រម្លឹកគុណអង្គរ

លោកជំទាវ ម៉ែន សំអន លើកទឹកចិត្តឱ្យបន្តរៀបចំពិធីបុណ្យ «រំឭកគុណអង្គរ» ជាទិវាជាតិ

សៀមរាប៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកទឹកចិត្តឱ្យបន្តរៀបចំពិធីបុណ្យ​​ «រំឭកគុណអង្គរ» បែបនេះជាទិវាជាតិ សម្រាប់នាពេលអនាគតជាបន្តៗទៀត។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងបែបនេះនៅក្នុងឱកាសបើកព្រឹត្តិការណ៍បុណ្យរំឭកគុណអង្គរ និងជាការអបអរសាទរនៃពិធី រំឭកខួបគម្រប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដែលបានរៀបចំឡើងនៅមុខស្ពានហាលអង្គរវត្ត ខេត្តសៀមរាប នៅព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ដើម្បីរំឭកគុណ ដល់ បុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរ ឱ្យបានស្ថិតស្ថេរគង់ វង្សមកដល់សព្វថ្ងៃ ក៏ដូចជារំឭកឡើងវិញនូវកេរដំណែល នៃពិធីដឹងគុណព្រះមហាក្សត្រ អនុវត្តន៍ក្នុងសម័យអង្គរ អាជ្ញាធរជាតិអប្សរា ក៏បានចាប់ផ្តើបរៀបចំព្រឹត្តិការណ៍បុណ្យ រំឭកគុណអង្គរ ដែលជានេះ គឺជាលើកទី១៕

អាជ្ញាធរជាតិអប្សរា រៀបចំព្រឹត្តិការណ៍ «រម្លឹកគុណអង្គរ» ជាលើកដំបូង

សៀមរាប៖ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀលថ្ងៃ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិ ការណ៍រម្លឹកគុណអង្គររយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់១៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងដើម្បីរម្លឹកគុណដល់បុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរ ឱ្យបានស្ថិតស្ថេរគង់វង្សមកដល់សព្វថ្ងៃ។ រក្សាភាពស័ក្តិសិទ្ធិ ក្នុងបរិបទសាកលភារូបនីយកម្ម ក៏ដូចជា ការរម្លឹកឡើងវិញនូវកេរដំណែល នៃពិធីដឹងគុណព្រះមហាក្សត្រដែលបានអនុវត្តក្នុងសម័យអង្គរ ក្រោមរូបភាពពិធីឡើងសូយសារអាករពីរដ្ឋចំណុះ ។ ជាពិរសសដើម្បីសម្តែងកតញ្ញុតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះ បង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌។ លោកអគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបន្តថា នេះជាលើកដំបូងហើយដែលអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តិការណ៍រម្លឹកគុណអង្គរនេះ ហើយចាប់ពេលនេះទៅ ព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិកាណ៍ប្រចាំឆ្នាំ ដើម្បីបង្ហាញពីការរម្លឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រ …

អាជ្ញាធរជាតិអប្សរា រៀបចំព្រឹត្តិការណ៍ «រម្លឹកគុណអង្គរ» ជាលើកដំបូង Read More »