បរទេស៖ សារព័ត៌មានអន្តរជាតិ កាលពីថ្ងៃទី១៣ មករា បានរាយការណ៍ សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ថា សហរដ្ឋអាមេរិក បានផ្អាកជាបន្ទាន់នូវផែនការធ្វើដំណើរទៅទស្សនកិច្ចតៃវ៉ាន់ របស់លោកស្រី ឃែលលី ក្រាហ្វត៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ ក្នុងសប្ដាហ៍នេះ។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា ក្រសួងនឹងផ្អាក “ផែនការធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសទាំងអស់ក្នុងសប្ដាហ៍នេះ” ដើម្បីរង់ចាំឱ្យមានការផ្ទេរ-ប្រគល់អំណាច ឱ្យទៅក្រុមការងាររបស់លោក ចូ បៃដិន អនាគតប្រធានាធិបតីសហរដ្ឋអាមេរិក មុនលោកចូលទទួលតំណែងនៅថ្ងៃទី២០ មករាខាងមុខ។ តាមរយៈការផ្អាកនេះ វាក៏មានវិសាលភាពគ្របដណ្ដប់ដល់ផែនការ ធ្វើដំណើរទៅទស្សនកិច្ចអឺរ៉ុប របស់លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដូចគ្នាផងដែរ។ ចំណែកក្រសួងការបរទេស (MOFA)តៃវ៉ាន់ បានថ្លែងនៅថ្ងៃទី១៣ មករា ដូចគ្នា ក្រោយការផ្អាកយ៉ាងបន្ទាន់នេះថា “យល់ និងគោរពលើការសម្រេចចិត្តរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក និងបានបន្ថែមថា តៃវ៉ាន់នៅតែស្វាគមន៍ដំណើរទស្សនកិច្ចតៃវ៉ាន់ នៅពេលវេលាដ៏ស័ក្តិសមណាមួយនាពេលអនាគត” កាលពីពេលមុននេះ ព័ត៌មាននៃផែនការទស្សនកិច្ចតៃវ៉ាន់របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំ UN នេះ បានក្លាយជាព័ត៌មានល្បីរន្ទឺថា នឹងបង្កភាពតានតឹងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកជាថ្មីម្ដងទៀត។ ក្នុងកំណត់ការទស្សនកិច្ចតៃវ៉ាន់រយៈពេល ៣ថ្ងៃនោះ …
ឯកអគ្គរដ្ឋទូតស.រ.អា ប្រចាំ UN ផ្អាកផែនការទស្សនកិច្ចតៃវ៉ាន់ រង់ចាំមេដឹកនាំថ្មី Read More »