ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣១ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣១, វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជាជំនាន់ទី៥, វគ្គហ្វឹកហ្វឺនជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្រ្គោះជំនាន់ទី៥, និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣២, វគ្គហ្វឹកហ្វឺនបំប៉នជំនាញឯកទេសមុជទឹកជំនាន់ទី៥, និងវគ្គហ្វឹកហ្វឺនបំប៉នបាញ់គ្រាប់ពិតអាវុធថ្មើរជើង និងអាវុធ SNIPER នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់ កំពង់ស្ពឺ ។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ, គណៈគ្រប់គ្រងវគ្គ, ក្រុមយោធាចារ្យ, និងយោធិននៃបញ្ជាការដ្ឋានទ័ពពិសេស និងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ក្នុងការម្ចាស់ការអនុវត្ត ការងារហ្វឹកហ្វឺនបានជាប់ជាប្រចាំដូចភ្លៀងរលឹម និងប្រកបដោយស្មារតីទទួលខុសត្រូវ និងសូមកោតសរសើរសិក្ខាកាមទាំងអស់ ដែលបានតស៊ូព្យាយាមអត់ធន់ជម្នះការលំបាក រហូតបានបញ្ចប់វគ្គប្រកប ដោយមោទនភាព។ នេះក៏ជាមោទនភាពរបស់ជាតិ ដែលមានយោធិនជំនាញបន្ថែមទៀតសម្រាប់ការពារប្រទេស និងប្រជាជន ពីព្រោះថាជំនាញជាកងទ័ព គឺជាធនធានមនុស្សដែលប្រកបដោយមនសិការសេ្នហា ជាតិ សាសនា ព្រះមហាក្សត្រ និងមានការបេ្តជ្ញាចិត្តប្តូរផ្តាច់ការពារបូរណភាពទឹកដី ព្រមទាំងមានសេចក្តីថ្លៃថ្នូរ សីលធម៌ គុណធម៌ មនុស្សធម៌ ជាមួយនឹងការត្រៀមបូជាលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិ ទោះក្នុងកាលៈទេសៈណាក៏ដោយ ជាអាទិ៍ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ, […]

សម្តេចតេជោ ហ៊ុន សែន បង្ហាញសំបុត្រសម្ងាត់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានលាក់ទុកជិត ២៨ឆ្នាំមុន

ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ហ្វេសប៊ុករបស់សម្តេចបានបង្ហាញនូវសំបុត្រសម្ងាត់មួយដែលបានលាក់ទុកជិត២៨ឆ្នាំមកហើយ ដែលជាសំបុត្ររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើជូនសម្តេចបញ្ជាក់ពីការសិក្សាខាងផ្នែកយោធា និងវិទ្យាសាស្ត្រនយោបាយនៅសហរដ្ឋអាមេរិក បន្ថែមលើការសិក្សាផ្នែកសេដ្ឋកិច្ច។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារទាំងស្រុងអមដោយខ្លឹមសារសំបុត្រសម្ងាត់យ៉ាងដូច្នេះថា «សំបុត្រសម្ងាត់ ឆ្នាំ១៩៩៤ កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែត ដែលពេលនោះកំពុងសិក្សា នៅសកលវិទ្យាល័យមួយនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសរសេរលិខិតសម្ងាត់មួយច្បាប់មកខ្ញុំ ដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយជាមួយនិងការប្តេជ្ញារបស់គេ គឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឲ្យបាន។ លិខិតមួយច្បាប់នេះ មិនមានការចាំបាច់រក្សាទុកជាសម្ងាត់ទៀតទេ ព្រោះវាបានកន្លងហួសជិត២៨ឆ្នាំមកហើយ។ ជាមួយនេះ ម៉ាណែត ក៏មានចំណេះដឹងខាងសេដ្ឋកិច្ច នយោបាយ និងយោធាដូចដែលមាននៅក្នុងលិខិតនេះស្រាប់។ អានលិខិតនេះ និងយល់ពី ម៉ាណែត កាន់តែច្បាស់ហើយ អ្វីដែលមិនមានក្នុងលិខិតនេះ គឺម៉ាណែត បានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោក ដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសកុងហ្រ្គោ បន្ទាប់ពីជាប់បរិញ្ញាបត្រ័ជាន់ខ្ពស់នៅសកលវិទ្យាល័យញូវយ៉ក។ ម៉ាណែត ធ្លាប់ បានទៅរស់នៅជាមួយគ្រួសារបារាំងមួយ នៅប្រទេសបារាំង ដោយស៉ីឈ្នួលបេះផ្លែប៉ោមឲ្យគ្រួសារនេះ ដើម្បីរៀនភាសារបារាំង។ […]

កងពលតូចថ្មើរជើងលេខ៥១ ទទួលបានម៉ាស និងជែល អំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ

ម៉ាសក្រណាត់ចំនួន ១១ ៨៥៦ម៉ាស និង ជែលលាងដៃចំនួន ៩ ៨៨០ដប ដែលជាអំណោយឧបត្ថម្ភរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក