Tag: ឯកឧត្តម ជាវ តាយ

  • រដ្ឋបាលខេត្តពោធិ៍សាត់ ចាប់ផ្ដើមស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋនៃគម្រោងគ្រប់គ្រងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប

    រដ្ឋបាលខេត្តពោធិ៍សាត់ ចាប់ផ្ដើមស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋនៃគម្រោងគ្រប់គ្រងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប

    ខេត្តពោធិ៍សាត់៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញបើកការដ្ឋាន ស្ថាបនា«ផ្លូវក្រាលកៅស៊ូ DBST ផ្លូវលេខ២០៩+១០៩ និងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ ផ្លូវ លេខ២០៥+២០៦+១០៣» ដែលជាផ្លូវអាទិភាព ក្នុងចំណោមផ្លូវដទៃទៀតនៃគម្រោងគ្រប់គ្រ ងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា គម្រោងគ្រប់គ្រងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាបនេះ បានរៀបចំសិក្សាចាប់តាំងពីឆ្នាំ២០១៤ ហើយបានចាប់ផ្តើមអនុវត្តន៍ នៅដើមឆ្នាំ២០២០ ក្រោមកញ្ចប់ថវិកាជា កម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តដោយក្រសួងសាធារណការ និងដឹក ជញ្ជូន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សា ត់ដែលក្នុងនោះរួមមាន «អាងប្រព្រឹត្តកម្មទឹកកខ្វក់, ប្រព័ន្ធលូរំដោះទឹកភ្លៀង, ទំនប់ការពារ ទឹកជំនន់, ទីលានចាក់សម្រាម និងការធ្វើឱ្យប្រសើរឡើង ផ្លូវកៅស៊ូថ្មីក្នុងក្រុងពោធិ៍សាត់»។ ជាមួយគ្នានេះផងដែរ លោក ចាប នាង ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នអនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកស្អុយ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ សម្រេច […]

  • ពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត

    ពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត

    កំពត៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្ទេរតំណែងប្រធានគណបក្សខេត្តកំពត៖ ១.) ផ្ទេរភារកិច្ច ឯកឧត្តម ជាវ តាយ ពីប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត ទៅជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តពោធិ៍សាត់។ ២.) ផ្ទេរភារកិច្ច ឯកឧត្តម ម៉ៅ ធនិន ពីប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិសាត់ ទៅជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត៕

  • សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់

    សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់

    នៅព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។ ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងឯកឧត្តម ជាវ តាយ ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ម៉ៅ ធនិន ដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាល នៃគណអភិបាលខេត្តកំពត។ ឯកឧត្តម ម៉ៅ ធនិន បានឡើងថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម គណៈធិបតី ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តពោធិ៍សាត់ និងសមិទ្ធផលការងារបំរើជាតិ និងប្រជាជន ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងពេលឯកឧត្តមបំពេញតួនាទីជាអភិបាលខេត្ត។ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែង បន្ទាប់ពីទទួលព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តពីសម្ដេចក្រឡាហោម។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ពីភាពចាំបាច់តាមផ្លូវច្បាប់ ជីវភាពនយយោបាយ និងរដ្ឋបាល ដែលនាំឱ្យរាជរដ្ឋាភិបាលសម្រេចទូលថ្វាយព្រះមហាក្សត្រផ្លាស់ប្ដូរមុខតំណែងអភិបាលខេត្តមួយចំនួននាពេលកន្លងមក […]