Tag: ឯកឧត្តមប៉ាន់ខែម ប៊ុនថន

  • វិវាទដីធ្លីជាង១០០០គ្រួសាររ៉ាំរ៉ៃអស់រយៈពេល១៧ឆ្នាំ ត្រូវបានបញ្ចប់ថ្ងៃនេះតាមរយៈភាពប៉ិនប្រសព្វរបស់ឯកឧត្តមប៉ាន់ខែម ប៊ុនថន

    វិវាទដីធ្លីជាង១០០០គ្រួសាររ៉ាំរ៉ៃអស់រយៈពេល១៧ឆ្នាំ ត្រូវបានបញ្ចប់ថ្ងៃនេះតាមរយៈភាពប៉ិនប្រសព្វរបស់ឯកឧត្តមប៉ាន់ខែម ប៊ុនថន

    បន្ទាយមានជ័យ៖ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ និងកងកម្លាំងចុះពិនិត្យទីតាំងទំនាស់ជាក់ស្តែងតាមខ្នងផ្ទះនីមួយៗ ដើម្បីស្រង់ឈ្មោះនិងស្ថិតិផ្ទៀងផ្ទាត់ឯកសារ។ ចាប់តាំងពីព្រឹកព្រលឹមរហូតដល់ល្ងាចថ្ងៃចន្ទ័ទី១៧ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ និងកងកម្លាំងចុះពិនិត្យទីតាំងទំនាស់ជាក់ស្តែងតាមខ្នងផ្ទះនីមួយៗ ដើម្បីស្រង់ឈ្មោះនិងស្ថិតិផ្ទៀងផ្ទាត់ឯកសារ នៅចំណុចទំនាស់រ៉ាំរ៉ៃច្រើនឆ្នាំកន្លងមកនៅភូមិអូរអំពិល ឃុំទួលពង្ររ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានឯកឧត្តមដឹកនាំក្រុមការងារចុះដោះស្រាយបញ្ចប់វិវាទកាលពីថ្ងៃ១៦ ខែមករា ឆ្នាំ២០២២។ សូមបញ្ជាក់ថាការចុះពិនិត្យតាមខ្នងផ្ទះជាក់ស្តែងនេះ គឺដើម្បីរៀបចំដីពុះជាឡូត៍ចែកជូនប្រជាពលរដ្ឋដែលទទួលបានការសម្បទានពីក្រុមគ្រួសារលោកលី អ៊ុតនី៕ #អរគុណសន្តិភាព

  • ឯកឧត្តមប៉ាន់ខែម ប៊ុនថន បានដឹកនាំកម្លាំងយុវជនស្រលាញ់សន្តិភាព ចុះគោលដៅខណ្ឌដង្កោ ដែលទឹកជំនន់កំពុងវាយលុក

    ឯកឧត្តមប៉ាន់ខែម ប៊ុនថន បានដឹកនាំកម្លាំងយុវជនស្រលាញ់សន្តិភាព ចុះគោលដៅខណ្ឌដង្កោ ដែលទឹកជំនន់កំពុងវាយលុក

    រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី រួមដំណើរដោយឯកឧត្តមឌៀង សារ៉ាន់ ឯកឧត្តមគង់ ចំរុង លោកប៉ាន់ខែម វឌ្ឍនា លោកលី សុផានិត្យ លោក​ បុត្រ​ រំដួលរង្សី បានដឹកនាំកម្លាំងយុវជនស្រលាញ់សន្តិភាព រួមជាមួយរ៉ឺម៉កសន្តិភាព ចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះគោលដៅខណ្ឌដង្កោ សង្កាត់សាក់សំពៅ ដែលទឹកជំនន់កំពុងវាយលុក រួមគ្នាធ្វើ រួមគ្នាជួយ ដើម្បីគ្រប់គ្រងសភាពការណ៍។ឯកឧត្តមប៉ាន់ខែម ប៊ុនថនបានបញ្ជាក់ថាចំពោះយុវជនស្រលាញ់សន្តិភាព និងរ៉ឺម៉កសន្តិភាពគឺរៀបចំបោះតង់ ស្នាក់នៅប្រចាំការដើម្បីងាយចេញកម្លាំងតាមតម្រូវការ និងរៀបចំចុងភៅចំអិនអាហារប្រចាំការនៅទីនោះរហូតទឹកស្រកទៅវិញ។

  • ឯកឧត្តមប៉ាន់ខែម ប៊ុនថន និងអភិបាលខេត្តបន្ទាយមានជ័យ ចុះជម្លៀសពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាង១០០គ្រួសារ នៅក្រុងប៉ោយប៉ែត

