អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា រៀបចំពិធីបួងសួងដល់អតីតព្រះមហាក្សត្រ និងបុព្វការីជន ដើម្បីបើកព្រឹត្តការណ៍ «រំលឹកគុណអង្គរ»

អាជ្ញាធរជាតិអប្សរា រៀបចំពិធីបួងសួងដល់អតីតព្រះមហាក្សត្រ និងបុព្វការីជន ដើម្បីបើកព្រឹត្តការណ៍ «រំលឹកគុណអង្គរ»

អាជ្ញាធរជាតិអប្សរា រៀបចំព្រឹត្តិការណ៍ «រម្លឹកគុណអង្គរ» ជាលើកដំបូង

សៀមរាប៖ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀលថ្ងៃ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិ ការណ៍រម្លឹកគុណអង្គររយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់១៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងដើម្បីរម្លឹកគុណដល់បុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរ ឱ្យបានស្ថិតស្ថេរគង់វង្សមកដល់សព្វថ្ងៃ។ រក្សាភាពស័ក្តិសិទ្ធិ ក្នុងបរិបទសាកលភារូបនីយកម្ម ក៏ដូចជា ការរម្លឹកឡើងវិញនូវកេរដំណែល នៃពិធីដឹងគុណព្រះមហាក្សត្រដែលបានអនុវត្តក្នុងសម័យអង្គរ ក្រោមរូបភាពពិធីឡើងសូយសារអាករពីរដ្ឋចំណុះ ។ ជាពិរសសដើម្បីសម្តែងកតញ្ញុតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះ បង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌។ លោកអគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបន្តថា នេះជាលើកដំបូងហើយដែលអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តិការណ៍រម្លឹកគុណអង្គរនេះ ហើយចាប់ពេលនេះទៅ ព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិកាណ៍ប្រចាំឆ្នាំ ដើម្បីបង្ហាញពីការរម្លឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រ …

អាជ្ញាធរជាតិអប្សរា រៀបចំព្រឹត្តិការណ៍ «រម្លឹកគុណអង្គរ» ជាលើកដំបូង Read More »

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត បន្ទាប់ពីខូចខាតដោយសារកត្រា៣

សៀមរាប៖កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការជួសជុលច្រកទ្វារចូលខាងកើត នៃប្រាសាទអង្គរវត្ត ឱ្យប្រសើរឡើងវិញ បន្ទាប់រងការខូចខាតដោយសារអាយុកាល កត្តាអាកាសធាតុ និងការបំផ្លាញដោយរុក្ខជាតិផ្សេងៗ។ លោកស្រី ភិន វិជ្ជាសច្ចរ៉ា អ្នកបុរាណវិទូដែលមើលខុសត្រូវការដ្ឋានជួសជុលនោះ ឱ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះថា ការជួសជុលនេះ ធ្វើឡើងបន្ទាប់ពីអ្នកជំនាញមើលឃើញថា ច្រកចូលខាងកើត នៃប្រាសាទអង្គរវត្ត បានរងការខូចខាតតិចតួចដោយផ្នែកខ្លះៗ ដូចជា ច្រកឡើង នៃកាំជណ្ដើរ ជ្រុះដំបូល ព្រំដំបូល និងហោជាងជាដើម។ តែបើទោះបីជាមានការខូចខាតតិចតួចបែបនេះក្តី ក៏អ្នកជំនាញត្រូវការថែទាំ និងជួសជុលជាចាំបាច់ ដើម្បីជៀសវាងការឈានទៅដល់ការខូចខាតធ្ងន់ធ្ងរបាត់រូបរាង។ លោកស្រី ភិន វិជ្ជាសច្ចរ៉ា បន្តទៀតថា កិច្ចការដំបូង នៃការជួសជុលនេះដែរ គឺក្រុមការងារជំនាញបានធ្វើការសិក្សាទៅលើសម្រង់ប្លង់ រុករកថ្ម ដែលបានជ្រុះធ្លាក់ចុះរប៉ាត់រប៉ាយហើយកំណត់រូបរាងរបស់វាឡើងវិញ មុននឹងធ្វើការសម្អាតថ្មទាំងនោះឱ្យស្អាត បន្ទាប់មកក្រុមការងារបន្តកិច្ចការមួយទៀត គឺយកថ្មទាំងនោះទៅផ្គុំនៅកន្លែងដើមឡើងវិញ៕