-
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប សម្រេចបានជាង ១៧,៥% ហើយ
សៀមរាប៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចការងារសាងសង់បានជាង ១៧,៥% ហើយ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះបើយោងតាមលទ្ធផលរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១បានអញ្ជើញអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។ សមាសភាពអញ្ជើញចូលរួមក្នុងដំណើរចុះពិនិត្យនេះរួមមាន៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ឯកឧត្តម លឹម គានហោ […]
-
ក្រសួងបរិស្ថានសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនិងប្រព័ន្ធផ្ទុកថាមពល(អាគុយ)នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន
សៀមរាប៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង៣២គីឡូវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពល(អាគុយ)៨៧គីឡូវ៉ាត់ម៉ោង នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ក្នុងខេត្តសៀមរាប។ ព្រឹត្តិការណ៍មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ តំណាងអាជ្ញាធរខេត្តសៀមរាប តំណាងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍និងមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍មួយចំនួនទៀត។ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថាសមិទ្ធផលថ្មីសម្រាប់ខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដូចនេះការប្រើប្រាស់ថាមពលស្អាត មិនប៉ះពាល់ដល់បរិស្ថាន គឺជាចំណុចចាប់ផ្ដើមគំរូដល់រមណីដ្ឋានដទៃនៅក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តដទៃទៀត ដែលមិនមានបណ្ដាញអគ្គិសនីជាតិ។ លោកស្រី (Ms.) Sonali Dayaratne តំណាងកម្មវិធីអភិវឌ្ឍន៍អង្គសហប្រជាជាតិប្រចាំកម្ពុជា UNDP បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជួយឱ្យបរិស្ថានស្អាត ការការពារ និងអភិរក្សធនធានជីវៈចម្រុះ និងការគាំទ្រចំពោះគោលជំហរកម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលធាតុអាកាសធាតុ។ ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ចាត់ទុកថាស្ថានីយផលិតថាមពលពីពន្លឺព្រះអាទិត្យនេះគឺជាមជ្ឈមណ្ឌលទី១ នៅក្នុងប្រទេសកម្ពុជា ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការចូលរួមដល់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ធ្វើការកំណត់អត្តសញ្ញាណ […]
-
ក្រសួងបរិស្ថានរៀបចំកិច្ចប្រជុំបណ្តាញសង្គមអភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប ក្រោមប្រធានបទ «ការអភិរក្សធនធានធម្មជាតិជាកត្តាចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន»
