Tag: សម្ដេចតេជោហ៊ុន សែន

  • សម្ដេចតេជោហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៩

    សម្ដេចតេជោហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៩

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ ដែលប្រទេសព្រុយណេដារ៉ូសាឡាមធ្វើជាម្ចាស់ផ្ទះ តាមរយៈប្រព័ន្ធវីដេអូ នាយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩នេះ ប្រមុខរដ្ឋាភិបាលអាស៊ាន និងសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់អំពីការរីកចម្រើន និងសមិទ្ធិផល នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-សហរដ្ឋអាមេរិក ជាពិសេសលើកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ ទីមួយ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែលអាម៉េរិកបានផ្តល់ការគាំទ្រជាច្រើន ទាំងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌអាស៊ាន។ លើសពីនេះទៀត ប្រមុខរដ្ឋាភិបាលអាស៊ានបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អាមេរិក ដល់ការកសាងសហគមន៍អាស៊ាន ការធ្វើសមាហរណកម្មអាស៊ាន ជាពិសេសគឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនពាណិជ្ជកម្ម និងវិនិយោគផងដែរ។ នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) បានប្រកាសថា នឹងផ្តល់ថវិកាបន្ថែម ២០០លានដុល្លារ ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានជាបន្តទៀត ហើយក្នុងនោះ សហរដ្ឋអាមេរិកនឹងបន្តគាំទ្រតួនាទីស្នូលរបស់អាស៊ាន ក្នុងកិច្ចសហការក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក។ ឯកឧត្ដមប្រធានាធិបតីអាម៉េរិក សង្ឃឹមថាអាស៊ាននឹងចូលរួមចំណែកជាមួយនឹងសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិបម្រែបម្រួលអាកាសធាតុ។ ប្រធានាធិបតីសហរដ្ឋអាមេរិក […]