-
ពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត
កំពត៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្ទេរតំណែងប្រធានគណបក្សខេត្តកំពត៖ ១.) ផ្ទេរភារកិច្ច ឯកឧត្តម ជាវ តាយ ពីប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត ទៅជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តពោធិ៍សាត់។ ២.) ផ្ទេរភារកិច្ច ឯកឧត្តម ម៉ៅ ធនិន ពីប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិសាត់ ទៅជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត៕
-
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់
នៅព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។ ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងឯកឧត្តម ជាវ តាយ ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ម៉ៅ ធនិន ដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាល នៃគណអភិបាលខេត្តកំពត។ ឯកឧត្តម ម៉ៅ ធនិន បានឡើងថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម គណៈធិបតី ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តពោធិ៍សាត់ និងសមិទ្ធផលការងារបំរើជាតិ និងប្រជាជន ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងពេលឯកឧត្តមបំពេញតួនាទីជាអភិបាលខេត្ត។ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែង បន្ទាប់ពីទទួលព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តពីសម្ដេចក្រឡាហោម។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ពីភាពចាំបាច់តាមផ្លូវច្បាប់ ជីវភាពនយយោបាយ និងរដ្ឋបាល ដែលនាំឱ្យរាជរដ្ឋាភិបាលសម្រេចទូលថ្វាយព្រះមហាក្សត្រផ្លាស់ប្ដូរមុខតំណែងអភិបាលខេត្តមួយចំនួននាពេលកន្លងមក […]
-
អភិបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំឆ្លងរបាយការណ៍សកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២១
ពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍សកម្មភាព របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្ត។ កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពី លោក ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍សាខា ហេរញ្ញឹក លេខាធិការ សមាជិក សមាជិកា ក្នុងគណៈកម្មាធិការសាខា ប្រធាន អនុប្រធាន អនុសាខាកាកបាទក្រហម ក្រុង ស្រុក ទាំង៧ ក្រុមការងារប្រតិបត្តិ និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមខេត្ត ជាច្រើននាក់ទៀត។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរាយការណ៍ ពីលទ្ធផលសកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ឆ្នាំ២០២០ និងលើកទិសដៅបន្តអនុវត្តបន្ត ឆ្នាំ២០២១ ព្រមទាំងសិក្សាពីបញ្ហាប្រឈមមួយចំនួន ដែលសាខា អនុសាខា បានជួបប្រទះកន្លងមក។ មានប្រសាសន៍ដឹកនាំកិច្ចប្រជុំ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ […]
-
ដើមសប្តាហ៍ទី២ ខែមករា ឆ្នាំ២០២១នេះ អភិបាលខេត្តពោធិ៍សាត់ បាននឹងកំពុងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ចំនួន២៥ករណីផ្សេងគ្នា
ពោធិ៍សាត់៖ តាមការគ្រោងទុក រៀងរាល់២ ទៅ៣សប្តាហ៍ម្តង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តែងតែជ្រើសរើសសំណុំរឿង ក៏ដូចជាបញ្ហាប្រឈមជាចាំបាច់ ដើម្បីធ្វើការសម្របសម្រួលដោះស្រាយ ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ។ ជាក់ស្តែងនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាននឹងកំពុងជួបសំណេះសំណាល និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ចំនួន២៥ករណីផ្សេងគ្នា នៅវេទិកាក្នុងសាលាខេត្ត។ បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានឱ្យដឹងថា នារយៈពេលចុងក្រោយនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចំណាយពេលវេលាដោះស្រាយជម្លោះ របស់ប្រជាពលរដ្ឋក្នុងខេត្តជាប្រចាំ។ ពីមុនឯកឧត្តម បានចូលរួមដោះស្រាយបញ្ហាទាំងអស់នោះ ចំនួន២ដង ក្នុងមួយសប្តាហ៍ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែជម្លោះក៏ដូចជាបញ្ហាប្រឈម កាន់តែថយចុះ ឯកឧត្តមបានចូលរួមដោះស្រាយ តែ២ ទៅ៣សប្តាហ៍ម្តងតែប៉ុណ្ណោះ។ លោក គឹម ចន្ថា បន្ថែមថា តាមរយៈវេទិកាសាធារណៈខាងលើ ឯកឧត្តម ម៉ៅ ធនិន […]
-
អភិបាលខេត្តពោធិ៍សាត់៖ ពីមុនដោះស្រាយ២ដង ក្នុង១សប្តាហ៍, បច្ចុប្បន្ននេះ ២ ឬ៣សប្តាហ៍ ដោះស្រាយម្តង
ពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បាននឹងកំពុងប្រើប្រាស់ និងបំពេញតួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់ទំនាស់ ក៏ដូចជាបញ្ហាប្រឈមនានាដែលកើតមាន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៅវេទិកាក្នុងសាលាខេត្ត។ កិច្ចសម្របសម្រួលដោះស្រាយ តាមរយៈវេទិកាសាធារណៈខាងលើនេះ បានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រីអភិបាលរងខេត្ត, លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ, អាជ្ញាធរស្រុក/ក្រុង ឃុំ/សង្កាត់, ក្រុមលេខាកត់ត្រា និងភាគីពាក់ព័ន្ធផ្សេងទៀត។ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា នេះគឺជាទម្លាប់ដែលឯកឧត្តមតែងតែជួបជាមួយពុកម៉ែប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយសុខទុក្ខដោយផ្ទាល់ តាមរយៈវេទិកាដោះស្រាយនាពេលនេះ។ ពីមុនឯកឧត្តមបានចូលរួមដោះស្រាយបញ្ហាទាំងអស់នោះ ចំនួន២ដង ក្នុងមួយសប្តាហ៍ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែជម្លោះក៏ដូចជាបញ្ហាប្រឈម កាន់តែថយចុះ ឯកឧត្តមបានចូលរួមដោះស្រាយ តែ២ ឬ៣សប្តាហ៍ មួយ១ដងតែប៉ុណ្ណោះ។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ដោយសារតែស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ កំពុងតែដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរនោះ ឯកឧត្តមបានសម្រេចជ្រើសរើសសំណុំរឿងណា ដែលចាំបាច់បំផុត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ធ្វើការសម្របសម្រួល […]