សៀមរាប ៖ ក្រសួងបរិស្ថានរៀបចំកិច្ចប្រជុំបណ្តាញសង្គមអភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប ក្រោមប្រធានបទ «ការអភិរក្សធនធានធម្មជាតិជាកត្តាចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន» នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅស្នាក់ការតំបន់ការពារទេសភាពអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន និងជាប្រធានសម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រធាន និងសមាជិក បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងជើងបឹងទន្លេសាប តំណាងអង្គការដៃគូសហការ និងប្រជាសហគមន៍មួយចំនួន។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺ ៖ ១ – ជម្រើសមុខរបរផ្សេងៗ ក្នុងបរិបទនៃការការប្រែប្រួលអាកាសធាតុ ២ – ចែករំលែកព័ត៌មាន និងបទពិសោធន៍នានាទាក់ទងការលើកកម្ពស់ជីវភាពសហគមន៍ ៣ – រៀបចំយុទ្ធសាស្ត្រ សម្រាប់ការលើកកម្ពស់ជីវភាពសហកមន៍តំបន់ការពារធម្មជាតិ។ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងថាកិច្ចប្រជុំនាពេលនេះមានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចដកស្រង់ពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរវឌ្ឍន៍ជីវភាពសហគមន៍។ ឯកឧត្តម បានបន្ថែមថា សមាជិកបណ្តាញ អាចលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្ត្រីជំនាញ […]
-
រដ្ឋបាលខេត្តដាក់ចេញវិធានការ៦ចំណុចដើម្បីរៀបចំសោភ័ណភាពនិងសណ្តាប់ធ្នាប់បរិវេណព្រះវិហារព្រះអង្គចេក-ព្រះអង្គចម
សៀមរាប៖ នៅរសៀលថ្ងៃទី១២ ខែ មករា ឆ្នាំ២០២១ រដ្ឋបាលសាលាខេត្ត បានប្រជុំពិនិត្យពិភាក្សា និងសម្របសម្រួលដោះស្រាយបង្វែរទីតាំងលក់ដូររបស់អាជីវករចេញពីបរិវេណរបងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម ដើម្បីក្រសួងព្រះបរមរាជវាំង បន្តការងាររៀបចំក្រាលកម្រាលក្រានីត និងការសាងសង់របងខ្លោងទ្វារ របស់ព្រះរាជដំណាក់ ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៉ិន រដ្ឋាសេរី អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងជាប្រធានព្រះរាជដំណាក់សៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយការិយាល័យនគរបាលចរាចរណ៍ លោកនាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ លោកអភិបាលរងក្រុងសៀមរាប លោក នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត តំណាងមន្ទីរបរិស្ថានខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមប្រឹក្សាសង្កាត់ស្វាយដង្គំ មេភូមិមណ្ឌល២ លោក លោកស្រីអាជីវករលក់ដូរនៅជាប់របងព្រះវិហារព្រះអង្គចេក-ព្រះអង្គផងដែរ។ បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រួចមមក លោកស្រី យូ សុភា អភិបាលរងខេត្ត បានដាក់ចេញនូវវិធានមួយចំនួនដើម្បីសម្រូលដល់ក្រុមការងារសាងសង់ ការរក្សាសណ្តាប់ធ្នាប់ និងសម្រួលដល់បងប្អូនអាជីវកករ ដូចខាងក្រោម៖ ១-ធ្វើការបង្វែរទីតាំងលក់ដូរបច្ចុប្បន្នដែលនៅជាប់របងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម ទៅលើខឿនថ្មើរជើងផ្នែកខាងលិចនៃទីតាំងចាស់ និងត្រូវបែរមុខមកទិសខាងកើត ដើម្បីលក់ដូរជាបណ្តោះអាសន្ន ២-ក្រុមការងារខេត្តនឹងចុះកំណត់ទីតាំងជាក់ស្តែងជូនអាជីវករដែលត្រូវលក់ដូរជាបណ្តោះអាសន្ននៅរសៀលថ្ងៃទី១៣ ខែមករា […]
-
គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២០
សៀមរាប៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋ សរុប ៤៨នាក់ ស្រី ៣១នាក់។ នៅក្នុងកិច្ចប្រជុំនេះផងដែរ ក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាសម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ដោយកិច្ចប្រជុំបានធ្វើការពិនិត្យ និងពិភាក្សា ដោយទទួលបានលទ្ធបានដូចខាងក្រោម ៖ ១. ពិនិត្យលើសេចក្តីព្រាងកំណត់ហេតុ បញ្ហាប្រឈម និងទិសដៅ ដែលបានដាក់ចេញកាលពីកិច្ចប្រជុំប្រចាំខែវិច្ឆិកា រួមមាន៖ ២.ពិនិត្យលើរបាយការណ៍ប្រចាំខែខែធ្ន និងប្រចាំឆ្នាំ២០២០ នៃសកម្មភាពរបស់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ក្រុមការងារបច្ចេកទេសទាំង៦ សមាជិកក្រុង ស្រុក និងអង្គការដៃគូជាតិ អន្តរជាតិ […]
-
ក្រុមការងារព្រៃឈើនឹងចុះកាត់ដកហូតដើមឈើហានិភ័យ២ដើមនៅប្រាសាទអង្គរវត្ត
សៀមរាប៖ ក្រុមការងារកាត់ក្រីមែកឈើ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នឹងចុះកាត់ដកហូតដើមឈើហានិភ័យចំនួន២ដើម ស្ថិតក្នុងបរិវេណប្រាសាទអង្គរវត្ត។ ការចុះកាត់ នឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ តទៅ។ ដើមឈើហានិភ័យទាំង២ដើមនោះមាន ១) ដើមត្នោត មានស្ថានភាពងាប់ដើម មានកម្ពស់ប្រហែល១២ម៉ែត្រ អង្កត់ផ្ចិតទំហំ ៣០ស.ម និងមានទីតាំងនៅខាងជើងទីសក្ការៈលោកតារាជ្យ ២) ដើមស្នួល មានអង្កត់ផ្ចិតទំហំ ៦០ស.ម កម្ពស់ប្រហែល១៨ម៉ែត្រ ដែលមានស្ថានភាពទ្រេតជាប់ផ្លូវ និងនៅក្បែរខឿនប្រាសាទ៕ #អរគុណសន្តិភាព
-
រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ក្នុងខេត្ត
សៀមរាប៖ រដ្ឋបាលខេត្តខេសៀមរាបកាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២០បានរៀបចំនូវកិច្ចប្រជុំក្រុមការងារចុះត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងលោក លោកស្រី អភិបាល ក្រុង/ស្រុក ក្នុងខេត្តសៀមរាប ។ តាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋានក្រុមកាងារបានបញ្ញាក់ថា រហូតមកដល់បច្ចុប្បន្នក្រុមការងារត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាបបានសម្រេចលទ្ធផលដូចខាងក្រោម ៖ ១- ផ្នែកសេវាកម្មស្នាក់នៅទេសចរណ៍អនុវត្តបានចំនួន ៩៧កន្លែង ស្មើនឹង ៨៦,៦០% នៃទីតាំងអាជីវកម្មសេវាកម្មស្នាក់នៅដែលកំពុងដំណើរការ (ចំនួន ១១២ កន្លែង) ។ ២- ផ្នែកសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍អនុវត្តបានចំនួន ៤៧ កន្លែង ស្មើនឹង ៩២,១៥% នៃទីតាំងអាជីវកម្មសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ដែលកំពុងដំណើរការ (ចំនួន ៥១ កន្លែង) ។ […]
-
ការសាងសង់ព្រលានយន្ដហោះថ្មីនៅសៀមរាប សម្រេចបានជាង៣០%ហើយ !