    ឯកឧត្តមប៉ាន់ខែម ប៊ុនថន និងអភិបាលខេត្តបន្ទាយមានជ័យ ចុះជម្លៀសពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាង១០០គ្រួសារ នៅក្រុងប៉ោយប៉ែត

    (ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះ ចុះអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង១០០គ្រួសារ រស់នៅក្នុងភូមិប៉ោយប៉ែត ភូមិក្បាលកោះ ស្ថិតក្នុងសង្កាត់ ប៉ោយប៉ែត និងភូមិផ្សារកណ្តាល ភូមិគីឡូម៉ែត្រលេខ៤ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល នៃក្រុងប៉ោយប៉ែត ដែលបានរងគ្រោះដោយទឹកជំនន់។ ក្នុងសកម្មភាពចុះអន្តរាគមន៍នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក៏មានការចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ, លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត, លោកចៅសង្កាត់ កងកម្លាំង និងក្រុមការងារពាក់ព័ន្ធជាច្រើនរូបផងដែរ។ ឯកឧត្តមប៉ាន់ខែម ប៊ុនថន ក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការគិតគូរដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមការងារ ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋផ្ទាល់។ ឯកឧត្តមប៉ាន់ខែម ប៊ុនថន ក៏បានរំលឹកឱ្យក្រុមការងារគ្រប់ផ្នែកបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងការទទួលខុសត្រូវឱ្យមានប្រសិទ្ធភាព ដើម្បីអាចគ្រប់គ្រងស្ថានការណ៍ទាំងមូល និងសម្រេចជោគជ័យលើបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋ។ លោកក៏បានស្នើឱ្យក្រុមការងារចុះអន្តរាគមន៍ទាំងអស់ ត្រូវតែយកការជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋ គឺជាអាទិភាពការងារមុនគេបំផុតនិងអនុវត្តឱ្យមានប្រសិទ្ធភាព។ […]

  • ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាំយកមី ម៉ាស និងអាល់កុល ជាអំណោយរបស់សម្តេចតេជោ ប្រគល់ជូនសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់

    ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាំយកមី ម៉ាស និងអាល់កុល ជាអំណោយរបស់សម្តេចតេជោ ប្រគល់ជូនសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់

    (បាត់ដំបង)៖ មីចំនួន១,០០០ (មួយពាន់) កេស រួមជាមួយម៉ាស និងអាល់កុល ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព នាំយកទៅប្រគល់ជូនគណៈកម្មាធិការប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ មុនពេលសំណេះសំណាលជាមួយសមាជិក សមាជិកា ឯកឧត្តមប៉ាន់ខែម ប៊ុនថន បានដឹកនាំអង្គពិធីធ្វើការសង្រួមចិត្តរំលឹកគោរពវិញ្ញាណក្ខន្ធដល់សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ក្នុងកំឡុងពេលចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នាពេលកន្លងមក។ លោកក៏បាននាំយកការផ្តាំសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសម្ពន្ធយុវជនស្រលាញ់សន្តិភាពទាំងអស់ ដែលតែងតែបានចូលរួមចំណែកក្នុងសកម្មភាពកិច្ចការងារសង្គមនានាជាបន្តបន្ទាប់រៀងមក ហើយឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានក្រើនរំលឹកឱ្យសមាជិក សមាជិកាសម្ពន្ធយុវជនស្រលាញ់សន្តិភាព ត្រូវបន្តប្រឹងប្រែងបំពេញបេសកកម្ម […]

  • ឯកឧត្តមប៉ាន់ខែម ប៊ុនថន ដឹកនាំកិច្ចប្រជុំពីសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ខេត្តទាំង៨ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Delta) និងពិភាក្សាអំពីវឌ្ឍនភាពគម្រោងសាងសង់សួនច្បារ ប៉ោយប៉ែតតេជោឈ្នះឈ្នះ

    ឯកឧត្តមប៉ាន់ខែម ប៊ុនថន ដឹកនាំកិច្ចប្រជុំពីសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ខេត្តទាំង៨ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Delta) និងពិភាក្សាអំពីវឌ្ឍនភាពគម្រោងសាងសង់សួនច្បារ ប៉ោយប៉ែតតេជោឈ្នះឈ្នះ

