ឯកឧត្តម ឃួង ស្រេង

ឯកឧត្តម ឃួង ស្រេង៖ ហាមបើកខារ៉ាអូខេ និងក្លឹបកម្សាន្ត

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការនៃការហាមមិនឱ្យបើកអាជីវកម្ម ខារ៉ាអូខេ និងក្លឹបកម្សាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះបីអាហារដ្ឋាន ប៊ៀហ្គាឌិន ត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញក៏ដោយ។ ការដាក់នូវបទបញ្ជាបែបនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំស្ដីពី ការជំរុញការងារចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីផ្ដល់ជូន បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលត្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ តាមរយៈការបញ្ជូនរូបភាពនិងសំឡេង (Video Conference ) នារសៀលថ្ងៃ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០២ ខែវិច្ឆិកាឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និង មន្ទីរពាក់ព័ន្ធមួយចំនួនទៀត។   ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបើកប្រទេសឱ្យដំណើរការឡើងវិញលើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកម្សាន្ត និងខារ៉ាអូខេ គឺមិនអនុញ្ញាតឱ្យបើកដំណើរការនោះទេ ពោលគឺឱ្យបើកដំណើរការតែភោជនីយដ្ឋាន និងបៀរហ្គាឌិន ប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ …

ឯកឧត្តម ឃួង ស្រេង៖ ហាមបើកខារ៉ាអូខេ និងក្លឹបកម្សាន្ត Read More »

ឯកឧត្តម ឃួង ស្រេង ត្រូវបានដំឡើងឋានៈ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ

ឯកឧត្តម ឃួង ស្រេង ត្រូវបានដំឡើងឋានៈ ពីអនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ទៅជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំងអស់ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមវត្តទូទាំងរាជធានីភ្នំពេញ

ឯកឧត្តម ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំងអស់ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមវត្តទូទាំងរាជធានីភ្នំពេញ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យ អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនឹងទាហាន នៃកងពលតូចលេខ៧០ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមវត្តអារាមនានា ទូទាំងរាជធានីភ្នំពេញ ចំនួន១៥១វត្ត ក្រោយពីអាជ្ញាធរនិងក្រុមគ្រូពេទ្យបានយកសំណាកព្រះសង្ឃ លោកតាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាមបណ្ដាវត្តនានានៅទូទាំង រាជធានីភ្នំពេញរួចរាល់អស់ហើយ។ បន្ទាប់ពីទទួលបានបទបញ្ជានេះរួចមក កាលពីព្រឹកថ្ងៃទី២៦ខែកញ្ញា ២០២១នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយនឹងទាហាននៃកងពលតូចលេខ៧០ បានធ្វើសកម្មភាពចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាវត្តទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ ពិសេស ខណ្ឌពោធិ៍សែនជ័យ ដោយជាជំហានដំបូង បានចាប់ផ្ដើមបាញ់នៅវត្តពោធិ៍ចិនតុង បន្ទាប់មក ក្រុមការងារ បានបែងចែកកម្លាំងនៅតាមបណ្ដាវត្តផ្សេងទៀត នៅក្នុងមូលដ្ឋាននៃខណ្ឌទាំងអស់។ លោក ហែម ដារិទ្ធិ បានលើកឡើងថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកន្លង មកនេះ មានតំបន់ក្រហមមួយចំនួន ។ដោយសារតែមានតំបន់ក្រហមនេះហើយ ទើបធ្វើឱ្យអាជ្ញាធរខណ្ឌរបស់យើងមានការប្រុងប្រយ័ត្នខ្ពស់ ។ លោកបានបញ្ជាក់ថា ក្រោមការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងសុខាភិបាលនិងសម្ដេចតេជោ ហ៊ុន …

ឯកឧត្តម ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំងអស់ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមវត្តទូទាំងរាជធានីភ្នំពេញ Read More »

ឯកឧត្តម ឃួ​ង ស្រេង ចុះជួយ​សម្របសម្រួល​កុំ​ឲ្យ​ឡើងថ្លៃ​បន្ទប់​ជួល និង​បានផ្តល់​ស្បៀងអាហារ​ដល់ក​ម្មករ​រោងចក្រ​ក្នុង​តំបន់​ក្រហម

ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃទី ០៧ខែឧសភា​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​អាជ្ញាធរ​ខណ្ឌ និង សង្កាត់ ចុះទៅ​ធ្វើការ​សម្របសម្រួល​ជាមួយ​បងប្អូន​កម្មករ ដោយបាន​បញ្ចប់ភ្លាមៗតែម្តង

ទីបំផុត! ឯកឧត្តម ឃួ​ង ស្រេង ដោះស្រាយ​បញ្ហា​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ធ្វើ​កូដ​កម្មបាន​ដោយ​រលូន

ទីបំផុត! ឯកឧត្តម ឃួ​ង ស្រេង ដោះស្រាយ​បញ្ហា​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ធ្វើ​កូដ​កម្មបាន​ដោយ​រលូន

ភ្នំពេញ៖ កម្មករ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ប្រមាណ​ជាង ២០០០នាក់ ដែល​បានធ្វើ​កូដកម្ម​តវ៉ា​មិន​ព្រម​ដឹកជញ្ជូន​សំរាម​ទៅកាន់​ទីលាន​ចាក់សំរាម​អស់​រយៈពេល​ប្រាំ​ថ្ងៃ​កន្លងមកនេះ ពេលនេះ​ពួកគាត់​បាន​ឯកភាព​ស្ម័គ្រចិត្ត​ឈប់​ធ្វើ​កូដកម្ម ហើយ​សន្យាថា​នឹង​ចូល​បម្រើ​ការងារ​ជាធម្មតា​វិញ​ចាប់ពី​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ​តទៅ។ ការឯកភាព និង​បញ្ឈប់​នូវ​រាល់​ការធ្វើ​កូដកម្ម​នេះ បាន​ធ្វើឡើង​ខណៈដែល​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះទៅ​ដោះស្រាយ ដល់ទី​តាំង​កើតហេតុ កាលពី​ព្រឹក​ថ្ងៃទី០៧ ខែតុលា ដោយបាន​ស្នើ​សុំឱ្យ​បងប្អូន​កម្មករ ទាំងអស់​ចូល​បម្រើ​ការងារ​វិញ​នា​រសៀល​ថ្ងៃនេះ។ ក្នុងឱកាស​នោះដែរ ឯកឧត្តម ឃួ​ង ស្រេង បានផ្ដល់​នូវ​អង្ករ​ចំនួន ២៥គីឡូក្រាម ក្នុងម្នាក់ៗ ដែល​អង្ករ​នេះ​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ សូមបញ្ជាក់ថា ចាប់តាំងពី​ល្ងាច​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតមកដល់​ព្រឹក​ថ្ងៃ០៧ ខែតុលា កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បានធ្វើ​កូដកម្ម នៅ​យានដ្ឋាន ក្រុមហ៊ុន ស៊ីន​ទ្រី​ដែលមាន​ទីតាំងនៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​មិន​ចេញ ប្រមូល​សំរាម​ដែល​ធ្វើឱ្យមាន​សំរាម​កកស្ទះ​នៅតាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ៕