Tag: ស្លាប់ដោយលង់ទឹក

  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយប្រគល់ជូនគ្រួសារពលរដ្ឋ ដែលបានស្លាប់ដោយលង់ទឹកនៅក្នុងស្រុកក្រឡាញ់

    សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយប្រគល់ជូនគ្រួសារពលរដ្ឋ ដែលបានស្លាប់ដោយលង់ទឹកនៅក្នុងស្រុកក្រឡាញ់

    សៀមរាប៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោកស្រី ម៉ននី រង្សី ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ និងសហការី បានអញ្ជើញចុះជួបសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនប្រគល់ជូនគ្រួសារប្រជាពលរដ្ឋ ដែលមានសមាជិកស្លាប់ដោយសារលង់ទឹកកាលពីពេលថ្មីៗកន្លងទៅនេះ ដែលមានកូនក្នុងបន្ទុកចំនួន ៧នាក់ រស់ភូមិខ្ជាយ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលលោកទាំងពីរតែងគិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។ ជាមួយនោះលោកស្រី និងក្រុមការងារ សូមចូលរួមសោកស្តាយជាពន់ពេក និងបានចូលរួមរំលេកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារជនរងគ្រោះ។ លោកស្រី ម៉ននី រង្សី មានប្រសាសន៍ទៀតថា អំណោយមនុស្សធម៌ដែលបានប្រគល់ជូននាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន […]