មីយ៉ាន់ម៉ាទទួលបានវ៉ាក់សាំង៦លានដូសពីប្រទេសចិន

បរទេស៖យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃសុក្រនេះបានឲ្យដឹងថាប្រទេសមីយ៉ាន់ម៉ានឹងទទួលបានវ៉ាក់សាំងជំនួយប្រមាណជា៦លានដូសពីប្រទេសចិនក្នុងខែសីហាខាងមុខនេះ។

មន្ត្រីយោធារបស់មីយ៉ាន់ម៉ាបានបញ្ជាក់ថាក្នុងនោះរដ្ឋាភិបាលមីយ៉ាន់បានធ្វើការបញ្ជាទិញវ៉ាក់សាំងប្រមាណជា៤លានដូសពីចិនចំណែកឯវ៉ាក់សាំង២លានដូសទៀតគឺជាជំនួយ។

ប្រភពដដែលបានបញ្ជាក់ទៀតថាវ៉ាក់សាំង១លានដូសដំបូងនឹងអាចធ្វើដំណើរមកដល់ប្រទេសមីយ៉ាន់ម៉ានៅចុងខែកក្កដា។

គិតមកដល់ពេលនេះមីយ៉ាន់ម៉ាទើបតែអាចចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនប្រមាណជា១,៧៥លានដូសប៉ុណ្ណោះក្នុងចំណោមពលរដ្ឋសរុបរបស់ខ្លួនដល់ទៅ៥៤លាននាក់៕

#អរគុណសន្តិភាព