សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីសាធារណៈ
ភ្នំពេញ៖ ក្នុងឱកាសនៃថ្ងៃឈប់សម្រាកសងរយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី១៧ ដល់ថ្ងៃទី២១សីហា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តសៀមរាប សហការជាមួយដៃគូពាក់ព័ន្ធ បានរៀបចំ កម្មវិធីកម្សាន្តនានា ដើម្បីជាការទាក់ទាញអ្នកទេសចរឱ្យចូលមកទស្សនាខេត្តសៀមរាប។ ប៉ុន្តែអាជ្ញាធរ មិនភ្លេចទេនូវវិធានការការពារ បង្ការការឆ្លងរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នេះ ក្រុមការងារសង្គ្រោះបឋមនិងបន្ទាន់របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីសាធារណៈក្នុងបរិវេណរៀបចំកម្មវិធីផ្សារទឹក និងការជិះទូកកម្សាន្តនៅមាត់ស្ទឹងសៀមរាប។ លោក ហួត សូនី ប្រធានក្រុមការងារសង្គ្រោះបឋមនិងបន្ទាន់របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងកម្មវិធីសម្រាកសៀមរាបនេះ គឺបានអនុវត្តវិធានការសុវត្ថិភាព ទេសចរណ៍ ជាចម្បង ដោយក្រុមការងារសង្គ្រោះបឋម និងបន្ទាន់របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានសហការជួយមន្ទីរសុខាភិបាលខេត្ត បានចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីសាធារណៈ និងការវាស់កំដៅ និងបាញ់អាល់កុលដល់អ្នកគ្រប់គ្នាទាំងអស់ដែលចូលមកកម្សាន្ត នៅក្នុងកម្មវិធីនេះ។ ហើយបើមានករណី ចាំបាច់ក្រុមការងារនិងការបាញ់ថ្នាំសម្លាប់មេរោគនៅទីសាធារណៈនេះ នឹងធ្វើឡើង ពីរលើកទៅបីលើកក្នុង មួយថ្ងៃ ប៉ុន្តែបើគ្មានអ្វីចាំបាច់ទេ គឺបាញ់តែមួយលើកទេក្នុងមួយថ្ងៃ។ ដោយឡែក សម្រាប់ការវាស់កំដៅ និងបាញ់អាល់កុលដល់អ្នកគ្រប់គ្នាទាំងអស់ដែលចូលមកកម្សាន្ត គឺធ្វើជាប្រចាំ។ លោកបានបន្តថា ក្រុមការងារនេះ បានចែកចេញជាច្រើនក្រុមដោយក្រុមរបស់សហភាពសហព័ន្ធយុវជន កម្ពុជាទទួលខុសត្រូវនៅបរិវេណកម្មវិធីនៅមាត់ស្ទឹងសៀមរាបនិងខាងមន្ទីរសុខាភិបាលទទួលបន្ទុកនៅកន្លែងតាំងពិព័រណ៍និងនៅផបស្ទ្រិត។ …
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីសាធារណៈ Read More »