មេដឹកនាំ​អាមេរិក​និង​អ៊ី​ស្រា​អ៊ែ​ល​ពិភាក្សា​ទៅលើ​បញ្ហា​ក្នុង​តំបន់​និង​ទំនាក់ទំនង​ទ្វេរ​ភាគី

បរទេស៖ទីភ្នាក់ងារ​ចិន​ស៊ិន​ហួ​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ឲ្យ​ដឹងថា​ប្រធានាធិបតី​អាមេរិក Joe Biden និង​ប្រធានាធិបតី​អ៊ិ​ស្រា​អ៊ែ​ល​លោក Reuven Rivlin បាន​ជួប​ពិភាក្សាគ្នា​ទៅលើ​បញ្ហា​ក្នុង​តំបន់​ព្រមទាំង​ចំណង​ទំនាក់ទំនង​ទ្វេរ​ភាគី។

លោក Biden នៅក្រោយ​ជំនួប​នោះបាន​ធ្វើការ​បញ្ជាក់​សាជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ចំពោះ​ការការពារ​ខ្លួន​របស់​អ៊ី​ស្រា​អ៊ែ​ល​ដោយ​បន្ថែមថា​អ៊ីរ៉ង់​នឹងមិន​អាច​ផលិត​បាន​អាវុធ​នុយក្លេអ៊ែរ​ក្នុងពេល​មាន​វត្តមាន​របស់គាត់​ឡើយ។

លោក​ប្រធានាធិបតី​បាន​បន្តទៀតថា​លោក​នឹង​ទទួល​ស្វាគមន៍​ផងដែរ​ចំពោះ​នាយករដ្ឋមន្ត្រី​ថ្មី​អ៊ី​ស្រា​អ៊ែ​ល​លោក Naftali Bennettនៅ​សេត​វិមានឆាប់ៗនេះ​ផងដែរ​ហើយ​សន្យាថា​នឹងធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​ចំពោះ​ទំនាក់ទំនង​ជាធម្មតារ​វាង​អ៊ី​ស្រា​អ៊ែ​ល​ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​ផងដែរ។

គួរ​ឲ្យ​ដឹង​ដែរ​ថា​ប្រធានាធិបតី​អ៊ី​ស្រា​អ៊ែ​ល​លោក Rivlin ត្រៀមខ្លួន​នឹង​ចូល​និវត្ត​ហើយ​នៅ​ខែក្រោយ​បន្ទាប់ពី​បាន​កាន់អំណាច​នេះ​អស់​រយៈពេល៧ឆ្នាំ​មកហើយ​ក្នុង​អាណត្តិ​របស់គាត់៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *