មន្ទីរពេទ្យពហុជំនាញឯកជនមួយកម្ពស់ ២៦ជាន់ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង

ភ្នំពេញ៖ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧ មករា បានបើកដំណើរការសាង សង់ហើយ ដែលមានកម្ពស់ ២៦ជាន់ ក្រោមដី៣ជាន់និងអាចដាក់គ្រែសំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី ១៥០ទៅ ២០០គ្រែ ហើយគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលពី៤ទៅ៥ឆ្នាំ ។ បើតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះបានគូសបញ្ជាក់ថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្ដមឃួង ស្រេង និងលោកជំទាវ…