកំណើន៨,៤ភាគរយ បើធៀបនឹងឆ្នាំ២០២១នេះ ក្នុងគោលបំណងស្តារ និងជំរុញសេដ្ឋកិច្ចឱ្យបន្តស្ថិតនៅលើគន្លងនៃកំណើនខ្ពស់ និងរស់រវើកឡើងវិញ និងស្តារជីវភាពរបស់ប្រជាជន។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងថវិការដ្ឋសរុបជាង ៣៤ទ្រីលានរៀល ឬត្រូវជាប្រមាណ ៨.៦០០លានដុល្លារអាមេរិក សម្រាប់បន្ទុកចំណាយនៅឆ្នាំ២០២២ខាងមុខ ដែលផ្តោតទៅលើបៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមនឹងសង្គម សេដ្ឋកិច្ច និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ១៩៕

  • រដ្ឋសភាបើកកិច្ចប្រជុំពិនិត្យលើរបៀបវារៈចំនួន ៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

    រដ្ឋសភាបើកកិច្ចប្រជុំពិនិត្យលើរបៀបវារៈចំនួន ៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

    គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយមានរបៀបវារៈចំនួន ៤ លើកយកមកពិនិត្យ និងពិភាក្សារួមមាន៖ ១- ការពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។ ២- ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តី នៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។ ៣- ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន។ និង ៤- ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ៕

  • រដ្ឋសភា​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី៥ នីតិកាល​ទី៦ 

    រដ្ឋសភា​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី៥ នីតិកាល​ទី៦ 

    ភ្មំ​ពេញ៖  រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បាន​បន្ត​សម័យប្រជុំរ​ដ្ឋ​សភា លើក​ទី៥ នីតិកាល​ទី៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​វត្តមាន សមាជិក សមាជិកា​រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ ចំនួន ១១០រូប។ របៀបវារៈ សម័យប្រជុំ​នាឱកាស​នេះ មាន​ចំនួន២ គឺ៖ ១- ការសម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ៖ – ឯកឧត្តម លី ស៊ុ​គ្រី ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ – ឯកឧត្តម សៅ សារ៉ាត់ ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន ២- ការបោះឆ្នោត​ជ្រើសតាំង៖ – ឯកឧត្តម ខៀវ ភា​រិ​ទ្ធ ជា​សមាជិក​គណៈកម្មកា​រ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ – លោកជំទាវ នូ សុវណ្ណនី ជា​សមាជិក​គណៈកម្មកា​រ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ […]

  • រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​ពេញអង្គ​នៅ​ថ្ងៃទី២៥  វិច្ឆិកាដើម្បី​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន៧

    រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​ពេញអង្គ​នៅ​ថ្ងៃទី២៥  វិច្ឆិកាដើម្បី​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន៧

    ភ្នំពេញ ៖  កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុម័ត​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៥ នីតិកាល​ទី៦ នៅ​ព្រឹក​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ដើម្បី​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន៧ ដែល​ទាក់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សេវា​ដឹក​ជ​ញ្ជួ​ន​តាម​ផ្លូវអាកាស។ សេចក្តីព្រាងច្បាប់​ទាំង៧ ដែល​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្រោម​អ​ធីប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុម័ត​ដាក់​ចូលក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លេ​ី​ក​ទី៥  នីតិកាល​ទី៦ ពិភាក្សា​និង​អនុម័ត នោះ​មាន៖ – សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២។ – សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១។ – សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការទទួលស្គាល់​ទៅវិញទៅមក​លើ​ការផ្តល់​អាជ្ញា​បណ្ណ​ក្រុម​អាកាសយានិក។ – សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ៖ . ពិធីសារ​ទី៣ ស្តីពី​សិទ្ធិ​សហការ​លើ​ជើងហោះហើរ ក្នុងស្រុក​ក្នុង​រង្វង់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ . ពិធីសារ​ទី៤ ស្តីពី​សិទ្ធិ​ហោះហើរ​កូ​ធ័​រ​មីណ​ល​រវាង​អាកាសយានដ្ឋាន​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន។ – សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី៩ និង​ទី១០ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម។ – សេចក្តីព្រាងច្បាប់​ស្តីពី​មូល​ប​ត្រ​រដ្ឋ។ […]

  • រដ្ឋសភា​សម្រេច​អនុម័ត​លើ​ច្បាប់​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម

    រដ្ឋសភា​សម្រេច​អនុម័ត​លើ​ច្បាប់​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម

    ភ្នំពេញ៖ សមាជិក​រដ្ឋសភា​ចំនួន១១៦រូប នៃ​ចំនួន​សមាជិកសភា​ទាំងអស់​បាន​លើកដៃ​អនុម័ត លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ ការអនុម័ត​សេចក្តីព្រាងច្បាប់​ទាំងនេះ​ធ្វើឡើង​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី៥នីតិកាល​ទី៦ នា​ព្រឹក​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​អធិបតីភាព​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​មាន​សមាជិក សមាជិកា​រដ្ឋសភា ចូលរួម​ចំនួន១១៦រូប នៃ​ចំនួន សមាជិកសភា​ទាំងអស់។ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន តំណាង​រដ្ឋាភិបាល​ក្នុងការ​ការពារ​សេចក្តី​ព្រាង ច្បាប់​នេះ បាន លើកឡើងថា ពិធីសារ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​គោក រវាង​កម្ពុជា និង​វៀតណាម នេះ ជា​ឯកសារ​បច្ចេក​ផ្លូវច្បាប់ ដែល​បាន​កត់​ត្រាទុក​យ៉ាង​លម្អិត​ខ្សែ ព្រំដែន​គោក រវាង​កម្ពុជា និង​វៀតណាម និង​អមដោយ​ផែនទី​ឋានលេខា​ព្រំដែន​គោក​ខ្នាត១ លើ ២៥០០០ចំនួន៩២ផ្ទាំង ដែល​បាន​រំលេច​បង្គោល​ព្រំដែន​នៅលើ​ផៃ​ន​ដី និង​មាន​កត់ត្រា និយាម​ការច្បាស់​លាស់ ដើម្បី​កត់សម្គាល់ សមិទ្ធផល៨៤ភាគរយ ដែល​ប្រទេស​ទាំងពីរ សម្រេច បានរួម និង​ឧបសម្ព័ន្ធ៤ទៀត​ដូចជា៖ តារាង​ចុះ​លេខ​បង្គោល​ព្រំដែន។ […]