ឯកឧត្តមប៉ាន់ខែម ប៊ុនថន

ឯកឧត្តមប៉ាន់ខែម ប៊ុនថន ដឹកនាំក្រុមការងារចុះណែនាំអំពីវិធានការបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងតំបន់អភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី បានដឹកនាំក្រុមការងារ ចុះណែនាំអំពីវិធានការបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩ (COVID-19) របស់ក្រសួងសុខាភិបាល និងផ្សព្វផ្សាយវិធានការ ៣ការពារ ៣កុំ ដែលជាអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងបានចែកឧបករណ៍វាស់កម្តៅ ម៉ាស និងអាល់កុល ជូនដល់ក្រុមការងារ កងកម្លាំង និងប្រជាការពារ នៅក្នុងតំបន់អភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ។ ឯកឧត្តមប៉ាន់ខែម ប៊ុនថន បានណែនាំក្រើនរំលឹកដល់ក្រុមការងារ កងកម្លាំង និងប្រជាការពារ នៅក្នុងតំបន់អភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ទាំងអស់គ្នា ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ រួមគ្នាផ្សព្វផ្សាយណែនាំ និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពទាំងអស់គ្នា៕

ឯកឧត្តមប៉ាន់ខែម ប៊ុនថន ចុះពិនិត្យសំណង់លំនៅដ្ឋានពលរដ្ឋជាង ៥០គ្រួសារ ដែលសាងសង់ និងរស់នៅមិនសមរម្យតាមចំណីផ្លូវរដ្ឋ ក្នុងក្រុងប៉ោយប៉ែត ដើម្បីដំណោះស្រាយបែបឈ្នះឈ្នះ

(បន្ទាយមានជ័យ)៖ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះពិនិត្យសំណង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាង ៥០គ្រួសារ ដែលបានសាងសង់ និងកំពុងរស់នៅមិនសមរម្យតាមដីចំណីផ្លូវរថភ្លើង ចំណីផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និងចំណុចស្តង់៤២ ដើម្បីរកដំណោះស្រាយតាមបែបឈ្នះឈ្នះ ជូនពួកគាត់ឱ្យទទួលបានដីលំនៅដ្ឋានសមរម្យ និងស្របច្បាប់ នៅភូមិបឹងជង្រុក តេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សកម្មភាពនេះ បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ រួមដំណើរដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងលោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រួមជាមួយលោក យ៉ាង គីមហ៊ុយ ពាណិជ្ជករក្រុងប៉ោយប៉ែត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ …

ឯកឧត្តមប៉ាន់ខែម ប៊ុនថន ចុះពិនិត្យសំណង់លំនៅដ្ឋានពលរដ្ឋជាង ៥០គ្រួសារ ដែលសាងសង់ និងរស់នៅមិនសមរម្យតាមចំណីផ្លូវរដ្ឋ ក្នុងក្រុងប៉ោយប៉ែត ដើម្បីដំណោះស្រាយបែបឈ្នះឈ្នះ Read More »