    (ក្រុងប៉ោយប៉ែត)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពីសារាចរណែនាំរបស់រាជរដ្ឋាភិបាល​ស្តីពីការបិទខ្ទប់ខេត្តទាំង៨ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Delta) និងពិភាក្សាអំពីវឌ្ឍនភាពគម្រោងសាងសង់សួនច្បារ ប៉ោយប៉ែតតេជោឈ្នះឈ្នះ នៅសាលាក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់លោក ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ប៉ាន់ ខែមវឌ្ឍនា សមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្រ្តី លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដីខេត្ត លោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក-លោកស្រីអភិបាលរងក្រុងប៉ោយប៉ែត លោកនាយក-នាយករងរដ្ឋបាលក្រុង លោកប្រធានការិយាល័យសាធារណការ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្រុង លោកអធិការរងក្រុង លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកចៅសង្កាត់ផ្សារកណ្តាល និងចៅសង្កាត់ប៉ោយប៉ែត ព្រមទាំងមន្រ្តីពាក់ព័ន្ធនានា។ ដូចការបញ្ជាក់កាលពីខែឧសភាឆ្នាំ២០២០កន្លងទៅរបស់ លោក គាត ហ៊ុល […]

  • ឯកឧត្តមប៉ាន់ខែម ប៊ុនថន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជន់កាត់ផ្លូវ នៅចំណុចផ្លូវចូលតំបន់អភិវឌ្ឍន៍ភូមិ បឹងជង្រុកតេជោឈ្នះឈ្នះ

    ឯកឧត្តមប៉ាន់ខែម ប៊ុនថន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជន់កាត់ផ្លូវ នៅចំណុចផ្លូវចូលតំបន់អភិវឌ្ឍន៍ភូមិ បឹងជង្រុកតេជោឈ្នះឈ្នះ

    (បន្ទាយមានជ័យ)៖ ទឹកចិត្តមន្ត្រីក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទោះបីជាមមាញឹក ក្នុងការងារជាច្រើនយ៉ាងណាក្តី ប៉ុន្តែដើម្បីផ្តល់ភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាមន្ត្រីរបស់រាជរដ្ឋាភិបាល គឺមិនដែលគិតយប់ ឬថ្ងៃនោះទេ តែងតែខ្វល់ខ្វាយជានិច្ច ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្តែងនាថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកអភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោក ប៉ាន់ ខែមវឌ្ឍនា សមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្ត្រី លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ចាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក យ៉ាង គឹមហ៊ុយ សប្បុរសជនចូលរួមអភិវឌ្ឍន៍ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ និងមន្ត្រីពាក់ព័ន្ធនានា បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជន់កាត់ផ្លូវ នៅចំណុចផ្លូវចូលតំបន់អភិវឌ្ឍន៍ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ការចុះពិនិត្យនេះ […]

  • ឯកឧត្តមប៉ាន់ខែម ប៊ុនថន ចុះត្រួតពិនិត្យសកម្មភាពគ្រឿងចក្រឈូសឆាយសំអាតដីចំណីផ្លូវរថភ្លើង និងចំណីផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត

    ឯកឧត្តមប៉ាន់ខែម ប៊ុនថន ចុះត្រួតពិនិត្យសកម្មភាពគ្រឿងចក្រឈូសឆាយសំអាតដីចំណីផ្លូវរថភ្លើង និងចំណីផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត

    (បន្ទាយមានជ័យ)៖ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត និងក្រុមការងារ បានចូលរួមត្រួតពិនិត្យសកម្មភាព គ្រឿងចក្រឈូសឆាយសំអាតដីចំណីផ្លូវរថភ្លើង និងចំណីផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីប្រជាពលរដ្ឋជាង៥០គ្រួសារ បានព្រមព្រៀងរុះរើទៅរស់ ក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ។ ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាភូមិអភិវឌ្ឍថ្មី ក្រោយការដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជាង២០ឆ្នាំ តាមបែបឈ្នះឈ្នះ របស់ក្រុមការងារខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី។ ភូមិអភិវឌ្ឍថ្មីបឹងជង្រុកតេជោ ឈ្នះ ឈ្នះ មានទំហំ៣០៤ហិកតាដែលកំពុងរៀបចំ អភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានគ្រប់គ្រាន់រួមមាន៖ សាលារៀន មណ្ឌលសុខភាព ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នាក់ការសន្តិសុខអាវុធហត្ថ ស្នាក់ការភូមិ អគារកាកបាទក្រហម ស្រះទឹកទំហំ ៦,៥ហិកតា ផ្លូវថ្នល់ខ្វាត់ខ្វែង […]

  • ឯកឧត្តមប៉ាន់ខែម ប៊ុនថន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរៀបចំបញ្ជាគ្រឿងចក្រកាយរំដោះទឹក ជុំវិញតំបន់អភិវឌ្ឍបឹងជង្រុក តេជោឈ្នះឈ្នះ

    ឯកឧត្តមប៉ាន់ខែម ប៊ុនថន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរៀបចំបញ្ជាគ្រឿងចក្រកាយរំដោះទឹក ជុំវិញតំបន់អភិវឌ្ឍបឹងជង្រុក តេជោឈ្នះឈ្នះ

    (បន្ទាយមានជ័យ)៖ បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា បានបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចប្រឡាយបង្ហូរទឹក ក្នុងតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះ និងតំបន់ជុំវិញមួយចំនួនទៀត ក្នុងភូមិសាស្រ្តឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារដឹកនាំដោះស្រាយវិវាទ និងអភិវឌ្ឍតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ រួមជាមួយលោក យ៉ាង គីមហ៊ុយ លោក ស្វាយ ជា និងក្រុមការងារ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជាក់ស្តែង និងរៀបចំបញ្ជាគ្រឿងចក្រកាយរំដោះជំនន់ទឹកភ្លៀងទាំងនេះ ឲ្យហូរចូលទៅក្នុងប្រព័ន្ធប្រឡាយរំដោះទឹកដែលបានសិក្សា និងរៀបចំត្រៀមរួចជាស្រេច ដើម្បីបញ្ចៀសការជន់លិចក្នុងតំបន់អភិវឌ្ឍ បឹងជង្រុកតេជោឈ្នះឈ្នះ និងទីតាំងជុំវិញ ក៏ដូចជាការជួយសង្គ្រោះផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសការរាំងស្ទះដល់ដំណើរការអភិវឌ្ឍ ក្នុងតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារដឹកនាំដោះស្រាយវិវាទ និងអភិវឌ្ឍតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីថ្ងៃដែលក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលដឹកនាំដោយលោកផ្ទាល់ និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ បានធ្វើដំណើរចូលមកកាន់តំបន់បឹងជង្រុកនេះផ្ទាល់ កាលពីចុងខែតុលា ឆ្នាំ២០២០កន្លងទៅ […]

  • ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាំយកអំណោយថ្នាំពេទ្យ ម៉ាស និងអាល់កុល ជូនក្រុមការងារប្រចាំការ ស្ថិតក្នុងភូមិមួយក្នុងខេត្តបន្ទាយមានជ័យ

    ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាំយកអំណោយថ្នាំពេទ្យ ម៉ាស និងអាល់កុល ជូនក្រុមការងារប្រចាំការ ស្ថិតក្នុងភូមិមួយក្នុងខេត្តបន្ទាយមានជ័យ

    (បន្ទាយមានជ័យ)៖ ឯកឧត្តមប៉ាន់ខែម ប៊ុនថន សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាអនុប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បាននាំយកថ្នាំពេទ្យ ម៉ាស និងអាល់កុល ដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជូនក្រុមការងារប្រចាំការអភិវឌ្ឍមូលដ្ឋាន ភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមចំណែក ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ សូមជម្រាបថា បច្ចុប្បន្ននេះកម្ពុជា និងបណ្ដាប្រទេសលើពិភពលោក បាននិងកំពុងប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩។ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់ និងតែងតែធ្វើសេចក្តីណែនាំអំពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ជាប្រចាំ៕

  • ឯកឧត្តមប៉ាន់ខែម ប៊ុនថន សម្របសម្រួល និងរកដំណោះស្រាយ ករណីវិវាទដីធ្លី ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

    ឯកឧត្តមប៉ាន់ខែម ប៊ុនថន សម្របសម្រួល និងរកដំណោះស្រាយ ករណីវិវាទដីធ្លី ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

    (បន្ទាយមានជ័យ)៖ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចូលរួមសម្របសម្រួល និងរកដំណោះស្រាយករណី វិវាទដីធ្លីរវាងប្រជាពលរដ្ឋ១៦៧គ្រួសារ និងប្រជាពលរដ្ឋជនពិការក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ ក្នុងពិធីនេះ មានការចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្ត តំណាងឲ្យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ទេព ឃុនណាល់ ទីប្រឹក្សាសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១ បន្ទាយមានជ័យ លោក យឹម លី ប្រធានមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ ក្រុមការងារមន្រ្ដីជំនាញ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តបន្ទាយមានជ័យ […]