សៀមរាប៖ មន្ដ្រីជាន់ខ្ពស់ នៃអាកាសចរស៊ីវិលកម្ពុជា បានចុះពិនិត្យមើលគម្រោងស្ថាបនាអាកាសយានដ្ឋានអន្ដរជាតិថ្មីសៀមរាបអង្គរ ក្នុងគោលបំណងពិនិត្យមើលពីវឌ្ឍនភាព នៃការសាងសង់ ក្រោយពេលដែលបានចាប់ផ្ដើមសាងសង់តាំងពីខែមីនា ឆ្នាំ២០២០កន្លងមក។ ក្នុងដំណើរទស្សនកិច្ចការដ្ឋានជាលើកទី២នេះ ដឹកនាំដោយឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីសិក្សាបន្ថែមអំពីវឌ្ឍនភាពនៃគម្រោង កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន នៃអាកាសចរស៊ីវិលកម្ពុជាឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា បើទោះបីកម្ពុជា ក៏ដូចជាសកលលោកបានជួបវិបត្ដិកូវីដ-១៩ក្ដី ក៏ប៉ុន្ដែការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីនៅលើទីកដីអង្គរខេត្ដសៀមរាប បានដំណើរការជាធម្មតា ពោលក្រុមការងារមមាញឹកខ្លាំងដើម្បីអោយការអភិវឌ្ឍនោះទទួលបាននូវលទ្ធផលល្អ។ ឯកឧត្ដមបញ្ជាក់ថា មកដល់ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន AIAI(Angkor International Airport Investment) បានសាងសង់សម្រេចគម្រោងរួមបានជាង៣០%ហើយ ក្នុងនោះមានគម្រោងចំនួន៣ធំរួម មានសង់សំណង់អាគារ, សំណង់ដែលពាក់ព័ន្ធនឹងការចុះចតយន្ដហោះ និងសំណង់ផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកម្មរបស់អាកាសយានដ្ឋាន។ ឯកឧត្ដម បានបន្ថែមថា ក្រុមហ៊ុនវិនីយោគចិននោះ បានបង្កើនការងាទាំងយប់ទាំងថ្ងៃ ដើម្បីអោយសម្រេចគោលដៅដូចអ្វីដែលកម្ពុជាបានគ្រោងទុក ខណ:ដែលគម្រោងសាងសង់អាកាសយដ្ឋាននេះ គ្រោងនឹងបញ្ចប់ទាំងស្រុង និងដាក់អោយដំណើរការនៅឆ្នាំ២០២៣ខាងមុខ។ ឯកឧត្ដមបន្ដទៀតថា ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋាននេះអនុវត្ដការងារមានគុណភាពល្អ និងមានភាពល្បីល្បាយលំដាប់ពិភពលោក ទើបកម្ពុជាមានភាពជឿងជាក់ និងអាចនឹងសម្រេចតាមគោលដៅកំណត់។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនោះ មានទីតាំងស្ថិតនៅឃុំពពេល […]
-
អគ្គនាយកនៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យការដ្ឋានកំណាយស្រាវជ្រាវនៅបរិវេណក្រុងអង្គរធំ
សៀមរាប៖ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រួមទាំងសហការី បានចុះពិនិត្យការដ្ឋានកំណាយស្រាវជ្រាវដែលមានទីតាំងនៅព្រះរាជរោងសិតលោហៈនាជ្រុងពាយ័ព្យនៃក្រុងអង្គរធំនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។ គម្រោងនេះមានឈ្មោះថាLANGAU – សិតថ្វាយព្រះមហាក្សត្រ៖ ការសិក្សាអំពីលោហកម្មបុរាណនៃរោងជាងសំរឹទ្ធក្នុងព្រះបរមរាជវាំងក្រុងអង្គរធំ កាលពីអំឡុងសតវត្សរ៍ទី១១ ដល់១២នៃគ.ស.។ គោលបំណងសំខាន់របស់គម្រោងនេះ គឺដើម្បីកំណត់ពីប្រភពនៃការផ្គត់ផ្គង់ ធាតុទង់ដែងទាំងនៅក្នុងស្រុកខ្មែរនាសម័យបុរាណ និងនាំចេញទៅកាន់ប្រទេសជិតខាងផង។ កំណាយស្រាវជ្រាវនេះក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរានិងសាលាបារាំងចុងបូព៌ា(EFEO) ថែមទាំងមានការចូលរួមពីក្រុមស្រាវជ្រាវ អ្នកជំនាញផ្នែកបុរាណវិទ្យាអ្នកជំនាញផ្នែកលោហៈកម្មបុរាណអ្នកជំនាញផ្នែកភូគព្ភបុរាណ អ្នកជំនាញផ្នែកកុលាលភាជន៍ អ្នកជំនាញផ្នែករូបវិទ្យា និងអ្នកជំនាញផ្នែកជួសជុលលោហៈ អន្តរជាតិ ផង ។ សកម្មភាពកំណាយនៅលើទីតាំង ដែលធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះ បានប្រទះឃើញសំណល់ជាច្រើន រួមមានឡចំហេះធ្យូងថ្មចំនួន២០កន្លែង ឡសិតលោហៈ និងរោងជាងដំលោហៈ ជញ្ញាំងឡ បណ្តុំឈ្នុល ឈ្នុល ជើងកាល់ ជើងទម្រ និងចង្ក្រានសិតលោហៈជាដើម។ តាមការពិនិត្យរុករកផ្នែកភូគព្ភគីមី នៅផ្ទៃដីប្រមាណ៧៥០០ម៉ែត្រក្រឡា ឱ្យដឹងថាការបំពុលដីដោយលោហៈធ្ងន់ ក៏អាចជួយឱ្យក្រុមអ្នកជំនាញដឹងពីវិសាលភាពនៃទីតាំងរបស់ព្រះរាជរោងសិតលោហៈ និងផលប៉ះពាល់បរិវេណក្បែរនោះដែរ។ ទិន្នន័យនៃការវិភាគថ្មីៗ និងលទ្ធផលនៃការសិក្សាបច្ចេកទេសវិទ្យាផ្សេងទៀត ជាពិសេសបដិមាអំពីលោហៈ បង្ហាញពីភាពចម្រុះនៃលក្ខណៈបច្ចេកទេសរបស់ជាងស្មិតនៅក្នុងព្រះបរមរាជវាំងសម័យបុរាណ អាចឱ្យអ្នកស្រាវជ្រាវសម័យថ្មី យល់ដឹងអំពីរបៀបរស់នៅនិងការរៀបចំនៃរោងសិប្បកម្មលោហៈទាំងមូល នៅក្នុងរដ្ឋការខ្មែរនាសម័យអង្គរបាន៕ #អរគុណសន្តិភាព
-
សត្វទោចមកុដ១គូចុងក្រោយ គ្រោងដោះលែងក្នុងព្រៃធម្មជាតិនៃក្រុងអង្គរធំ
សៀមរាប៖បន្ទាប់ពីគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យជាបន្តបន្ទាប់រួចមក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ គម្រោងនេះបានដឹកជញ្ជូនសត្វទោចមកុដ១គូទៀត ដែលជាគូចុងក្រោយ ពីមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មកផ្សាំក្នុងទ្រុងនៅជិតបឹងដូនមាក្បែរខ្លោងទ្វារដីឆ្នាំងខាងជើងក្រុងអង្គរធំ។ សត្វទោចមកុដគូចុងក្រោយនេះ គ្រោងនឹងធ្វើការដោះលែងពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិនៅឆាប់ៗខាងមុខ។ សត្វទោចមកុដជាសត្វរស់នៅជាគ្រួសារ មិនចូលជាមួយគ្រួសារ ឬជាមួយហ្វូងដទៃទេ ហើយគ្រួសារនីមួយៗមានដែនត្រាច់ចររៀងៗខ្លួនពី៥ទៅ ១០ហិកតា និងមិនត្រួតដែនព្រៃគ្នាទេ។ ការកំណត់ទីតាំងក្រុមសត្វទោចមកុដទាំង៣គូកន្លងមក គឺមានគម្លាតពីគ្នា ២០០០ម៉ែត្រ ឯចំណុះព្រៃនៅក្នុងឧទ្យានអង្គរ អាចសម្រាប់តែ៤គ្រួសារប៉ុណ្ណោះ ចំពោះលំហរព្រៃនៅសេស សល់ គឺបំរុងសម្រាប់កូនៗបែកពីមេ-បា។ កន្លងមកគម្រោងនេះបានដោះលែងរួចមកហើយនូវសត្វទោចមកុដចំនួន៣គូមានចំនួន១២ក្បាល(កើតកូនបានចំនួន៦ក្បាល) ដែលមានទីតាំងស្ថិតនៅក្បែរខ្លោងទ្វារតាកាវ ខ្លោងទ្វារខ្មោច ក្បែរប្រាសាទតានៃ និងមួយគូចុងក្រោយនេះក្បែរខ្លោងទ្វារដីឆ្នាំង។ នៅពេលជាមួយគ្នានោះ គម្រោងក៏បានដោះលែងសត្វឆ្មារដាវ(Leopard Cat) ចំនួន១គូ និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន១គូដែរ ចូលក្នុងព្រៃធម្មជាតិ ក្រោយពីគម្រោងបានផ្សាំក្នុងទ្រុងអស់រយៈពេលជិត៣ខែមក។ ក្រៅពីនោះ កន្លងមកក៏មានការដោះលែងសត្វឈ្លូស៤ក្បាល សត្វស្វាព្រាម១២ក្បាល សត្វសំពោចក្រអូប៥ក្បាល និងសត្វភេខ្លួនរលោង៥ក្បាល ចូលក្នុងព្រៃអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ដើម្បីឲ្យសត្វព្រៃទាំងអស់នោះបន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃរមណីយដ្ឋានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត […]