ប៉ះទង្គិចគ្នារវាងទាហានរដ្ឋាភិបាលយេមែននិងក្រុមប្រយុទ្ធ Houthi ស្លាប់សរុបកើនដល់១៧នាក់

បរទេស៖មនុស្សយ៉ាងហោចណាស់១៧នាក់បានបាត់បង់ជីវិតគិតត្រឹមថ្ងៃសៅរ៍កន្លងទៅនេះនៅក្នុងហេតុការណ៍ប្រឈមមុខគ្នាមួយរវាងក្រុមយោធារបស់រដ្ឋាភិបាលនៃប្រទេសយេមែនជាមួយនឹងក្រុមសកម្មប្រយុទ្ធ Houthi នៅភាគខាងឥសានប្រទេស។

Houthi ជាអ្នកបើកការវាយប្រហារមុនទៅលើទីតាំងឈរជើងរបស់ក្រុមយោធារបស់រដ្ឋាភិបាលជាច្រើនកន្លែងមុនពេលដែលមានការឆ្លើយតបទៅវិញហើយក៏ដូចជាការគាំទ្រពីក្រោយដោយយោធាសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីតតាមរយៈការវាយប្រហារតាមអាកាសផង។

យោងតាមការប្រភពដដែលបានឲ្យដឹងដែរថាក្រៅតែពីអ្នកបាត់បង់ជីវិតទាំង១៧នាក់ហើយនោះក៏មានអ្នករងរបួសធ្ងន់និងស្រាលប្រមាណជា៣៥នាក់ផ្សេងទៀតផងដែរ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *